សម្តេចតេជោ ចង់ឱ្យម្ចាស់រោងចក្រ និង​កម្មកររួមគ្នាប្រែក្លាយរោងចក្រ​ទៅជា​សហគមន៍សុខសាន្ត

កំពង់ស្ពឺ – ជាថ្មីម្តងទៀតនៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីជិត២ម៉ឺននាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញបំណងចង់ឱ្យម្ចាស់រោងចក្រ និង​កម្មករ ត្រូវ​ធ្វើការ​រួមគ្នា ដើម្បីឱ្យរោងចក្រ​ក្លាយទៅជា​សហគមន៍សុខសាន្តមួយ ជារោងចក្រដែលមានសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការ​ប្រើប្រាស់គ្រឿងញៀន គ្មានបងតូចបងធំ និង​គ្មានជម្លោះ។

បើតាមសម្តេចតេជោ រោងចក្រសហគមន៍សុខសាន្តនេះ ថៅកែរោងចក្រ ឬនិយោជក ត្រូវ​យកចិត្ត​ទុកដាក់​ពីសុខទុក្ខ​របស់កម្មករ ឯកម្មករមានសុខភាពល្អ ក៏​ប្រឹងប្រែងធ្វើការ ដែលនេះជាការបំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក។ ជាមួយ​គ្នានេះ នៅពេល​ដែលមានរឿងកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយឱ្យឆាប់រហ័ស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

“…កិច្ចការបន្តដែលពូចង់បាន គឺចង់​ឱ្យរោងចក្រក្លាយ​ទៅជា​សហគមន៍​សុខសាន្តមួយ ធ្វើ​ម៉េច​ឱ្យ​រោងចក្រ​របស់យើង​ទៅជា​រោងចក្រ​ដែលមានសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការប្រើប្រាស់គ្រឿងញៀន ឬចែកចាយគ្រឿងញៀន គ្មានបងតូច បងធំ គ្មានជម្លោះ “

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​បានអបអរសាទរចំពោះ​រោងចក្រ​ទាំងអស់​នៅទូទាំងប្រទេស ដែល​បាន​កែលម្អ​នូវ​ស្ថានភាពទាក់ទងជាមួយនឹងសិទ្ធិការងារ ការរក្សានូវសុខភាពកម្មករឱ្យ​កាន់តែប្រសើរ។

តាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែខិតខំក្នុងការទាក់ទាញទាំងវិនិយោគក្នុងស្រុក ទាំងវិនិយោគក្រៅស្រុកឱ្យ​មកធ្វើការវិនិយោគ​នៅ​កម្ពុជា ដោយមិន​គ្រាន់តែសំដៅ​លើវិស័យកាត់ដេរ និងស្បែកជើងប៉ុណ្ណោះទេ ប៉ុន្តែក៏មានវិស័យដទៃ​ទៀតផងដែរ ក្នុងការផលិតទំនិញ​ជំនួស​ឱ្យ​ទំនិញប្រើប្រាស់ក្នុងស្រុក ជំនួស​ឱ្យ​ការ​នាំចូល ក៏​ដូចជាផលិតទំនិញ​សម្រាប់ការ​នាំចេញទៅ​កាន់ទីផ្សារ, ជាមួយ​គ្នានេះ រាជរដ្ឋាភិបាលក៏​ខិតខំបើកទីផ្សារ​ខាងក្រៅ តាមរយៈនយោបាយរក្សា និង​ពង្រីកទីផ្សារ​ចាស់ និងពង្រីកបន្ថែម​ទៅ​លើ​ទីផ្សារ​ថ្មីៗ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ច្បាស់វិនិយោគថ្មីត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់ ដែលមានចំណុចទាក់ទាញ ហើយ​ខាងក្នុង​ក៏​មានការប្រឹងសាងហេដ្ឋារចនាសម្ព័ន្ធ​ទាំងរឹង និង​ទន់ ដោយហេដ្ឋារចនាសម្ព័ន្ធរឹង ចង់សំដៅទៅ​លើ​ផ្លូវ ព្រលានយន្តហោះ កំពង់ផែ ក៏​ដូចជា​អគ្គិសនីសម្រាប់ផ្គត់ផ្គង់, រីឯហេដ្ឋារចនាសម្ព័ន្ធទន់ គឺសំដៅទៅលើ​ប្រព័ន្ធច្បាប់ នីតិវិធីដែលមិនស៉ាំញ៉ាំ បន្ថែម​ទៅ​ដោយ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ។

ការបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ បើតាមប្រសាសន៍សម្តេចតេជោ កម្ពុជានឹងបណ្តុះបណ្តាលប្រជាពលរដ្ឋ​ក្នុង​មួយ​ឆ្នាំ​៣០ម៉ឺននាក់ ក្នុងគម្រោងរយៈពេល​៥ឆ្នាំខាងមុខ ដែលនឹងត្រូវបណ្តុះបណ្តាល​ឱ្យ​បាន ១លាន៥សែននាក់។

គួរបញ្ជាក់ផងដែរថា បើតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ តាមការចាត់ចំណាត់ថ្នាក់ដោយធនាគារពិភពលោកបានបង្ហាញថា ប្រទេសដែលមានប្រាក់មធ្យមកម្រិតទាប គឺត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗ (GNI per capita)ចន្លោះពី ១.០៨៦ ទៅ៤.២៥៥ ដុល្លារអាមេរិកក្នុងមួយឆ្នាំ, ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗចន្លោះពី ៤.២៥៦ ទៅដល់១៣.២០៥ ដុល្លារក្នុងមួយឆ្នាំ ខណៈប្រទេសចំណូលខ្ពស់ត្រូវមានលើពី ១៣.២០៥ដុល្លារឡើងទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...