យុវជនខ្មែរ២រូប ជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតថ្លែងជាសាធារណៈជាភាសាបារាំង នៅមហោស្រព​ហ្វ្រង់កូហ្វូនី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

យុវជនខ្មែរ ២រូប គឺកញ្ញា សេង ជិញអឺ និស្សិតឆ្នាំទី១ ផ្នែកភាសាបារាំង នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក ឈាន ចាន់ថង ជាគ្រូបង្រៀនរូបវិទ្យា ថ្នាក់ពីរភាសាបារាំង-ខ្មែរ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតថ្លែងជាសាធារណៈជាភាសាបារាំង នៅមហោស្រពហ្វ្រង់កូហ្វូនី ប្រទេសបារាំង កាលពីពេលថ្មីៗនេះ។

កញ្ញា សេង ជិញអឺ បានឱ្យដឹងថា ការ​ចូលរួម​របស់នាងនៅ​ក្នុងការប្រកួតថ្លែងជាសាធារណៈជាភាសាបារាំង នៅមហោស្រពហ្វ្រង់កូហ្វូនីនេះ គឺដោយសារនាងចង់ប្រើប្រាស់ភាសាបារាំងជាប្រយោជន៍ ដើម្បីមុខមាត់ប្រទេសកម្ពុជា និងក្រុមគ្រួសារ។ ជិញអឺ បន្តថា ប្រធានបទក្នុងការប្រកួតថ្លែងជាសាធារណៈជាភាសាបារាំងនោះ គឺត្រូវប្រើប្រាស់ភាសាបារាំងដូចម្ដេចដើម្បីធ្វើឱ្យផែនដីមានភាពល្អប្រសើរ ដោយឡែកក្រុមរបស់ខ្លួនមានសមាជិកចំនួន៦នាក់ ដែលមានយុវជនមកពី៣ប្រទេសចូលរួម គឺកម្ពុជា ឡាវ និងវៀតណាម និយាយផ្ដោតលើបញ្ហាប្លាស្ទិកទាំងនៅលើគោក និងក្នុងទឹក។

កញ្ញា សេង ជិញអឺ ជានិស្សិតឆ្នាំទី១ ផ្នែកភាសាបារាំង នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

និស្សិតឆ្នាំទី១ ផ្នែកភាសាបារាំង រូបនេះ បន្ថែមថា ចំពោះដំណោះស្រាយទៅលើប្រធានបទក្រុមរបស់ខ្លួន ផ្ដោតលើការកែច្នៃប្លាស្ទិកទៅជាវត្ថុមានតម្លៃអាចប្រើប្រាស់ឡើងវិញ ការខ្ចប់អាហារដោយប្រើស្លឹកចេក និងការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។

កញ្ញា សេង ជិញអឺ លើកឡើងថា រូបនាងពិតជាមានមោទនភាពដែលបានចូលរួមកម្មវិធីនេះ និងសប្បាយរីករាយដែលអាចយកជ័យលាភីលេខ១ មកជូនប្រទេសកម្ពុជា។ លើសពីនេះ ការចូលរួមកម្មវិធីរយៈពេល១សប្ដាហ៍នៅប្រទេសបារាំង បានផ្លាស់ប្ដូរគំនិតនាងឱ្យមើលពិភពលោកធំទូលំទូលាយ មើលឃើញបញ្ហាជាដំណោះស្រាយ ព្រមទាំងងាកមកចាប់អារម្មណ៍លើបរិស្ថាន។ ជាពិសេស បានស្វែងយល់បន្ថែមពីភាសាបារាំង និងសិក្សាពីការតែងនិពន្ធជាភាសាបារាំងរបស់សិល្បៈករ និងកវីផ្សេងៗទៀត។

កញ្ញា សេង ជិញអឺ សង្ឃឹមថា នៅកម្ពុជានឹងមានគម្រោង ឬការប្រកួតទាក់ទងនឹងបរិស្ថាននេះឱ្យបានច្រើនមិនថា ជាភាសាបារាំង ឬភាសាផ្សេងទៀតដើម្បីរកដំណោះស្រាយរួមគ្នា។ លើសពីនេះ កញ្ញា​ក៏​លើកទឹកចិត្តសិស្សប្អូនងាកមកចាប់អារម្មណ៍លើភាសាបារាំងដែលជាភាសាមួយដ៏សំខាន់ផងដែរ។ ដោយឡែកសម្រាប់សិស្សប្អូនដែលកំពុងសិក្សាភាសាបារាំង សូមបន្តខិតខំព្យាយាមចូលរួមគ្រប់សម្មភាពសាលា ឬកិច្ចការសង្គម ដោយមិនគ្រាន់តែមានចំណេះដឹង ប៉ុន្តែមានសកម្មភាពស្វាហាប់ ចង់ដឹង ចង់ឮ និងចង់លើកមុខមាត់ប្រទេសជាតិ។

លោក ឈាន ចាន់ថង ជាគ្រូបង្រៀនរូបវិទ្យា ថ្នាក់ពីរភាសាបារាំង-ខ្មែរ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម

លោក ឈាន ចាន់ថង យុវជនកម្ពុជាមួយរូបទៀត​ដែលឈ្នះជ័យលាភីក្នុងការប្រកួតថ្លែងជាសាធារណៈជាភាសាបារាំង នៅមហោស្រព​ហ្វ្រង់កូហ្វូនី មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យលោកចូលរួមកម្មវិធីនេះ គឺដោយសារចង់សិក្សាស្រាវជ្រាវទាក់ទងនឹងបញ្ហាបរិស្ថាន និងស្វែងរកដំណោះស្រាយផ្សេងៗ ដើម្បីជួយពិភពលោកដែលកំពុងជួបប្រទះ។ លោកគិតថា បញ្ហាបរិស្ថានជារឿងសំខាន់ ហើយបច្ចុប្បន្នពិភពលោកកំពុងជួបប្រទះបញ្ហាអាកាសធាតុ ដែលត្រូវការមនុស្សគ្រប់គ្នាចូលរួមទប់ស្កាត់ និងស្វែងរកដំណោះស្រាយ។

លោក ឈាន ចាន់ថង បន្ថែមថា លោកពេញចិត្តសម្រាប់ជ័យលាភីលេខ១ ដែលក្រុមទទួលបាន គឺសាកសមជាមួយការខិតខំប្រឹងប្រែងរបស់ក្រុមក្នុងការត្រៀមទុកជាមុន ទាំងហ្វឹកហាត់និយាយភាសាបាំង និងពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញ។ លោកបន្តថា ការប្រកួតថ្លែងជាសាធារណៈជាភាសាបារាំងនេះ មានរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះ ដែលក្រុមនីមួយៗត្រូវលើកមកនិយាយអំពីបញ្ហាទាក់ទងនឹងបរិស្ថាន និងដំណោះស្រាយ។ ដូច្នេះ តម្រូវឱ្យសមាជិកក្រុមត្រូវចែកចំណុចគ្នានិយាយដោយទំនួលខុសត្រូវរៀងខ្លួន និងគោរពពេលវេលាប្រកួត។

គ្រូបង្រៀនរូបវិទ្យា ថ្នាក់ពីរភាសាបារាំង-ខ្មែរ រូបនេះ បន្ថែមថា ការចូលរួមកម្មវិធីនេះ បានជួយឱ្យរូបគាត់ សមាជិកក្រុម និងយុវជនដែលចូលរួមដទៃទៀត ទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងការការពារបរិស្ថាន និងមានឱកាសផ្លាស់ប្ដូរវប្បធម៌គ្នារវាងយុវជនមកពី ១៥ប្រទេសផ្សេងទៀត និងមានឱកាសចែករំលែកចំណេះដឹងអំពីដំណោះស្រាយបរិស្ថានទៅវិញទៅមក។ លោកបន្តថា ពេលខ្លះនៅកម្ពុជាមិនទាន់ជួបបញ្ហាគ្រោះរញ្ជួយដី ដូច្នេះយើងក៏អាចសិក្សាស្វែងយល់ពីប្រទេសដែលជួបបញ្ហានេះ ព្រមទាំងដឹងពីវិធានការទប់ស្កាត់ និងដំណោះស្រាយ។

លោក ឈាន ចាន់ថង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់គ្នាសុទ្ធតែមានតួនាទីក្នុងការចូលរួមការពារបរិស្ថានបានតាមរយៈសកម្មភាពតូចៗដូចជា ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជាវិធីងាយៗសម្រាប់ការរស់នៅប្រចាំថ្ងៃ រួមមាន ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយជំនួសមកប្រើដបទឹកបរិស្ថាន ការប្រើថង់ក្រណាត់ជំនួសថង់ប្លាស្ទិក ការកុំចោលសំរាមផ្ដេសផ្ដាស ការញែកសំរាមតាមប្រភេទឱ្យបានត្រឹមត្រូវ ការដាំដើមឈើ ការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម។

សូមជំរាបជូនថា មហោស្រពហ្វ្រង់កូហ្វូនី (Francophonie 2024) ជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយ ដែលរៀបចំឡើងនៅទីក្រុងប៉ារីស៍ ស្របទៅនឹងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល Francophonie ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ និង៥ តុលា ២០២៤។ មហោស្រពឆ្នាំនេះផ្តោត​លើ​ប្រធានបទ “បង្កើត ស្ថាបនា និងធ្វើអាជីវកម្មជាភាសាបារាំង”។ នៅឆ្នាំ២០២៦ ខាងមុខ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដោយគ្រោងនឹងរៀបចំ​ឡើងនៅខេត្តសៀមរាប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *