៥វិធី​ក្នុងការបង្រៀនកូនកុំឱ្យក្លាយជាមនុស្សសម្ភារៈនិយម

ការបង្រៀន​កូន​កុំ​ឱ្យក្លាយជាមនុស្ស​សម្ភារៈនិយម គឺជា​ការងារដែលត្រូវ​ការពិចារណា និង​ការប្តេជ្ញាចិត្ត ។ ខាងក្រោមនេះ គឺជា​វិធីចំនួន៥ ដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាលអាច​ប្រើ​ដើម្បីបង្រៀន​កូនរបស់លោកអ្នក​ឱ្យ​ចេះ​គិត​ពិចារណា ក្នុងការរស់នៅ​ដោយភាពសាមញ្ញ មិន​សម្ភារៈនិយម។

១. ធ្វើជាគម្រូ ៖ បង្ហាញពីការរស់នៅដោយភាពសាមញ្ញ និង​តាមលទ្ធភាព​របស់អ្នក ដោយចេះកាត់បន្ថយ​ការចំណាយ ប្រើសម្ភារៈមិនទំនើបពេក ប្រើសម្លៀកបំពាក់​ឱ្យ​បាន​យូរ ប្រើ​ទូរស័ព្ទឱ្យបានច្រើនឆ្នាំជាដើម… នោះកូននឹងរៀនអំពីលំដាប់លំដោយ​អាទិភាព នៃការចំណាយ ព្រោះកូនភាគច្រើន​ស្តាប់ និង​ធ្វើតាម​គំរូ​របស់ឪពុកម្តាយ។

២. ដាក់គោលការណ៍ក្នុងការទិញទំនិញ ៖ កំណត់ចំនួនលុយដែលកូនអាចប្រើប្រាស់ និងបង្ហាញអំពីសារៈសំខាន់នៃទ្រព្យសម្បត្តិ ពេលចូលទៅកាន់ហាងទំនិញ។ អនុវត្តការទិញត្រឹមត្រូវ និងគិតគូរលើសារៈសំខាន់នៃវត្ថុមួយៗមុនពេលទិញ។

៣. ប្រាប់រឿងនិទាន ៖ ចែករំលែករឿងនិទាន ឬរឿងប្រវត្តិសាស្រ្តដែលបង្ហាញពីតម្លៃនៃការខិតខំប្រឹងប្រែង និងការរស់នៅដោយភាពសាមញ្ញ។

៤. ផ្តោតលើតម្លៃនៃទំនាក់ទំនង ៖ ក្មេងៗពិបាក​យល់ថា ទំនាក់ទំនង​មានតម្លៃជាងសម្ភារៈ, ក្មេងៗជាច្រើន​ពិតជាចង់បាន iPhone ជាជាង​ឪពុក ឬម្តាយ។ សូមបង្រៀន​កូនរបស់អ្នក​ឱ្យយល់ថា មានឪពុកម្តាយ បងប្អូន និង​មិត្តភក្តិ ប្រសើរជាងមានលុយរាប់ពាន់លានដុល្លារ។ ដើម្បីបង្កើនទំនាក់ទំនងក្នុងគ្រួសារថែមទៀត ឪពុកម្តាយ​អាចនាំកូនៗ​ចូលរួម​ក្នុងសកម្មភាព​ ដូចជាការអានសៀវភៅ លេងកីឡា និង​ការ​ងារស្ម័គ្រចិត្ត​ក្នុងសហគមន៍​ជាដើម ។

៥. ជួសជុលអ្វីៗជាមួយគ្នា ៖ មធ្យោបាយ​ដ៏ល្អបំផុត​មួយ​ក្នុងការ​បង្រៀន​កូន​កុំ​ឱ្យ​ក្លាយជា​មនុស្ស​សម្ភារៈនិយម គឺ​ត្រូវ​ឱ្យ​តម្លៃ​លើ​គុណភាព នៃវត្ថុ​ដែលអ្នក​មាន ជាជាង​បរិមាណ។ ឧទាហរណ៍ រៀន​ពីរបៀប​ថែទាំ​ម៉ាស៊ីនបោកគក់ ឬកង់ដែលពួកគេជិះ ជំនួស​ឱ្យ​ការទិញថ្មី។ សព្វថ្ងៃនេះ អ្នកអាចទិញ​គ្រឿងបន្លាស់​ទាំងអស់​ដែលអ្នក​ត្រូវ​ការ​តាមអ៊ីនធឺណិត ហើយ​មើលវីដេអូណែនាំ​តាម Youtube អំពីការប្តូរ​គ្រឿងបន្លាស់។ នៅពេល​អ្នក​ឱ្យ​កូនជួយ​ក្នុងការជួសជុល ហើយនិយាយជាមួយ​ពួកគេ​អំពីរបៀប​ដែលអ្នកអាចសន្សំបានដោយ​មិន​ចាំបាច់ទិញថ្មី វាមាន​ឥទ្ធិពល​ណាស់ក្នុងការ​សម្រួច​ឥរិយាបទ​សន្សំសំចៃ និង​ការ​ឱ្យតម្លៃ​លើវត្ថុ​ដែល​ពួកគេ​កំពុងមាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...