ភ្នំពេញ – វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈដល់សាធារណៈជន យុវជន និងសិស្សានុសិស្សចំនួន៧៤០កន្លែងសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនរួមមានការសិក្សាសញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស និងសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង និង សញ្ញាបច្ចេកទេសនិងវិជ្ជាជីវៈ១ ២ ៣ ។
ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ព័ត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិច វិស្វកម្មរថយន្ត បរិក្ខាត្រជាក់ វិស្វកម្មលោហៈ គ្រប់គ្រងបច្ចេកវិទ្យា វិស្វកម្មអគ្គិសនី វិស្វកម្មលោហៈបន្ទះបន្សារសម្រាប់សញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស និងសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររងសរុប៤៤០កន្លែង ។ ជំនាញសម្រាប់សញ្ញាបច្ចេកទេសនិងវិជ្ជាជីវៈ១ ២ ៣ មានជំនាញ ការថែទាំនិងជួសជុលរថយន្ត ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការផ្សារអគ្គិសនី សេវាកម្មគ្រប់យានដ្ឋាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ និង ការបន្ស៊ីលោហៈសរុប៥៤០កន្លែង និងជំនាញបង់ថ្លៃសិក្សា៧៤០ផ្សេងទៀត ។

លក្ខខណ្ឌជ្រើសរើសសម្រាប់បេក្ខជនស្នើពាក្យអាហារូបករណ៍មាន កម្រិតបញ្ញាបត្របច្ចេកវិទ្យា/ឯកទេស បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ ។ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រមធ្យមភូមិ(ជាប់ឬធ្លាក់) ឬសញ្ញាបត្រមានតម្លៃស្នើ ។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈបេកក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ ឬសញ្ញាបត្រមានតម្លៃស្មើ។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២បេក្ខជនត្រូវមានសញ្ញាបត្របច្ចេកទេស១ ឬសញ្ញាបត្រមានតម្លៃស្មើ ។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ចាប់ឬធ្លាក់) ឬវិញ្ញាបនបត្រវិជ្ជាជីវៈ(VC) ឬសញ្ញាបត្រស្ពានចម្លងបន្តជំនាញ ឬសញ្ញាបត្រមានតម្លៃស្មើ ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ស្នើពាក្យអាហារូបករណ៍សូមភ្ជាប់សំណុំបែបបទជាមួយឯកសារចាំបាច់ដូចជា ពាក្យសុំចូលរៀន សាលាកប័ត្រឯកត្តជន និងកិច្ចសន្យា១ច្បាប់ សញ្ញាបត្រឬលិខិតបញ្ជាក់១ច្បាប់ សៀវភៅគ្រួសារថតចម្លង១ច្បាប់ អត្តសញ្ញាណប័ណ្ណថតចម្លង១ច្បាប់ និងរូបថតពាក់អាវធំផ្ទៃក្រោយពណ៌ខៀវ(៤x៦ ចំនួន២សន្លឹក) និង (៣x៤ ចំនួន២សន្លឹក) ។ បេក្ខជនដែលមានពិការភាព ស្ត្រី សិស្សានុសិស្សក្រីក្រ និងជនជាតិដើមភាគតិចត្រូវបានផ្ដល់អាទិភាព ។

ការសិក្សានឹងបែងចែកជា៣វគ្គដោយវគ្គទី១ ចូលរៀនថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លើកទី២ចូលរៀនថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ និងលើកទី៣ចូលរៀនថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។ ចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទីចូលរៀនតាមវគ្គនីមួយៗ ។ សម្រាប់ព័ត៌មានលម្អិត និងបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៥ ៨២១ ៨២៧ / ០៨៧ ៥២៥ ៥០៩ / ០៧០ ៧១៩ ៦០០ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។
ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2025
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2023
ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...
ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់ការសិក្សាជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែងដោយឥតគិតថ្លៃ។
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2025
ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...






























