មូលហេតុ ​៤ ដែលនាំឱ្យកុមារមានការគោរព និងឱ្យតម្លៃលើខ្លួនឯងទាប (Low Self – Esteem)

តាមធម្មតា កុមារតូចៗមានទំនោរ ក្នុងការឱ្យតម្លៃខ្លួនឯងខ្ពស់ ប៉ុន្តែនៅពេលពួកគេឈានចូលអាយុចន្លោះពី ៨ ដល់ ១២ឆ្នាំ បញ្ហាការឱ្យតម្លៃ ឬគោរពខ្លួនឯងទាប (Low Self Esteem) អាចកើតឡើងជាបន្តបន្ទាប់។ មានហេតុផលជាច្រើន ដែលបណ្ដាលឱ្យកុមារចាប់ផ្ដើមមានវិបត្តិក្នុងការឱ្យតម្លៃខ្លួនឯង (Self Esteem) មុនពេលពួកគេចូលវ័យជំទង់។ ការស្រាវជ្រាវបង្ហាញថា មូលហេតុចំនួន ៤ ដែលនាំឱ្យកុមារមានការគោរព និងឱ្យតម្លៃលើខ្លួនឯងទាប (Low Self Esteem) ។

១. ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ៖ នៅចន្លោះអាយុចាប់ពី ៦ ទៅ ១១ឆ្នាំ ជាពេលវេលាមួយ ដែលកុមារចាប់ផ្ដើមប្រៀបធៀបខ្លួនឯង ជាមួយនឹងមិត្តភក្តិរបស់ពួកគេ។ បើតាមការសិក្សារបស់ សាកលវិទ្យាល័យអ៊ីឌៀណា (Indiana University) បានរកឃើញថា ការចាប់ផ្ដើមមានអារម្មណ៍ប្រៀបធៀបនេះ កើតឡើងដោយសារការវិវត្តន៍នៃមុខងារយល់ដឹង និងវែកញែករកហេតុផលរបស់ខួរក្បាល និងការទំនាក់ទំនងក្នុងសង្គម។

២. មានអារម្មណ៍ថាខ្លួនឯងអសមត្ថភាព ៖ ការសិក្សារកឃើញថា កុមារមួយចំនួន ចាប់ផ្ដើមមានអារម្មណ៍ថា ការខិតខំប្រឹងប្រែងរបស់ពួកគេហាក់ទទួលបានលទ្ធផលមិនល្អដូចមិត្តភក្តិរបស់គេ និងមានអារម្មណ៍ថា ខ្លួនឯងអន់។ ជាពិសេស នៅពេលដែលកុមារធ្វើអ្វីមួយមិនបានល្អ នៅក្នុងផ្នែកដែលគេយល់ថាសំខាន់ ដូចជា ការសិក្សាជាដើម។

៣. ការទទួលរងនូវសម្ពាធ ៖ សម្រាប់កុមារ សម្ពាធចាប់ផ្ដើមកើតឡើង នៅពេលពួកគេឈានចូលចន្លោះពី ៨ ទៅ ១២ឆ្នាំ ព្រោះនៅអំឡុងពេលនេះ មនុស្សពេញវ័យ ដូចជាគ្រូបង្រៀន និងអាណាព្យាបាល ចាប់ផ្ដើមដាក់ក្ដីរំពឹងកាន់តែច្រើនលើកុមារ។ នៅពេលលទ្ធផលទទួលបាន មិនស្របទៅនឹងអ្វីដែលខ្លួន​ឯង និងមនុស្សជុំវិញខ្លួនរំពឹងទុក អាចធ្វើកុមារទទួលអារម្មណ៍ថា មានសម្ពាធ និងអាចឈានដល់ការឱ្យតម្លៃខ្លួនឯងទាប (Low Self Esteem)។

៤. យល់ថា អ្នកដទៃមិនពេញចិត្តខ្លួន ៖ ការសិក្សាបង្ហាញថា ប្រសិនកុមារ ទទួលបាននូវអារម្មណ៍មិនពេញចិត្ត ពីសំណាក់បុគ្គលដែលគេមិនចូលចិត្ត ពួកគេមិនខ្វល់នោះទេ ហើយការគោរព និងឱ្យតម្លៃខ្លួនឯង (Self Esteem) នៅតែខ្ពស់។ ប៉ុន្តែប្រសិនបើ មនុស្សជាទីស្រឡាញ់របស់គេ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះលទ្ធផល ដែលគេបានធ្វើ កុមារអាចនឹងប្រឈមនឹងបញ្ហាឱ្យតម្លៃខ្លួនឯងទាប (Low Self Esteem)។​ ចំណុចនេះ បង្ហាញថា ម្ដាយឪពុក មានតួនាទីសំខាន់ខ្លាំង ក្នុងការជួយកុមាររក្សាការឱ្យតម្លៃខ្លួនឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...