យុវសិស្ស គាវ សំណាង ៖ ចូលរួមប្រឡងសិស្សពូកែ ទទួលបានទាំងបទពិសោធន៍ថ្មីៗ ចំណេះដឹង និងរង្វាន់លើកទឹកចិត្ត

ភ្នំពេញ – ការប្រឡងសិស្សពូកែមានសារៈសំខាន់ណាស់សម្រាប់ឱ្យយើងយល់ដឹងនូវបទពិសោធន៍ថ្មីៗ ចំណេះដឹងថ្មីៗជាច្រើន ទោះបីជាយើងមិនទាន់បានប្រឡងជាប់ក៏ដោយ ប៉ុន្តែប្រសិនបើយើងប្រឡងជាប់គឺយើងអាចទទួលបានថវិកាលើកទឹកចិត្តជាច្រើន និងរង្វាន់ផ្សេងៗទៀតបន្ថែមលើបទពិសោធន៍ថ្មីៗ និងចំណេះដឹងច្រើនជាងសិស្សានុសិស្សផ្សេងទៀត។ នេះបើតាមការលើកឡើងរបស់ យុវសិស្ស គាវ សំណាង ម្ចាស់ជ័យលាភីលេខ២ ប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២។

យុវសិស្ស គាវ សំណាង ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះនរោត្តមរណឬទ្ធិ និងជាម្ចាស់ជ័យលាភីប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា បានលើកឡើងថា ការប្រឡងសិស្សពូកែ គឺមានលក្ខណៈពិបាកជាងការរៀននៅសាលា។ សំណាង បន្តថា នៅពេលអាចឆ្លងកាត់ការលំបាកនេះបាន វាប្រៀបដូចជាការលើកដុំដែកមួយ ព្រោះបើយើងធ្លាប់លើកដុំដែកទម្ងន់ដប់គីឡូបាន ហើយបែរមកលើកដុំដែកទម្ងន់៥គីឡូ គឺពិតជាមានភាពងាយស្រួលខ្លាំងក្នុងការលើកជាមិនខាន។

យុវសិស្ស គាវ សំណាង ម្ចាស់ជ័យលាភីប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

“ខ្ញុំលើកទឹកចិត្តសិស្សានុសិស្សចូលរួមប្រឡងសិស្សពូកែព្រោះឱកាសមានតែម្ដងប៉ុណ្ណោះក្នុងរយៈពេល១២ឆ្នាំគឺនៅថ្នាកើទី៩ និងថ្នាក់ទី១២”

យុវសិស្ស គាវ សំណាង បន្ថែមថា រូបគេបានត្រៀមខ្លួនខិតខំរៀនចាប់តាំងពីថ្នាក់ទី១១មក ដោយផ្ដើមមានចំណូលចិត្ត និងចង់ស្វែងយល់ពីមុខវិជ្ជាគណិតវិទ្យា។ ទន្ទឹមគ្នានេះ សំណាង ក៏បានទទួលការផ្គត់ផ្គង់ជាច្រើនពីលោកគ្រូ អ្នកគ្រូ និងគ្រួសារផ្ទាល់ ដោយលោកគ្រូ អ្នកគ្រូបានផ្ដល់នូវសៀវភៅជាច្រើន ដើម្បីយកមកស្វ័យសិក្សានៅផ្ទះដោយខ្លួនឯង ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមពីយូធូប ដើម្បីទទួលបានគន្លឹះនៅក្នុងការធ្វើលំហាត់ជាច្រើន ។

យុវសិស្ស គាវ សំណាង បន្តថា ចំពោះគេផ្ទាល់ការធ្វើលំហាត់គឺយកគន្លឹះ មិនធ្វើយកតែចំនួននៃលំហាត់នោះទេ ព្រោះមិនប្រាកដថា ការធ្វើលំហាត់ច្រើនអាចចេះច្បាស់នោះទេ លុះត្រាតែចេះអំពីគន្លឹះនៅក្នុងការដោះស្រាយផងដែរ​ ។ ទន្ទឹមគ្នានេះ លំហាត់ខ្លះទាមទារឱ្យយើងចាំ ព្រោះវាពិបាកនៅក្នុងការយល់, ដូច្នេះហើយសិស្សពូកែត្រូវមានការចងចាំ និងយល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

យុវសិស្ស គាវ សំណាង ម្ចាស់ជ័យលាភីប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២

“ខ្ញុំសូមអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានជួយបង្ហាត់បង្រៀនខ្ញុំរហូតមកដល់ពេលដែលខ្ញុំទទួលបានជ័យលាភី”

ម្ចាស់ជ័យលាភីលេខ២ សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យារូបនេះ ក៏បានលើកទឹកចិត្តដល់សិស្សានុស្សដែលមានបំណងចង់ចូលប្រឡងសិស្សពូកែថ្នាក់ទី៩ គឺគួររៀនត្រៀមចាប់តាំងពីថ្នាក់ទី៧មក ហើយការប្រឡងសិស្សពូកែថ្នាក់ទី១២ សិស្សានុស្សគួរត្រៀមខ្លួនចាប់ពីថ្នាក់ទី១០ ឬទី១១មក ព្រោះការត្រៀមខ្លួនក្នុងរយៈពេលខ្លី មិនអាចប្រកួតប្រជែងជាមួយគេបាននោះទេ ប៉ុន្តែប្រសិនត្រៀមខ្លួនបានច្រើន យើងពិតជាមានឱកាសច្រើននៅក្នុងការជាប់ចំណាត់ថ្នាក់ជ័យលាភីទូទាំងខេត្ត ឬទូទាំងប្រទេស។

បើតាមយុវសិស្ស គាវ សំណាង នៅពេលបច្ចុប្បន្ននេះ មានការប្រកួតប្រជែងតាមអនឡាញជាច្រើន ដែលជាឱកាសឱ្យសិស្សានុសិស្សគួរចូលរួមប្រឡងប្រជែងតាមដែលអាចធ្វើបាន ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ជួបប្រទះលំហាត់ថ្មីៗជាច្រើន ព្រមទាំងទទួលបានមេដាយ ក៏ដូចជារង្វាន់ផ្សេងៗ ធ្វើឱ្យសាលាមានកិត្តិយស និងខ្លួនយើងផ្ទាល់កាន់តែរីកសុះសាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...