ឯកឧត្ដម ណុះ ស្លេះ ៖ បច្ចុប្បន្នសម័យឌីជីថល កាលណាមនុស្សមិនចេះអក្សរគឺមិនអាចដើរទាន់សម័យកាលទេ

កំពង់ចាម – ថ្លែងក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់ការអនុវត្តកម្មវិធីអក្ខរកម្ម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើក​ឡើងថា បច្ចុប្បន្នជាសម័យឌីជីថល ដូច្នេះកាលណាមនុស្សមិនចេះអក្សរ គឺមិនអាចដើរទាន់សម័យកាលបច្ចេកវិទ្យានេះបានទេ។

ឯកឧត្ដម ណុះ ស្លេះ មានប្រសាសន៍ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តការងារអក្ខរកម្មដោយរំដោះអនក្ខរជនឱ្យចេះអក្សរបាន២% បើប្រៀបធៀបអនក្ខរជនលើពិភពលោកពិសេសនៅប្រទេសអាហ្រិក និងកូដឺវ័រ។ មិនតែប៉ុណ្ណោះ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការជួយទាំងសម្ភារៈ និងថវិកា ពីអង្គការយូណេស្កូ បានបើកថ្នាក់អក្ខរកម្មចំនួន២០ថ្នាក់ ជួយកម្មករ កម្មការិនីតាមរោងចក្រឱ្យចេះអក្សរ ចេះគិតលេខ និងយល់ដឹងពីមេរៀនជីវិត ហើយនៅឆ្នាំបន្ទាប់ៗនឹងមានពង្រីកថ្នាក់អក្ខរកម្មឱ្យបានពី៣០ថ្នាក់ទៅ៤០ថ្នាក់បន្ថែមទៀត។

ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

” ពលរដ្ឋគ្រប់រូបដាច់ខាតត្រូវតែចេះអក្សរ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព “

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង បទពិសោធន៍ល្អៗ គំនិតថ្មីៗពីគ្រូឧទ្ទេស ដើម្បីពង្រឹង និងលើកកម្ពស់កម្មវិធីអក្ខរកម្មឱ្យដំណើរការកាន់តែប្រសើរឡើងថែមទៀត។

បើតាមគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត មានចក្ខុវិស័យអភិវឌ្ឍប្រជាជនកម្ពុជា ដោយ​ជនគ្រប់រូបត្រូវមានវិជ្ជាសម្បទារ បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំនែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ។

គួរជម្រាបជូនថា ដោយសារមានការខិតខំប្រឹងប្រែងពីភាគីតាមរយៈកម្មវិធិអប់រំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ អត្រាអក្ខរកម្មជនពេញវ័យអាយុ១៥ឆ្នាំឡើងមាន ៨០,៥% ស្រី្តមាន ៧៥.០% ក្នុងនោះអត្រាអក្ខរកម្មនៅជនបទមានត្រឹមតែ ៧៦.៨% ស្រី ៧០,៧% ប៉ុណ្ណោះ នេះបើតាមរបាយការណ៍អង្កេតស្ដីពីសេដ្ឋកិច្ចសង្គមកម្ពុជា របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។