ព្រះរាជបណ្ណាល័យហ្លួងម៉ែ សំណង់អគារនិម្មាបនកម្មស៊ីវិល័យ សម័យទំនើប

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលជាសមុច្ច័យនិម្មាបនកម្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងវិទ្យាស្ថានស្លឹករឹត ត្រូវ​បានចាត់ទុកថា គឺជា​សំណង់​អគារនិម្មាបនកម្ម​ស៊ីវិល័យ សម័យទំនើប ដែលនឹងឈរយ៉ាងស្កឹមស្កៃ​លើទឹកដី​អច្ឆរិយ ក្រោម​ម្លប់​សន្តិភាព នាសម័យសម្តេច​តេជោអគ្គ​មគ្គុទ្ទេសក៍​ឯក និង​ជា​ស្ថាបនិក​នយោបាយ​ឈ្នះ-ឈ្នះនៃ​កម្ពុជា ជា​បុព្វាធិការីដែល​យកជីវិត​ជាដើម​ទុន​ ដើម្បី​ភាព​សុខសាន្ត​ត្រាណ​ និង​វឌ្ឍនភាព​នៃ​ទឹកដី​ជាតិ​មាតុភូមិ និងប្រជាពលរដ្ឋ។

ឆ្លងចូលមកដល់សម័យថ្នាក់ដឹកនាំជាបញ្ញាវន្ត ដែលត្រូវបានទទួលស្គាល់ និង​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រជាជាតិខ្មែរ និង​បរទេស ដែលជាសន្ធានការីប្រកបដោយ​កតញ្ញូតាប្រាជ្ញាគតិបណ្ឌិត ព្រះរាជបណ្ណាល័យហ្លួងម៉ែ ក៏​ត្រូវ​ចាត់ទុកថា គឺជាកញ្ចក់ឆ្លុះឱ្យ​ឃើញ​នូវ​សមិទ្ធផលជាសារវន្ត​ដូចជា ជា​និមិត្តរូប​នៃ​ការគោរព​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វ​បុរស​ខ្មែរ​គ្រប់​ជំនាន់ ដែលបាន​ស្លាប់​បាត់​បង់​ជីវិត ​ដោយ​សារសង្គ្រាម​ អាណានិគម សង្គ្រាម​ស៊ីវិល (សង្គ្រាម​មនោគមន៍) និង​អំពើ​ប្រល័យពូជសាសន៍, ជា​និមិត្តរូបនៃ​មនសិការ​ជាតិ​ប្រកប​ដោយ​កតញ្ញូកតវេទីចំពោះ​ដូនតា​ខ្មែរ ដែល​បាន​បន្សល់​ទុក​នូវ​ទឹកដីអរិយធម៌ វប្បធម៌ សាសនា ប្រពៃណី និង​សង្គមជាតិ, ជានិមិត្តរូប​នៃបដិការគុណចំពោះ​ពលិកម្មរបស់​វីរជន យុទ្ធជន ដូនតា និង​ព្រលឹងអធិធម្មជាតិ, ជា​និមិត្តរូបនៃ​ការការពារសិទ្ធិ ស្វែង​រក​យុត្តិធម៌​ជូន​ជន​រួមឈាមដែល​បាន​ស្លាប់​យ៉ាង​អនោច​អធមក្នុង​របបអារញ្ញ​វាសី ៣ឆ្នាំ​៨ខែនិង២០ថ្ងៃ, ជា​និមិត្តរូប​នៃទឡ្ហីករណ៍សមត្ថភាព គំនិត ប្រាជ្ញាញាណ និង​ពលានុភាពខេមរាបច្ឆាជនជំនាន់​ថ្មី (យុវជន) អាចធ្វើបាន, ជា​ភស្តុតាង​នៃ​សាមគ្គីភាព​ក្រោម​រដ្ឋ​ធម្មនុញ្ញ​តែមួយ មហាស្វេតច្ឆត្រ​តែមួយ រាជ​រដ្ឋាភិបាល​តែមួយ កង​កម្លាំង​ប្រដាប់អាវុធ​តែមួយ ដើម្បី​រក្សាសន្តិភាព និង​អភិវឌ្ឍន៍។

ព្រះរាជបណ្ណាល័យហ្លួងម៉ែ ក៏​ត្រូវបានតំណាងឱ្យ ការធ្វើ​នវានុវត្តកម្មពី​បុព្វការី (មនុស្សជំនាន់​មុន) មក​សន្ធានការី (មនុស្ស​ជំនាន់​ថ្មី) ស្របតាម​សត្យានុម័តភាព​នៃ​សង្គម ក្នុង​បរិបទ​សកលូបនីយកម្ម​សង្គម, ស្តម្ភ​នៃ​កិត្យានុភាព​ ដែល​ពុំ​ធ្លាប់​មាន​ពីបុព្វកាល ទាំង​ក្នុង​ប្រទេស​និង​ពិភពលោកដែល​ដូនតា​បាន​បន្សល់​ទុក​នូវ​សម្បត្តិ​បេតិកភណ្ឌឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ។ ព្រះរាជ​បណ្ណាល័យ​ហ្លួងម៉ែ ក៏ជា​បណ្ដុំ​ឯកសារ​ប្រាជ្ញា​ស្មារតី​សម្រាប់​មនុស្ស​ជំនាន់​ថ្មី និង​ជំនាន់បន្តបន្ទាប់ ព្រមជា​រតនសម្បត្តិ​ជាតិ​ដ៏សំខាន់ជា​ប្រវត្តិសាស្រ្ត ដោយមិនគ្រាន់តែជានិមិត្តរូបនៃការបែកបាក់របស់ប្រទេសកម្ពុជាពី ៣ឆ្នាំ៨ខែនិង២០ថ្ងៃ នៃអំពើប្រល័យពូជសាសន៍តែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអបអរសាទរប្រវត្តិសាស្រ្តដ៏មោទនភាពដែលលាតសន្ធឹងដល់ព្រះបាទជ័យវរ្ម័នទី២ ដែលបានបង្កើតអាណាចក្រខ្មែរដ៏អស្ចារ្យនៅក្នុងសតវត្សទី​៩។

សូមបញ្ជាក់ថា ព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗនេះ គឺមានអគារចំនួនប្រាំ ដែលមានឈ្មោះដូចជា ៖ ១. អគារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល, ២. អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ៣. អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ៤. អគារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ៥. អគារសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រោយបញ្ចប់ការសាងសង់ ប្រជាជនកម្ពុជានឹងមានស្ថាប័នជាមត៌កមួយ ដែលដើរតួនាទីជាសារមនី្ទររំឭក មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំពីអំពើប្រល័យពូជសាសន៍ និងជាបណ្ណសារផ្ទុកឯកសារអេឡិចត្រូនិច ដោយមុខងារទាំងអស់នេះនឹងស្ថិតនៅក្នុងបរិវេណតែមួយ។ ក្រោយពេលចាប់ផ្តើមដំណើរការពេញលេញ ព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាអគារពហុមុខងារមួយ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែ នឹងរៀបចំជាសិក្ខាសាលាជាន់ខ្ពស់កម្រិតអន្តរជាតិ និងទស្សនកិច្ចផ្លូវរដ្ឋដោយផ្តោតជាសំខាន់ទៅលើប្រធានបទលំដាប់ជាតិនិងអន្តរជាតិ។ ព្រះរាជបណ្ណាល័យហ្លួងម៉ែមានវិសាលភាពនៃគោលបំណងពហុវិស័យមានជាអាទិ៍ បដិការគុណ អារ្យធម៌ មនុស្សជាតិ ព្រលឹង សហគមន៍ សេដ្ឋកិច្ច និងសន្តិភាពក្នុងគ្រួសារ បុគ្គល និងមនុស្សជាតិកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *