ភ្នំពេញ – ក្នុងពិធីសំណេះសំណាលព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A នាព្រឹកថ្ងៃអង្គារ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ម្តាយឪពុក ឬអាណាព្យាបាល កុំវាយតម្លៃ បន្តុះបង្អាប់ និងប្រៀបធៀបកូនខ្លួនឯងជាមួយអ្នកដទៃ អាចនាំឱ្យកូនបំបាក់ទឹកចិត្ត ប៉ុន្តែគួរជំរុញទឹកចិត្ត ឬជួយបង្ហាត់បង្រៀនកូនបន្ថែម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ៖
“បទពិសោធរបស់ខ្ញុំនៅក្នុងការគ្រប់គ្រងកូន បណ្តុះបណ្តាលកូនចាត់ទុកថា ខ្ញុំទទួលបានជោគជ័យហើយ តែខ្ញុំនៅតែមានកាតព្វកិច្ចរួមចំណែកជាមួយកូនខ្ញុំ ដើម្បីបណ្តុះបណ្តាលចៅរបស់ខ្ញុំ ! តំណមដែលខ្ញុំឱ្យកូនរបស់ខ្ញុំតម គឺដាច់ខាតកុំនិយាយថា ឯងមួយថ្ងៃមួយថ្ងៃគិតតែលេងហ្គេម ឯងមើលកូនគេនោះគេរៀនពូកែ កុំឱ្យសោះ (កុំប្រើពាក្យទាំងនេះ) …”

នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថា ទោះបីជាកូនខ្លួនឯងពេលនេះ រៀនមិនសូវពូកែនិងមិនបាននិទ្ទេសល្អដូចជាកូនអ្នកដទៃក៏ដោយ ក្នុងនាមជាមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមកុំវាយតម្លៃ បន្តុះបង្អាប់ និងប្រៀបប្រដូចខ្លួនជាមួយកូនអ្នកដទៃ ដែលនេះជាការវាយបំបាក់ទឹកចិត្តខ្លាំងណាស់ចំពោះកូនៗរបស់ខ្លួនឯង ដូចនេះត្រូវតែលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងសិក្សាបន្តទៀត ដើម្បីទទួលបាននិទ្ទេសល្អ។
សម្ដេចតេជោបញ្ជាក់បន្ថែមថា បើសិនជាអាណាព្យាបាលកំពុងតែមើលឃើញពីចំណុចមួយចំនួនដែលអាចដឹងអំពីបញ្ហានៃការរៀនខ្សោយរបស់កូនៗ ឪពុកម្ដាយគួររិះរកវិធីក្នុងជួយបង្ហាត់បង្រៀនបន្ថែមនៅផ្ទះ ដើម្បីការជួយបន្ថែមបន្ទាប់ពីរៀនជាមួយគ្រូនៅសាលារៀន។
គួរជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ដោយម្នាក់ទទួលបានថវិកាម្នាក់២លានរៀល, សៀវភៅអប់រំទូន្មានរបស់ព្រះភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ។ ក្នុងនោះ Ipad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ ចំនួន១ និងប្រាក់កាក់មាសក្នុងម្នាក់ទទួលបានចំនួន ១ ។

ចំពោះលោកគ្រូ អ្នកគ្រូដែលជានាយកសាលាបានអញ្ជើញចូលរួម ម្នាក់ៗទទួលបានថវិកាចំនួន ១លានរៀលជាមួយសៀវភៅអប់រំទូន្មាន ២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១ គ្រឿងនិងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ម្នាក់១ ហើយសាលានីមួយៗដែលមានសិស្សជាប់និទ្ទេស (A) ក្នុងមួយសាលាទទួលបានថវិការ៣លានរៀល ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...
ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...
អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2024
ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...
សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...






























