អាជីពល្អបំផុតទាំង ១០សម្រាប់មនុស្សមានភាពច្នៃប្រឌិតខ្ពស់ (créative people)

អាជីពជាអ្នកច្នៃប្រឌិតទាមទារឱ្យមានការស្រមើស្រមៃខ្ពស់ ការគិតស៊ីជម្រៅ និងមានសមត្ថភាពបង្កើតសមិទ្ធផល ដែលមានលក្ខណៈពិសេស ប្រកបដោយភាពទាក់ទាញ។ ការងារទាំងនេះភាគច្រើនស្ថិតក្នុងវិស័យសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយ។ ការងារក្នុងវិស័យច្នៃប្រឌិតតម្រូវឱ្យមានការតាំងចិត្តខ្ពស់ និងធ្វើការច្រើនម៉ោងជាងអាជីពផ្សេងៗ ។ អត្ថបទនេះ យើងនឹងបង្ហាញពីអាជីពចំនួន ១០ដែលសក្តិសមបំផុតសម្រាប់បុគ្គលដែលមានទេពកោសល្យក្នុងភាពច្នៃប្រឌិត៖

១. អ្នកសារព័ត៌មាន ៖ អាជីពជាអ្នកសារព័ត៌មាន គឺជាជម្រើសមួយ ដែលសក្តិសមបំផុតសម្រាប់មនុស្ស ដែលមានភាពច្នៃប្រឌិតខ្ពស់។ ពួកគេអាចសរសេរព័ត៌មានសម្រាប់បោះពុម្ពផ្សាយសម្រាប់ស្ថាប័នផ្សេងៗ សរសេរផ្សាយលើប្រព័ន្ធឌីជីថល ឬសរសេរសម្រាប់ទូរទស្សន៍ផងដែរ។ អ្នកសរសេរព័ត៌មានឆ្នើមគឺយល់ច្បាស់ពីរបៀបសរសេរព័ត៌មាន ដែលចាំបាច់ត្រូវមាន 5W (who, what, when, where និង why) ព្រមទាំងចេះពន្យល់បកស្រាយបានលម្អិត ខ្លី និងខ្លឹម។

២. វិចិត្រករ (Illustrator) ៖ ការងារជាវិចិត្រករមានតួនាទីបង្កើតរូបភាពសិល្បៈ (Artwork) សម្រាប់ដាក់អមក្នុងសៀវភៅ ទស្សនាវដ្ដី និងគ្រឹះស្ថានបោះពុម្ពផ្សាយផ្សេងៗ។ គេអាចផ្សព្វផ្សាយស្នាដៃដែលខ្លួនបានបង្កើតឡើងនៅក្នុងសៀវភៅរឿង មាតិកាធ្វើទីផ្សារ និងគូរសម្រាប់លក់ជាដើម។

៣. អ្នកនិពន្ធធុរកិច្ច (Copywriter) ៖ អ្នកនិពន្ធធុរកិច្ចជាអាជីពមួយដែលមានសារៈសំខាន់ខ្លាំង នៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម ដែលជាទូទៅអ្នកជំនាញផ្នែកនេះធ្វើការនៅក្នុងទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម (Marketing agencies) ឬសរសេរផ្សព្វផ្សាយឱ្យម្ចាស់អាជីវកម្មណាមួយ។ ពួកគេទទួលខុសត្រូវលើការបង្កើតមាតិកាទីផ្សារដែលមានលក្ខណៈទាក់ទាញ ដែលអាចជំរុញឱ្យអតិថិជនគោលដៅចាប់អារម្មណ៍លើផលិតផលដែលគេសរសេរ ឬផលិតវីដេអូផ្សព្វផ្សាយ។

៤. អ្នកតុបតែផ្នែកខាងក្នុង (Interior designer)៖  អាជីពនេះ ធ្វើការទៅលើការរៀបចំគម្រោងតុបតែងផ្នែកខាងក្នុងគេហដ្ឋាន ទីកន្លែងធ្វើអាជីវកម្ម និងរោងចក្រឧស្សាហកម្មជាដើម។ វាទាមទារឱ្យធ្វើការជាមួយកម្មវិធីកុំព្យូទ័រ ឬគំនូរស្កិច។ អ្នកជំនាញផ្នែកតុបតែងខាងក្នុង ត្រូវពូកែខាងស្វែងយល់អំ​ពីរស់និយមរបស់អតិថិជន ព្រមទាំងប៉ិនប្រសប់ខាងរៀបឱ្យផ្នែកខាងក្នុងទូលាយ ស្រស់ស្អាត និងចំណាយលុយតិច។ អ្នកជំនាញផ្នែកនេះ ត្រូវធ្វើការជាប្រចាំជាមួយអ្នកជំនាញផ្នែកសាងសង់ដូចជា ស្ថាបត្យករ អ្នកសាងសង់ និងវិស្វករ។

៥. អ្នកគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម (Advertising Manager)៖ អ្នកធ្វើការលើផ្នែកនេះ ត្រូវទទួលខុសត្រូវក្នុងការបង្កើតយុទ្ធនាការ ដើម្បីប្រូម៉ូតផលិតផល និងសេវាកម្ម។ ជាពិសេស ត្រូវពិនិត្យ និងអនុម័តទទួលស្គាល់ការងារច្នៃប្រឌិតដែលធ្វើដោយអ្នកនិពន្ធធុរកិច្ច និងអ្នករចនាក្រាហ្វិក សម្រាប់ផ្សព្វផ្សាយ នៅលើផ្ទាំងប៉ាណូ គេហទំព័រ វិទ្យុ និងទូរទស្សន៍។ អ្នកកាន់មុខតំណែងនេះ ត្រូវតាមដាន និងទទួលខុសត្រូវលើលទ្ធផលនៃយុទ្ធនាការដែលខ្លួនបានបង្កើត។

៦. អ្នកគ្រប់គ្រងទីផ្សារ (Marketing manager)៖ អ្នកកាន់ការងារនេះ ត្រូវអភិវឌ្ឍផែនការ និងយុទ្ធសាស្ត្រទីផ្សារ ដើម្បីសម្រេចគោលដៅក្រុមហ៊ុន។ ជាពិសេស ត្រូវបង្កើតចេះគោលនយោបាយ កំណត់គោលដៅទីផ្សារ គ្រប់គ្រងយុទ្ធនាការទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។

៧. អ្នកគ្រប់គ្រងផ្នែកសិល្បៈរចនា (Art director) ៖ អ្នកជំនាញផ្នែកនេះ មានតួនាទីបង្កើតរចនាបថ និងសមាសធាតុក្នុងការងារសិល្បៈ ព្រមទាំងត្រូវត្រួតពិនិត្យលទ្ធផលការងាររបស់អ្នករចនាដទៃទៀត។ អ្នកគ្រប់គ្រងផ្នែកសិល្បៈរចនា ជានិច្ចជាកាលត្រូវបានគេឃើញធ្វើការនៅឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយដូចជា ការបោះពុម្ពផ្សាយ ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម សាលមហោស្រប វិស័យភាពយន្ត និងការផលិតវីដេអូហ្គេម។

៨. អ្នករចនាក្នុងវិស័យឧស្សាហកម្ម (Industrial designer)៖ អាជីពនេះត្រូវរួមបញ្ចូលគ្នារវាងសិល្បៈជាមួយនឹងជំ​នួញ ។ គេត្រូវរចនា និងបង្កើតផលិតផលដូចជា រថយន្ត គ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ នៅក្នុងតួនាទីនេះ បុគ្គលដែលមានភាពច្នៃប្រឌិតក្នុងខ្លួន អាចមានគំនិត​បង្កើតថ្មីច្រើន ប៉ុន្តែត្រូវមានសិល្បៈក្នុងការបង្ហាញឱ្យគេយល់ពីផលិតផលដែលខ្លួនចង់បង្កើត ហើយជានិច្ចជាកាល គេក៏ត្រូវប្រើជំនាញវិស្វកម្មផងដែរ។

៩. អ្នកអភិវឌ្ឍគេហទំព័រ (Web developer)៖ អាជីពនេះត្រូវសរសេរកូដ ដើម្បីបង្កើតគេហទំព័រលើអ៊ីនធឺណិត។ អ្នកអភិវឌ្ឍគេហទំព័រ ក៏ត្រូវពង្រឹងបទពិសោធន៍ប្រើប្រាស់នៅលើគេហទំព័រផងដែរ។ ជាពិសេសត្រូវគ្រប់គ្រង និងតាមដានការវិវត្តនៃគេហទំព័រជាប្រចាំ។

១០. ស្ថាបត្យករ (Architecture)៖ អ្នកជំនាញស្ថាបត្យកម្ម ត្រូវគូរគំនូរស្កិច រចនាប្លង់អាគារសម្រាប់ធ្វើជាលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ ដើម្បីធ្វើការនេះបានត្រូវមានសមត្ថភាពផ្នែកសិល្បៈ និងគណិតវិទ្យា ដើម្បីប្រាកដថា គម្រូសំណង់របស់ខ្លួនមានសុវត្ថិភាព រចនាសម្ព័ន្ធត្រឹមត្រូវ និងស្ដង់ដាខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...