អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់ភាសាចិនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ថ្នាក់ភាសាចិនថ្នាក់បរិញ្ញាបត្រ ថ្នាក់ភាសាចិន១ឆ្នាំ (រយៈពេល១១ខែ) និងថ្នាក់ភាសាចិន១ឆមាស (រយៈពេល៥ខែ)។

លក្ខខណ្ឌនៃការដាក់ពាក្យ ៖ ជាបេក្ខជនមិនមានសញ្ជាតិចិន មានអាយុចន្លោះពី១៦ ទៅ៣៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤) មានភាពរួសរាយរាក់ទាក់ មិនធ្លាប់មានបទឧក្រិដ្ឋព្រហ្មទណ្ឌ គោរពច្បាប់និងបទបញ្ញាត្តិរបស់ប្រទេសចិន និងបទប្បញ្ញត្តិរបស់វិទ្យាស្ថានសិក្សា ឬសាកលវិទ្យាល័យ។ ជាមួយគ្នានេះ ត្រូវមានសុខភាពល្អទាំងកម្លាំងកាយ និងស្មារតី មានអាកប្បកិរិយាល្អ និងមានចំណាប់អារម្មណ៍លើការសិក្សាភាសាចិន និងការងារពាក់ព័ន្ធ។

អាហារូបករណ៍សម្រាប់ថ្នាក់អនុបណ្ឌិតផ្នែកអប់រំភាសាចិននឹងចាប់ផ្ដើមសិក្សានៅខែកញ្ញា ឆ្នាំ២០២៤ មានរយៈពេលសិក្សាអតិបរមា២ឆ្នាំ។ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ មានពិន្ទុHSK កម្រិត៥ និងHSKK កម្រិតមធ្យម។ សម្រាប់បេក្ខជនថ្នាក់ភាសាចិនថ្នាក់បរិញ្ញាបត្រក្នុងការអប់រំអន្តរជាតិនឹងចាប់ផ្ដើមនៅដើមខែកញ្ញាឆ្នាំ២០២៤ដែលមានអតិបរមាសិក្សា៤ឆ្នាំ។ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមាន HSK កម្រិត៤ និង HSKKកម្រិតមធ្យម។

អាហារូបករណ៍សម្រាប់កម្មវិធីសិក្សាមួយឆ្នាំ (រយៈពេលសិក្សា១១ខែ) បេក្ខជនត្រូវមាន HSK កម្រិត៣ និង HSKK ជាបេក្ខជនដែលសិក្សា អក្សរសិល្ប៍ចិន ប្រវត្តិសាស្ត្រចិន ឬកម្មវិធីទស្សនៈវិជ្ជាចិនដែលមានពិន្ទុអប្បបរមា HSK កម្រិត៤ និង HSKK កម្រិតមធ្យម។ សម្រាប់ថ្នាក់ភាសាចិន១ឆមាសមានរយៈពេល៥ខែ បេក្ខជនត្រូវមានHSK កម្រិត៣ និង HSKK (ត្រូវបានទាមទារ)។

ដើម្បីធ្វើការដាក់ពាក្យបេក្ខជនត្រូវមានច្បាប់ថតចម្លងលិខិតឆ្លងដែន ច្បាប់ចម្លងនៃរបាយការណ៍ពិន្ទុតេស្ត HSK/HSKK (រយៈពេល២ឆ្នាំក្រោយ)។ ជាមួយគ្នានេះ បេក្ខជនត្រូវមានលិខិតបញ្ជាក់ពីថ្នាក់ដឹកនាំនៃស្ថាបនការងារ ឬសាលារៀន និងមានសញ្ញាបត្រដែលបានកំណត់ខាងលើ និងប្រតិចារិកផ្លូវការ។

សម្រាប់ព័ត៌មានលម្អិតនៃការដាក់ពាក្យអាចចូលទៅកាន់ https://mp.weixin.qq.com/s/yrxRl6IFWQ8t_aNxibRX0g ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៥ ខែឧសភា និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ តាមកម្រិតសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា