អ្នកជំនាញ ៖ ភាសារុស្ស៊ីពិបាករៀន តែបើចេះច្បាស់ នឹងងាយទទួលបានឱកាសអាហារូបករណ៍ និងការងារជំនាញខ្ពស់

អ្នកជំនាញអប់រំលើកឡើងថា ទោះបីភាសារុស្ស៊ីមិនទាន់មានប្រជាប្រិយភាពទូលំទូលាយនៅកម្ពុជាក៏ដោយ ក៏ការចេះភាសានេះអាចជួយយុវជនពង្រីកឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី និងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារការងារដែលទាមទារជំនាញឯកទេស ការបកប្រែ និងចំណេះដឹងបច្ចេកទេស។

លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានប្រសាសន៍ប្រាប់ AMS ថា ភាសារុស្ស៊ីជាភាសាផ្លូវការមួយក្នុងចំណោមភាសាផ្លូវការទាំង៦ របស់អង្គការសហប្រជាជាតិ ហើយការចេះភាសានេះអាចបើកផ្លូវឱ្យអ្នកសិក្សាស្វែងយល់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ទស្សនវិជ្ជា និងប្រព័ន្ធអប់រំរបស់ប្រទេសដែលប្រើប្រាស់ភាសារុស្ស៊ី។

លោកបណ្ឌិត ញិល រដ្ឋា

លោកបណ្ឌិតបានបញ្ជាក់ថា សម្រាប់យុវជនកម្ពុជា ការចេះភាសារុស្ស៊ីបន្ថែម អាចក្លាយជាចំណុចពិសេសមួយក្នុងការប្រកួតប្រជែងលើទីផ្សារការងារ ជាពិសេសក្នុងវិស័យបកប្រែ ការងារបច្ចេកទេស និងការងារផ្សេងៗដែលត្រូវការអ្នកមានសមត្ថភាពប្រើប្រាស់ភាសានេះ។

ទោះជាយ៉ាងណា លោកបណ្ឌិត ញិល រដ្ឋា ទទួលស្គាល់ថា ភាសារុស្ស៊ីមានភាពស្មុគស្មាញ ដោយសារប្រើអក្សរក្រមស៊ីរីលិក (Cyrillic) និងមានក្បួនវេយ្យាករណ៍ដែលតម្រូវឱ្យអ្នកសិក្សាផ្លាស់ប្តូរទម្រង់ពាក្យទៅតាមភេទ និងរចនាសម្ព័ន្ធប្រយោគ។

លោកបន្តថា ការរៀនតាមប្រព័ន្ធត្រឹមត្រូវ និងមានវិន័យក្នុងការសិក្សា គឺជាកត្តាសំខាន់ដែលអាចជួយឱ្យអ្នករៀនឆ្លងផុតការលំបាកដំបូង។ លោកយល់ថា រយៈពេលប្រហែល៦ខែដំបូងអាចជាដំណាក់កាលប្រឈមសម្រាប់អ្នកចាប់ផ្តើមរៀន មុនពេលពួកគេមានមូលដ្ឋានកាន់តែរឹងមាំក្នុងការប្រើប្រាស់ភាសានេះ។

ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអតីតនិស្សិតដែលបានសិក្សានៅប្រទេសរុស្ស៊ី បានឱ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ រាជបណ្ឌិត្យសភាកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលភាសារុស្ស៊ីជំនាន់ទី២ ដោយឥតគិតថ្លៃ សម្រាប់អ្នកដែលមិនទាន់មានចំណេះដឹងភាសារុស្ស៊ី និងអ្នកដែលមានចំណេះដឹងមូលដ្ឋានខ្លះៗ។

លោកបណ្ឌិតបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានភូស្គីននៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងលើកកម្ពស់ការសិក្សាភាសារុស្ស៊ី ពង្រីកឱកាសសិក្សាភាសាបរទេស និងពង្រឹងការផ្លាស់ប្តូរចំណេះដឹង ភាសា និងវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (រូបកណ្តាល)

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា ភាសាមិនត្រឹមតែជាមធ្យោបាយសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់ចំណេះដឹង វប្បធម៌ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

សូមជម្រាបថា បច្ចុប្បន្នទីតាំងសំខាន់ៗដែលមានការបណ្តុះបណ្តាលភាសារុស្ស៊ីនៅកម្ពុជារួមមាន មជ្ឈមណ្ឌលវប្បធម៌រុស្ស៊ី រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិមានជ័យ ដែលផ្តល់ជម្រើសសិក្សាភាសាបរទេសបន្ថែមដល់អ្នកចាប់អារម្មណ៍។

ការពង្រីកការសិក្សាភាសារុស្ស៊ីអាចជួយឱ្យយុវជនកម្ពុជាបង្កើនសមត្ថភាពភាសា ស្វែងយល់ពីវប្បធម៌អន្តរជាតិ និងត្រៀមខ្លួនសម្រាប់ឱកាសសិក្សា និងការងារនាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។