ជំនាញជណ្តើរយន្ត ជំនាញថ្មីដែលមានតម្រូវការទីផ្សារការងារខ្ពស់ ស្របពេលកម្ពុជាមានការ​អភិវឌ្ឍន៍

យោង​តាម​របាយការណ៍​របស់​រដ្ឋបាលរាជធានីភ្នំពេញបាន​ឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​២០២៣ ភ្នំពេញ​មានអគារ​ខ្ពស់ៗ​ចាប់ពី៥ជាន់​ឡើង​ទៅ​ចំនួន ១៧៧៧អគារ, អគារទាំងអស់នោះ សុទ្ធសឹងតែមានបំពាក់​នូវ​ជណ្តើរយន្ត ដែលទាមទារ​ឱ្យ​មានអ្នកជំនាញក្នុងការថែទាំ ក៏​ដូចជា​ជួសជុល ខណៈ​ដែល​ប្រទេស​កម្ពុជា​នៅ​មានតិចតួចនៅឡើយ​ចំពោះអ្នកជំនាញខាងជណ្តើរយន្តនេះ។

លោក ហ៊ ហាប់ នាយកប្រតិបត្តិ​ផ្នែកអាជីវកម្ម នៃក្រុមហ៊ុន ជីហ្គៀ គ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ជណ្តើរយន្តមួយនៅកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ មានសំណង់អគារ​ខ្ពស់ៗស្កឹមស្កៃជាច្រើនត្រូវបានសាងសង់ និង​កំពុងសាងសង់បន្ថែម ដែលធ្វើ​ឱ្យ​មានតម្រូវ​ការ​ជណ្តើរយន្ត​មានការ​កើនឡើង និង​មានចំនួនច្រើន ។ ជាមួយ​នឹង​តម្រូវ​ការ​ជណ្តើរយន្តកាន់តែច្រើននេះ បើតាមលោក ហ៊ ហាប់ កម្ពុជា​នៅខ្វះខាតអ្នកជំនាញ​បច្ចេកទេស ទាំងអ្នក​តម្លើង ទាំងអ្នកថែទាំ ក៏​ដូចជាអ្នក​ត្រួតពិនិត្យ​គុណភាពនៅឡើយ។

លោក ហ៊ ហាប់ នាយកប្រតិបត្តិ​ផ្នែកអាជីវកម្ម នៃក្រុមហ៊ុន ជីហ្គៀ គ្រុប

តែយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីហ្គៀ កំពុងធ្វើការ​សហការជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ដើម្បីបង្កើតវគ្គបណ្តុះបណ្តាល ក៏​ដូចជាកម្មវិធីបណ្តុះបណ្តាលជំនាញជណ្តើរយន្តដំបូងគេបំផុតនៅកម្ពុជា។ ក្នុងនោះ បើតាមលោក ហ៊ ហាប់ គោលបំណងរបស់ក្រុមហ៊ុន គឺចង់​ឱ្យ​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​ទាំងអស់​នៅកម្ពុជា មានវគ្គបណ្តុះបណ្តាលជំនាញជណ្តើរយន្តនេះ ដើម្បីបំពេញតម្រូវការ​ទីផ្សារការងារ​ដែល​កំពុងត្រូវការ​អ្នក​បច្ចេកទេស​ជណ្តើរយន្ត។

យើងសង្កេតឃើញថា នៅក្នុងស្រុកយើងខ្វះខាតអ្នកបច្ចេកទេសមានជំនាញច្រើន អញ្ចឹងបើយើងមានសាលាដើម្បីបណ្តុះបណ្តាលជំនាញជណ្តើរយន្ត វាកាន់តែល្អ យើងបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសក្នុងស្រុកដើម្បីបំពេញតម្រូវការទីផ្សារ…

លោក ហ៊ ហាប់ នាយកប្រតិបត្តិ​ផ្នែកអាជីវកម្ម នៃក្រុមហ៊ុន ជីហ្គៀ គ្រុប

លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មានប្រសាសន៍ថា ជំនាញជណ្តើរយន្ត ជាមុខជំនាញ​មួយ​ថ្មី មានតម្រូវការ​ទីផ្សារ​ការងារខ្ពស់ ស្របពេល​ដែល​ប្រទេស​កម្ពុជា​កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់អគារខ្ពស់ៗ។ បើតាម​លោក ជិន តារ៉ា បច្ចុប្បន្ន​វិទ្យាស្ថាន​បាន​នឹង​កំពុង​បណ្តុះបណ្តាល​គ្រូបង្គោល​បន្ថែម​លើជំនាញដំឡើង និងថែទាំ ដើម្បីឱ្យ​គ្រូបង្គោល​មានសមត្ថភាពគ្រប់គ្រាន់​អាច​បណ្តុះបណ្តាល​ដល់សិស្សបន្ត​ទៀតបាន។

លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)

វិទ្យាស្ថានបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការបណ្តុះបណ្តាលនេះ ដោយសហការជាមួយក្រុមហ៊ុនជីហ្គៀគ្រុប ដែលការសិក្សាទ្រឹស្តីនៅវិទ្យាស្ថាន ហើយការអនុវត្ត ដំឡើង និងថែទាំ នឹងចុះទៅអនុវត្តជាក់ស្តែងតាមការដ្ឋាននានារបស់ក្រុមហ៊ុនជីហ្គៀគ្រុប…

លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)

នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បញ្ជាក់ថា បច្ចុប្បន្ន​វិទ្យាស្ថាន​បានដាក់មុខ​ជំនាញជណ្តើរយន្ត បញ្ចូល​ក្នុង​កម្មវិធីសិក្សា សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឯកទេស មេកានិចឧស្សាហកម្ម សិក្សា​នៅ​ឆ្នាំទី២។ ហើយ​ជាមួយគ្នាវិទ្យាស្ថានកំពុងពិចារណា​ក្នុងការ​បណ្តុះបណ្តាលជំនាញជណ្តើរយន្តសម្រាប់កម្រិតបច្ចេកទេស១ (C1) រយៈពេល៤ខែ ផងដែរ។

ជាមួយគ្នានេះ លោក ជិន តារ៉ា ក៏​បានអំពាវនាវ​ដល់យុវជនទាំងអស់ ជាពិសេស​យុវជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ងាក​មក​ចាប់អារម្មណ៍​រៀនជំនាញជណ្តើរយន្តនេះ ដែលជា​ជំនាញថ្មី ហើយ​ជា​ឱកាស​អនុញ្ញាត​ឱ្យ​ប្អូនៗទទួលបាន​ការងារធ្វើ និង​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅពេល​បញ្ចប់ការ​សិក្សា ដោយសារជំនាញនេះ ជាជំនាញថ្មី មានតម្រូវការ​ទីផ្សារ​កាងារខ្ពស់ ប៉ុន្តែ​មិន​ទាន់​មានសិស្សច្រើន​ចាប់អារម្មណ៍​នៅ​ឡើយទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...