អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សាទៅតាមកម្មវិធីសិក្សារយៈពេល៤ ទៅ១០ខែ។

GKS for Exchange ឬ GKS ផ្លាស់ប្ដូរការសិក្សា នឹងផ្ដល់ឱកាសឱ្យបេក្ខជនបានទទួលបទពិសោធន៍សិក្សាថ្មី ដោយការសិក្សារយៈពេល១ឆមាស (៤ខែ) ឬ រយៈពេល១ឆ្នាំសិក្សា (១០ខែ) ការសិក្សាឥតគិតថ្លៃពេញលេញពីបណ្ដាសាកលវិទ្យាល័យជាដៃគូរជាច្រើន និងសាកលវិទ្យាល័យជាតិសេអ៊ូល រួមនឹងការស្នើពាក្យចុះឈ្មោះដោយឥតគិតថ្លៃផងដែរ។

កម្មវិធីសិក្សាដែលអាចជ្រើសរើសបានរួមមាន ៖ ភាសា និងអក្សរសាស្ត្រអង់គ្លេស, ភាសាអង់គ្លេស ភាសាបារាំង ភាសាអាល្លឺម៉ង់ ភាសារុស្ស៊ី ភាសាហ៊ីស្ប៉ានិក ភាសាវិទ្យា ភាសានិងអរិយធម៌អាស៊ី ប្រវត្តិសាស្ត្រកូរ៉េ ប្រវត្តិសាស្ត្របារាំង/លោកខាងលិច បុរាណវិទ្យានិងប្រវត្តិសាស្ត្រសិល្បៈ ទស្សនវិជ្ជា ការសិក្សាសាសនា សោភ័ណភាព វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមវិទ្យា មនុស្សសាស្ត្រ ចិត្តវិទ្យា ភូមិសាស្ត្រ សុខុមាលភាពសង្គម ទំនាក់ទំនង វិទ្យាសាស្ត្រគណិតវិទ្យា ស្ថិតិ រូបវិទ្យា និងតារាសាស្ត្រ គីមីវិទ្យា វិទ្យាសាស្ត្រជីវសាស្រ្ត វិទ្យាសាស្ត្រផែនដី និងបរិស្ថាន វិទ្យាសាស្ត្ររុក្ខជាតិ វិទ្យាសាស្ត្រព្រៃឈើ អប់រំ (មុខវិជ្ជាផ្សេងៗ) វិស្វកម្ម (សំណង់ស៊ីវិល មេកានិច អគ្គិសនី កុំព្យូទ័រ គីមីវិទ្យា។ល។) វិចិត្រសិល្បៈ និងជំនាញជាច្រើនទៀត។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យផ្លាស់ប្ដូរការសិក្សាត្រូវភ្ជាប់ លិខិតបញ្ជាក់ការចុះឈ្មោះ (ពីសាកលវិទ្យាល័យដែលកំពុងសិក្សា) ព្រឹត្តិបត្រសិក្សាផ្លូវការ លិខិតណែនាំ (ពីសាស្ត្រាចារ្យ) សេចក្តីថ្លែងការណ៍គោលបំណង (អត្ថបទសេរីជាភាសាអង់គ្លេស ឬកូរ៉េ) ច្បាប់ចម្លងលិខិតឆ្លងដែន សម្រាប់សិល្បៈ តន្ត្រី,​ អប់រំកាយ,​​​​​​​​​​​​​​​ រូបថត/វីដេអូ (ប្រសិនបើមាន)។

បេក្ខជនជ័យលាភីនឹងទទួលបាន ថ្លៃសំបុត្រយន្តហោះទៅមក ថ្លៃឯកសារទិដ្ឋាការ ប្រាក់ស្នាក់នៅប្រចាំខែ ប្រាក់ឧបត្ថម្ភទូទៅ (ម្ដង) ធានារ៉ាប់រងថ្នាំពេទ្យ ​កន្លែងស្នាក់នៅ ឱកាសចូលរួមសិក្ខាសាលា និងសកម្មភាពផ្សេងៗ ដំណើរកំសាន្ត និងព្រឹត្តិការណ៍វប្បធម៌ជាដើម។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://ehsaskafaalat.com/global-korea-scholarship/ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។