អង្គការអន្តរជាតិធំៗ អំពាវនាវឱ្យធ្វើកំណែទម្រង់ និងកែលម្អការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងប្រទេសកំពុងអភិវឌ្ឍ

យោងតាមរបាយការណ៍ ធនាគាពិភពលោក អង្គការពលកម្មអន្តរជាតិខាងការងារ (ILO) និងអង្គការយូណេស្កូ បានឱ្យដឹងថា ប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមជាច្រើន មិនត្រូវគ្នានឹងជំនាញដែលមានតម្រូវការក្នុងទីផ្សារនោះទេ។ លើសពីនេះ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស គឺមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការកើនឡើង នៃតម្រូវការអ្នកបច្ចេកទេស នាពេលអនាគត ។​

របាយការណ៍ថា នៅក្នុងបរិបទនៃការផ្លាស់ប្ដូរទីផ្សារការងារយ៉ាងឆាប់រហ័ស និងតម្រូវការជំនាញ ដែលវិវត្តទៅតាមសកលភាវូនីយកម្ម ការរីកចម្រើននៃបច្ចេកវិទ្យា ការផ្លាស់ប្ដូរប្រជាសាស្រ្ត និងបម្រែបម្រួលអាកាសធាតុ។ អ្នកជំនាញផ្នែក TVET គឺពិតជាមានតម្រូវការខ្ពស់ ម្យ៉ាងជំនាញនេះ ក៏ងាយស្រួលក្នុងការផ្លាស់ប្ដូរការងារផងដែរ ខណៈនៅឆ្នាំ ២០២២ យុវជនអត់ការងារធ្វើនៅទូទាំងពិភពលោក មានចំនួន ១៦ភាគរយ ដែលជាអត្រាមួយដ៏ខ្ពស់។

បើទោះជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស មានសក្តានុពលខ្ពស់សម្រាប់សង្គម និងយុវជន ប៉ុន្តែជារឿយៗការបណ្ដុះបណ្ដាលនៅតាមបណ្ដាលប្រទេសចំណូលទាប និងចំណូលមធ្យម គឺមិនបានដូចការរំពឹងទុកនោះទេ។ មូលហេតុដោយសារសិស្សមិនទាន់ឱ្យតម្លៃ និងមិនមានលទ្ធភាពសិក្សា មិនមានការគាំទ្រពីគ្រូបណ្ដុះបណ្ដាល ខណៈការលើកទឹកចិត្តពីសំណាក់អ្នកផ្ដល់សេវាបណ្ដុះបណ្ដាលទាបនៅឡើយ។

លោកស្រី Mamta Murthi អនុប្រធានធនាគារពិភពលោកសម្រាប់ការអភិវឌ្ឍធនធានមនុស្ស បានលើកឡើងថា « ប្រទេសជាច្រើនកំពុងជួបប្រទះនូវចំនួនយុវជនដែលកើនឡើងយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ ស្ទើរតែមួយភាគបួននៃយុវជនពិភពលោក មិនទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញ សម្រាប់បំពេញការងារ។ លើសពីនេះ ក្នុងចំណោមស្ត្រីវ័យក្មេង អត្រានេះកើនឡើងជិតមួយភាគបី»។ មន្ត្រីរូបនេះ បន្ថែមថា «ប្រព័ន្ធអប់រំ TVET ល្អ នឹងជួយឱ្យបណ្ដាប្រទេសនានាវិនិយោគលើជំនាញ និងការងារសម្រាប់យុវជន ព្រមទាំងអាចទាញប្រយោជន៍ពីលក្ខខណ្ឌប្រជាសាស្ត្រដែលមានកម្លាំងយុវជនច្រើន»។

ចំណែក លោកស្រី Mia Seppo ជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម មានប្រសាសន៍ថា «យើងកំពុងមើលឃើញពីភាពស៊ីជម្រៅ ដែលមិនធ្លាប់មានពីមុនមកនៃវិសមភាព នៃអត្រាគ្មានការងារធ្វើ បញ្ហាប្រឈមសំខាន់ៗសម្រាប់ការងារបស់យុវជន និងហានិភ័យនៃការបម្លែងខ្លួននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។ លោកស្រីបន្ថែមថា «ជំនាញដែលមានប្រសិទ្ធភាព និងប្រព័ន្ធសិក្សាពេញមួយជីវិត គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់យុតិ្តធម៌សង្គម ។ ជាពិសេស ធាតុទាំងពីរនេះ នឹងផ្ដល់សិទ្ធិអំណាចដល់បុគ្គលម្នាក់ៗ មានឱកាសទទួលបានការងារល្អ ប្រាក់ខែខ្ពស់ និងជីវិតប្រសើរផងដែរ។ ដូច្នេះ ពួកវា គឺជាកត្តាសំខាន់ៗក្នុងការអភិវឌ្ឍមនុស្ស និងកែលម្អប្រព័ន្ធកម្មសិក្សាជាតិ»។

លោកស្រីក៏បានជម្រាបផងដែរថា នាពេលថ្មីៗនេះ ILO បានចេញផ្សាយយុទ្ធសាស្រ្តរបស់ខ្លួនស្តីពីជំនាញ និងការសិក្សាពេញមួយជីវិតឆ្នាំ2030 ដើម្បីបង្កើតគោលនយោបាយ និងប្រព័ន្ធជំនាញជាតិដែលធន់ និងបានអនុម័តស្តង់ដារការងារអន្តរជាតិថ្មីស្តីពីកម្មសិក្សាប្រកបដោយគុណភាព ដើម្បីគាំទ្រដល់រដ្ឋសមាជិកក្នុងការរចនា និងកែលម្អប្រព័ន្ធកម្មសិក្សាជាតិ។

លោក Borhene Chakroun នាយកផ្នែកគោលនយោបាយ និងប្រព័ន្ធសិក្សាពេញមួយជីវិតអង្គការយូណេស្កូបានមានប្រសាសន៍ថា «ភាពអត់ការងារធ្វើរបស់យុវជន គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយនៃសម័យកាលរបស់យើង ហើយអ្វីដែលទាមទារការយកចិត្តទុកដាក់ឥតងាករេ គឺការតាំងចិត្ត និងការប្តេជ្ញាចិត្តពេញលេញរបស់យើងក្នុងការរៀនសូត្រ និងពង្រឹងជំនាញពេញមួយជីវិត។» លោកបន្ថែមថា «តាមរយៈ TVET យើងអាចបំពាក់ឱ្យយុវជននូវជំនាញ និងចំណេះដឹងដែលពួកគេត្រូវការមិនត្រឹមតែពូកែក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទាញយកប្រយោជន៍ពីរបកគំហើញបច្ចេកវិទ្យា និងបន្តទៅមុខមួយជំហានទៀតក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។»

របាយការណ៍រកឃើញថា កត្តាជាច្រើនប៉ះពាល់ដល់ដំណើរការរបស់ TVET ដូចជា លទ្ធភាពទទួលបាន សមធម៌ គុណភាព និងភាពពាក់ព័ន្ធ។ សាលាជាច្រើនបណ្ដុះបណ្ដាលតាមទម្លាប់ដដែលៗ ដែលជារឿយៗជាជំនាញបច្ចេកទេសសុទ្ធសាធ ប៉ុន្តែមិនមែនជាអ្វីដែលនិស្សិត ឬក្រុមហ៊ុនត្រូវការ ដូចជាជំនាញ ការយល់ដឹង (Cognitive) ឌីជីថល ឬជំនាញសហគ្រិនភាព។

ជាមួយគ្នានេះ សិស្សក៏មិនទទួលបានការបណ្ដុះបណ្ដាលមួយដែលល្អផងដែរ ដោយសារគ្រូមិនបានត្រៀមខ្លួនបានល្អសម្រាប់ការបង្រៀន ខណៈឧបករណ៍បរិក្ខាសម្រាប់បង្រៀនក៏ហួសសម័យ។ លើសពីនេះ ជំនាញ TVET ជាទូទៅ ត្រូវបានគេចាត់ទុកជាការអប់រំកម្រិតទីពីរ ដែលធ្វើឱ្យសិស្សនិសិ្សតមិនចង់ចុះឈ្មោះចូលរៀន រីឯក្រុមហ៊ុនក៏មិនចង់ជួលអ្នកដែលបានរៀនជំនាញ TVET ។

របាយការណ៍បានកត់សម្គាល់ថា កំណែទម្រង់ប្រព័ន្ធអប់រំ TVET នៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម គឺអាចធ្វើទៅបានដោយការប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាថ្មីៗ។ ចំណែក ការប្រមូលហិរញ្ញប្បទានឯកជនអាចបញ្ចូលធនធានបន្ថែមទៅក្នុង TVET ដែលជារឿយៗត្រូវការជាចាំបាច់ ដោយសារប្រទេសដែលមានចំណូលទាប និងមធ្យមចំណាយតិចជាង 0.2 ភាគរយនៃ GDP នៅក្នុង TVET បើធៀបនឹង 0.46 ភាគរយសម្រាប់ប្រទេសដែលមានចំណូលខ្ពស់។

របាយការណ៍នេះសង្កត់ធ្ងន់ថា នៅពេលដែល TVET ដំណើរការបានល្អ និស្សិតបញ្ចប់ការសិក្សារបស់ខ្លួនមានជំនាញត្រឹមត្រូវសម្រាប់ការងារនាពេលបច្ចុប្បន្ន ប៉ុន្តែក៏ត្រូវបានរៀបចំដើម្បីសម្របខ្លួននាពេលអនាគតផងដែរ ដោយសារជំនាញត្រូវការផ្លាស់ប្តូរ។ ប្រព័ន្ធ TVET ដ៏រឹងមាំអាចជួយប្រទេសនានាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយការគាំទ្រប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនៃការងារ និងផលិតភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...