ជំនាញព័ត៌មានវិទ្យា

14:46នាទី |  Added: 17.04.2024 |  0 views

Description

កម្មវិធី អនាគត រដូវកាលទី ២ ៖ ភាគទី២០ - ជំនាញព័ត៌មានវិទ្យា ព័ត៌មានវិទ្យា ជាជំនាញដោះស្រាយបញ្ហារបស់បច្ចេកវិទ្យា ដើម្បីជំរុញឱ្យអាជីវកម្ម ស្ថាប័ន មានស្ថេរភាពផ្នែកទិន្នន័យ ទំនាក់ទំនង សម្រួលការងារ ដែលចាំបាច់ត្រូវការអ្នកជំនាញដែលមានសមត្ថភាពខ្ពស់នៅគ្រប់ស្ថាប័ន។ តើធ្វើដូចម្ដេចដើម្បីឱ្យការសិក្សាប្រកបដោយប្រសិទ្ធភាព? កម្មវិធី អនាគត ជំនាញព៌ត័មានវិទ្យា នឹងមានការចូលរួមបកស្រាយពីលោក គីម សុធី គ្រូបង្រៀននៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

អនាគត

អំពី អនាគត

ភាពមិនស៊ីគ្នារវាងធនធានមនុស្ស និងតម្រូវការទីផ្សារការងារជាក់ស្តែង ជាបញ្ហាប្រឈមយ៉ាងសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ។ ចំណុចនេះ បង្ករជាការលំបាកសម្រាប់គ្រប់ភាគីទាំងអស់ ទាំងនិយោជក និង​សិស្សនិស្សិត។ អ្នកគ្រប់គ្រងស្ថាប័ន​រអ៊ូថាគ្មាន​កម្លាំងពលកម្មគ្រប់គ្រាន់ ខណៈ​សិស្សនិស្សិតលើកឡើងថាគ្មានកន្លែងចូលបម្រើការងារ។ បញ្ហានេះត្រូវបានគេរកឃើញថា កើតឡើងដោយសារតែ​សិស្សនិស្សិតមិនយល់ច្បាស់ពីវិធីក្នុងការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ និងស្គាល់ជំនាញមិនអស់ ទើបធ្វើឱ្យពួកគេរើសតែជំនាញដដែលៗ ហើយគ្មានទីផ្សារ ខណៈជំនាញដែលត្រូវការពិតប្រាកដបែរជាគ្មានអ្នករៀនទៅវិញ។ ហេតុនេះហើយទើប​កម្មវិធី អនាគត ត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីជំនាញ​នានានៅក្នុងទីផ្សារកម្ពុជា សម្រាប់ជាជម្រើសយ៉ាងច្បាស់លាស់ចំពោះយុវជនកម្ពុជា។