សារអប់រំចំណេះដឹងសុខភាពមាតា ការចិញ្ចឹមកុមារ និងទារក ផ្តើមមានប្រសិទ្ធភាពចេញពីអ្នកសារព័ត៌មាន

អ្នកជំនាញសុខភាពសាធារណៈ អ្នកជំនាញអាហារូបត្ថម្ភ ព្រមទាំងដៃគូរអភិវឌ្ឍន៍នានា បានលើកឡើងព្រមៗគ្នាថា បច្ចុប្បន្នសារអប់រំចំណេះដឹងសុខភាពស្តីពីការចិញ្ចឹមកុមារ និងទារកកំពុងមានផ្សព្វផ្សាយជាហូរហែនៅតាមបណ្តាសារព័ត៌មាននានានៅកម្ពុជា ។ សកម្មភាពផ្សព្វផ្សាយសារអប់រំសុខភាពនេះ កំពុងចូលរួមយ៉ាងសកម្មគាំទ្រ និងគាំពារសុខភាពមាតា កុមារ និងទារកកម្ពុជាសំដៅលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងកសាងមូលធនមនុស្ស ។ ការលើកឡើងនេះនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រកួតប្រជែងសំណេរអត្ថបទសម្រាប់អ្នកសារព័ត៌មាន ក្រោមប្រធានបទ បង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។

លោកស្រី Kirsty Milev នាយិកាផ្នែកគុណភាពកម្មវិធីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា សារៈសំខាន់នៃតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់ព័ត៌មានលើការបង្កើតគោលនយោបាយនៅកម្ពុជា ជារឿងមិនអាចមើលរំលងបាន ។ ការផ្សព្វផ្សាយព័ត៌មាន ស្តីពីការបំបៅកូនដោយទឹកដោះម្តាយជួយលើកកម្ពស់ការយល់ដឹង និងតម្រូវការសម្រាប់ការបង្កើតគោលនយោបាយ ព្រមទាំងកម្មវិធីនានា ដើម្បីគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ ។

លោកស្រី Kirsty Milev នាយិកាផ្នែកគុណភាពកម្មវិធីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ៖ “កិច្ចការងារនេះ ក៏អាចជួយលុបបំបាត់ព័ត៌មានមិនត្រឹមត្រូវ និងការយល់ដឹងខុសអំពីការបំបៅកូនដោយទឹកដោះម្តាយ ហើយជំនួសមកវិញដោយផ្តល់ឱ្យឪពុកម្តាយ និងសមាជិកគ្រួសារនូវព័ត៌មានត្រឹមត្រូវអំពីរបៀបចិញ្ចឹមកូនដោយទឹកដោះម្តាយ”។

ចំណែកលោកស្រីបណ្ឌិត Will Parks នាយិកាអង្គការយូនីសេហ្វនៅកម្ពុជា បានថ្លែងថា លោកស្រីមានមោទនភាពក្រៃលែងក្នុងការអបអរសាទរសមិទ្ធផលរបស់អ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះ។ ពួកគេបានបង្ហាញអំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយ អាចជាកម្លាំងដ៏មានឥទ្ធិពលក្នុងការលើកកម្ពស់ការយល់ដឹង និងតស៊ូមតិ សម្រាប់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ដែលមានអត្ថប្រយោជន៍ទាំងចំពោះម្តាយ និងកូន។

ទន្ទឹមគ្នានេះ លោកស្រីនាយិកាអង្គការយូនីសេហ្វនៅកម្ពុជា បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវប្តេជ្ញាចិត្តបន្តក្នុងការបង្កើតបរិយាកាសគាំទ្រដែលអាចឱ្យម្តាយបំបៅដោះកូននៅគ្រប់ស្ថានភាពទាំងអស់ រាប់ចាប់ពីនៅមណ្ឌលសុខភាព រហូតដល់ផ្ទះ និងកន្លែងធ្វើការ ។ នេះជារបៀបដែលអាចធានាថា កុមារគ្រប់រូបទទួលបានការចាប់ផ្តើមដ៏ល្អបំផុតនៃជីវិតរបស់ពួកគេ ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) និងយូនីសេហ្វ ការបំបៅកូនដោយទឹកដោះម្តាយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងធានាដល់ការលូតលាស់ និងការអភិវឌ្ឍប្រកបដោយសុខុមាលភាពសម្រាប់កុមារ ។ ទឹកដោះម្តាយពោរពេញទៅដោយសារធាតុចិញ្ចឹម និងអង្គបដិប្រាណចាំបាច់ទាំងអស់ ដែលទារកត្រូវការដើម្បីលូតលាស់ និងមានសារៈសំខាន់សម្រាប់សុខុមាលភាពរបស់ទារក ។ ការបំបៅកូនដោយទឹកដោះម្តាយក៏ផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពរបស់ម្តាយរួមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងមហារីកដៃស្បូនផង ដែរ។

ទោះបីជាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេលប្រាំមួយ (០៦) ខែដំបូង បន្ទាប់ពីសម្រាលមានអត្ថប្រយោជន៍ និងការណែនាំដោយយូនីសេហ្វ និងអង្គការសុខភាព ពិភពលោកក្តី ក៏អាត្រានៃការអនុវត្តបានថយចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។ ការស្ទង់មតិប្រជាសាស្រ្ត និងសុខភាពកម្ពុជា បានបង្ហាញថា អត្រានៃការបំបៅកូនដោយទឹកដោះតែមួយមុខគត់បានធ្លាក់ចុះពី ៧៤% ក្នុងឆ្នាំ២០១០ មកនៅត្រឹម ៦៥% ក្នុងឆ្នាំ ២០១៤ និងបន្តធ្លាក់ចុះមកនៅត្រឹម ៥០% នៅឆ្នាំ២០២១- ២០២២។

លោកជំទាវ វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការនៃ ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពរបស់ទារក និងម្តាយ។ ទន្ទឹមនឹងនេះ សមាជិកគ្រួសារ គឺជាចលករយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងលើកទឹកចិត្តដល់ម្តាយក្នុងការបំបៅកូនដោយទឹកដោះម្តាយប្រកបដោយជោគជ័យ។ ពិសេសសម្រាប់ស្រ្តីដែលត្រូវត្រលប់ទៅធ្វើការវិញ ពួកគាត់ក៏អាចបន្តបំបៅកូនដោយទឹកដោះរបស់ពួកគាត់បានដដែល តាមរយៈការច្របាច់ទឹកដោះទុក ឬបង្កើតបន្ទប់បំបៅនៅកន្លែងធ្វើការ។ ដូចនេះ កន្លែងធ្វើការ គួររៀបចំទីកន្លែងសមរម្យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ស្រ្តីក្នុងការបំបៅដោះកូន ដោយប្រាកដថាកូនៗរបស់ពួកគាត់មានសុខភាពល្អ និងជៀសផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ ។

តាមរយៈការប្រើប្រាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយចម្រុះ រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុការផ្សព្វផ្សាយព័ត៌មានអំពីការបំបៅកូនដោយទឹកដោះម្តាយ អត្ថប្រយោជន៍នៃទឹកដោះម្តាយ និងការអនុវត្តដ៏ល្អបំផុតដែលម្តាយអាចអនុវត្តតាម ។ ការផ្សព្វផ្សាយ និង ការលើកកម្ពស់ការយល់ដឹងយ៉ាងសកម្មទាំងនេះ រួមចំណែកកាត់បន្ថយកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំនៅកម្ពុជា ។

លោកស្រី ជិន សេដ្ឋា ប្រធានគម្រោង Alive & Thrive នៃអង្គការ FHI360 មានប្រសាសន៍បញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយមានការចូលរួមពីដៃគូជាច្រើន ជាកត្តាសំខាន់សម្រាប់ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារ និងម្តាយនៅកម្ពុជា ។ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ព្រមទាំងលើកទឹកចិត្តយ៉ាងពេញទំហឹងឱ្យប្រព័ន្ធផ្សព្វផ្សាយបន្តផ្សព្វផ្សាយពីកិច្ចការងារនេះ និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិនៃកម្ពុជា បានលើកឡើងថា កន្លងមកប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន និងបណ្តាញព័ត៌មានសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ និងជំរុញការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា ។ តាមរយៈការលើកកម្ពស់ការយល់ដឹង ការអប់រំដល់សាធារណជន បានធ្វើឱ្យការបំបៅកូនដោយទឹកដោះម្តាយក្លាយជារឿងធម្មតា និងបានបង្ហាញពីភាពជាគំរូ និងការតស៊ូមតិសម្រាប់គោលនយោបាយគាំទ្រ។

បន្ថែមលើនេះ លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសអង្គការហេឡេន ខេលល័រ កម្ពុជា បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្តាយមិនមែន គ្រាន់តែជាជម្រើសផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាទំនួលខុសត្រូវរួមគ្នាក្នុងការគាំទ្រឪពុកម្តាយដែលធ្វើការ និងធានាថាកូនៗរបស់ពួកគេមានសុខភាពល្អ ។ តាមរយៈ ការផ្តល់នូវបរិយាកាសអំណោយផល និងការតស៊ូមតិសម្រាប់គោលនយោបាយគាំទ្រការបំបៅកូនដោយទឹកដោះម្តាយនេះ អាចពង្រឹងសិទ្ធិអំណាចដល់ឪពុកម្តាយ ដែលធ្វើការ ដើម្បីធ្វើឱ្យការបំបៅកូនដោយទឹកដោះម្តាយអាចប្រព្រឹត្តទៅបាន ។

គួរបញ្ជាក់ថា នាឱកាសការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ២០២៣ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា (WVI-C) យូនីសេហ្វ (UNICEF) អង្គការសុខភាពពិភពលោក (WHO) គម្រោង Alive & Thrive នៃអង្គការ FHI360 (A&T/FHI360) អង្គការហេឡែន ខេលល័រ (Helen Keller Int’l) អង្គការភ្លែនអន្តរជាតិនៃកម្ពុជា (PIC) និងសម្ព័ន្ធដើម្បីអាហារូបត្ថម្ភកាន់តែប្រសើរឡើង នៅកម្ពុជា (SUN-CSA) បានរួមគ្នាសហការបង្កើតឱ្យមានការប្រកួត ប្រជែងសរសេរអត្ថបទសម្រាប់អ្នកសារព័ត៌មាន ក្រោមប្រធានបទ បង្កើតបរិយាកាសងាយស្រួលនៅកន្លែងការងារ ដើម្បីលើកកម្ពស់ការចិញ្ចឹមកូនដោយទឹកដោះម្តាយ ។

គោលបំណងនៃការប្រកួតប្រជែងនេះ គឺដើម្បី (១) ជះឥទ្ធិពលជាវិជ្ជមានលើគោលនយោបាយទាក់ទងនឹងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ (២) បង្កើនការយល់ដឹងពីបញ្ហាប្រឈមរបស់ម្តាយក្នុងប្រទេសកម្ពុជា ដែលមានបំណងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេលប្រាំមួយខែដំបូងបន្ទាប់ពីសម្រាលរួច និងបន្តបំបៅកូនដោយទឹកដោះម្តាយឱ្យបានយូរ (៣) ការផ្តល់ដំណោះស្រាយដែលអាចទៅរួចសម្រាប់ម្តាយដែលត្រូវបំពេញកិច្ចការងារ ដើម្បីជំនះឧបសគ្គចំពោះការបំបៅកូនដោយទឹកដោះម្តាយ ។

អ្នកសារព័ត៌មានសរុបចំនួន ១៩រូបពីស្ថាប័នព័ត៌មានផ្សេងៗ គ្នាបានចូលរួមក្នុងការប្រកួតនេះ រួមមាន ក្រុមហ៊ុនអប្សារា មេឌា សឺវីស ឯ.ក (AMS), មជ្ឈមណ្ឌលព័ត៌មានឥស្លាមកម្ពុជា, ទីភ្នាក់ងារសារព័ត៌មានកម្ពុជា, មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា, ទូរទស្សន៍សំឡេងកម្ពុជាឥស្លាម, ខេមបូចា, ខ្មែរថាមស៍, គីរីប៉ុស្តិ៍, មង្គលមេឌា, វិទ្យុបារាំងអន្តរជាតិ, វិទ្យុជាតិកម្ពុជា, ភ្នំពេញប៉ុស្តិ៍, សារព័ត៌មានអេឡិចត្រូនិកថ្មីៗ, វិទ្យុវាយោ, និងវិទ្យុស្ត្រី ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...