PSE ធ្វើបុណ្យផ្កាអប់រំ ដើម្បីជ្រោមជ្រែងសកម្មភាពអប់រំ​ដល់កុមារក្រីក្រ និង​ងាយរងគ្រោះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ដែល​គេ​ដឹងថា ជាអង្គការ​មិនរកប្រាក់ចំណេញ និងតែងជួយ​ដល់​កុមារ​ក្រីក្រ និង​ងាយរងគ្រោះឱ្យ​ពួកគេ​មានឱកាស​ចូលរួម​ក្នុងសង្គម​ដូចជាកុមារដទៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំធ្វើកម្មវិធីបុណ្យផ្កាអប់រំ ដើម្បីជួយ​ជ្រោមជ្រែង​ដល់​ការអប់រំ​របស់កុមារ​ក្រីក្រ ឱ្យ​ពួកគេទទួលបានសេវាសុខភាព អាហារ ការការពារ ឯកសណ្ឋាន និង​សម្ភារៈសិក្សា។

តាំងពីបុរាណកាលមក “បុណ្យផ្កា” ជាកម្មវិធី​បែប​ព្រះពុទ្ធសាសនា​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្កប់នូវ​ទំនៀម​ទម្លាប់ នៃសាមគ្គីភាព​របស់​ប្រជា​ពុទ្ធបរិស័ទ ក្នុងការ​រួបរួម​គៀរគរការបរិច្ចាគ​ដើម្បីជួយ​គ្នា​ទៅ​វិញ​ទៅមក ឬ​កសាង​សមិទ្ធផល​រួម​ក្នុង​សហគមន៍។ ជាមួយ​គ្នានេះដែរ “បុណ្យផ្កាអប់រំ” ត្រូវ​បានអង្គការ PSE ​បង្កើត​ឡើង​​ក្នុង​គោលបំណង​ប្រមូលផ្តុំ​កម្លាំង​សាមគ្គីភាពពី​គ្រប់វិស័យ​អប់រំ ក្នុងក្របខណ្ឌ​ក្រសួងអប់រំ យុវជន និងកីឡា និង​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរ សហគ្រាស​ឯកជន និង​ដៃគូអប់រំផ្សេងៗ​ទៀតរួបរួមគ្នា​ដើម្បីឧបត្ថម្ភ​គាំទ្រដល់ PSE ឱ្យ​នៅ​តែអាចបន្ត​ផ្តល់ការអប់រំប្រកប​ដោយ​គុណភាពពេញលេញ​មួយ​ទៅ​ដល់កុមារ​ក្រីក្រ​បំផុត​ក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ពិធីបុណ្យផ្កាអប់រំនេះ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការកែប្រែជោគវាសនា របស់ប្អូនៗកុមារកម្ពុជា​ ផ្តល់នូវសេចក្ដីសង្ឃឹម ស្នាមញញឹម និងទទួលបាននូវអារម្មណ៍កក់ក្ដៅ ពីមនុស្សជុំវិញខ្លួន ដូច្នេះឯកឧត្តម​ស្នើ​ឱ្យ​មាន​ការ​ចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រដល់អង្គការ PSE ។ ឯកឧត្តម​បញ្ជាក់ថា ការចូលរួមទាំងនេះ ជាផ្នែកមួយជំរុញបាននូវគុណភាពការអប់រំទៅដល់កុមារក្រីក្រ និងងាយរងគ្រោះ ហើយដើម្បីក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

“ការចូលរួមរបស់យើងទាំងអស់គ្នា គឺបញ្ជាក់នូវស្មារតីចែករំលែក ធនធាន ក្នុងការបំផុសចលនា រួបរួមសាមគ្គីជួយគ្នាទៅវិញ ទៅមក ដែលជាគុណធម៌មួយដ៏ល្អប្រពៃ”

ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នវិទ្យាស្ថាន PSE មានបុគ្គលិកសរុបជាង ៦០០នាក់ និងផ្តល់ជំនួយទៅកាន់កុមារជាង ៦៥០០នាក់។ បន្ទុកមួយនេះ មានភាពធំធេង ហើយតាមរយៈពិធីបុណ្យផ្កាអប់រំនេះ មិនត្រឹមតែឱ្យ​យើងយល់ដឹងពីសេចក្ដីត្រូវការ និងទុក្ខលំបាករបស់អ្នកដែលត្រូវការជំនួយនោះទេ ប៉ុន្តែថែមទាំងមានការផ្សារភ្ជាប់អារម្មណ៍ មនោសញ្ចេតនារវាងអ្នកផ្តល់ និងអ្នកទទួល និងជាសកម្មភាពមួយដែលមានតម្លៃឥតគណនា ក្នុងការចូលរួមបំផុសលើកទឹកចិត្តឱ្យមានវប្បធម៌នៃការចែករំលែកទាន និងសេចក្ដីស្រឡាញ់ លើកកម្ពស់ទំនួលខុសត្រូវក្នុងសង្គម និងការលើកទឹកចិត្តវិស័យអប់រំ។

លោកស្រី ដេប៉ាលីយែរ លក្ខិណា នាយកគ្រប់គ្រងទូទៅ នៃអង្គការដើម្បីភាពញញឹមនៃកុមារ បានឱ្យដឹងថា ជាង២៨ឆ្នាំហើយ ដែលអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) បំពេញបេសកម្មក្នុងប្រទេសកម្ពុជា ជួយដល់កុមារក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមួយប្រកបដោយគុណភាព។ គិតត្រឹមឆ្នាំសិក្សានេះ មានយុវជនជាង ៧,០០០ នាក់ហើយ ដែលបានរៀនចប់ដោយជោគជ័យ និងក្លាយខ្លួនជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងសក្តានុពលក្នុងទីផ្សារពលកម្មការងារ រួមទាំងបាននឹងកំពុងកែប្រែជីវិតរបស់ពួកគេ ចាកចេញពីភាពក្រីក្រ ហើយនឹងបន្តជាចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជាយើងផងដែរ។

“នៅមានកុមារជាង៦៥០០ នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្នុងកម្មវិធីអប់រំរបស់ PSE ពួកគេបានដាក់ក្តីសង្ឃឹម និងទំនុកចិត្កមកលើ PSE ដើម្បីបន្តទទួលបានឱកាសអប់រំ និងបណ្តុះបណ្តាលពីពួកយើង ហើយក៏មានកុមារក្រីក្រផ្សេងទៀត ជាច្រើនត្រូវការការជួយពីពួកយើង”

នាយកគ្រប់គ្រងទូទៅអង្គការដើម្បីភាពញញឹមនៃកុមារបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ ភាគច្រើននៃថវិកាជំនួយរបស់ PSE បានមកពីការរៃអង្គាសនៅបណ្តាទ្វីបអឺរ៉ុប។ តែថ្មីៗនេះ PSE ក៏បានងាកមករកការជួយជ្រោមជ្រែងពីប្រជាជនក្នុងស្រុក ព្រោះប្រជាជនកម្ពុជាត្រូវតែជួយប្រជាជនកម្ពុជា។ ដោយឡែក​សម្រាប់បុណ្យផ្កាអប់រំនេះ បើតាមលោកស្រី ដេប៉ាលីយែរ លក្ខិណា មានគ្រឹះស្ថានអប់រំ និងស្ថាប័នឯកជនចំនួនប្រមាណ ៧៥ស្ថាប័ន បានចូលរួមជាសហអ្នកផ្តើមបុណ្យផ្កាអប់រំ ដោយការបរិច្ចាគទាន ដើម្បីទ្រទ្រង់ ផ្តល់ការអប់រំដល់កុមារដែលជួបការលំបាក និងមានតម្រូវការពិតប្រាកដ។

អង្គការដើម្បីភាពញញឹម នៃកុមារ ហៅកាត់ជាភាសាបារាំងថា PSE ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៦ ដោយលោក Christian និងលោកស្រី Marie-France Des Pallières។ ហើយដើម្បីបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា PSE បានចុះអនុសារណៈជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ, ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច ព្រមទាំងទទួលបានការសហការយ៉ាងជិតស្និទជាមួយរដ្ឋបាលមូលដ្ឋាន។ អង្គការដើម្បីភាពញញឹមនៃកុមារ មានទស្សនៈវិស័យដូចជា ៖ កុមារដែលឃ្លានត្រូវមានអាហារបរិភោគ, កុមារដែលមានជំងឺត្រូវទទួលបានការព្យាបាល, កុមារដែលមិនបានចូលរៀន ត្រូវទទួលបាននូវការអប់រំ និងទាំងចំណេះដឹងទូទៅ ក៏ដូចជាការបណ្តុះបណ្តាលវិជំនាញជ្ជាជីវៈ និងការការពារ និងថែទាំចំពោះកុមារក្រីក្រ និងរងគ្រោះ។

លោកស្រី ដេប៉ាលីយែរ លក្ខិណា មានប្រសាសន៍ថា ជាការឆ្លើយតបនឹងទស្សនៈវិស័យទាំងនេះ ចាប់តាំងពីឆ្នាំ១៩៩៦​មក PSE បានជួយកុមារ និងយុវជន ដែលមកពីគ្រួសារទីទ័លក្រ និងមិនបានទទួលការអប់រំ ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ តាមរយៈកម្មវិធីប្រតិបត្តិចំនួន៦ធំៗគឺ ទី១ កម្មវិធីអាហារ ទី២ កម្មវិធីសុខភាព ទី៣ កម្មវិធីការពារនិងការស្នាក់នៅ ទី៤ កម្មវិធីអប់រំចំណេះដឹងទូទៅ ទី៥ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សា និងទី៦ កម្មវិធីផ្តល់ជំនួយដល់គ្រួសារ។ ហើយកម្មវីធីទាំងអស់នេះគឺជាការចូលរួមចំណែកជាមួយនឹងគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *