ចិញ្ចឹមកូនទម្រើស នឹងធ្វើឱ្យកុមារក្លាយជាមនុស្សគ្មានទំនុកចិត្ត និងឯករាជ្យលើខ្លួនឯង

ការចិញ្ចឹមកូន ដោយទម្រើស ថ្នម និងផ្ដល់អ្វីៗគ្រប់យ៉ាងតាមការទាមទាររបស់គេ នឹងធ្វើឱ្យកុមារ វិវត្តន៍ខ្លួនកា្លយជាមនុស្សធំ ដែលគ្មានជំនឿចិត្ត និងឯករាជ្យភាពលើខ្លួនឯង, នេះបើតាមការបញ្ជាក់របស់អ្នកជំនាញចិត្តអប់រំកុមារ លោកស្រី សរ ម៉ុនថា។

បើតាម អ្នកស្រី សរ ម៉ុនថា ដែលជាអ្នកជំនាញចិញ្ចឹមអប់រំកុមារ មានប្រសាសន៍ថា អាណាព្យាបាល​ ដែលចិញ្ចឹមកូនទម្រើស អាចស្ដែងតាមរយៈសកម្មភាព សំខាន់ៗចំនួន ៤ រួមមាន ៖

១. តាមចិត្តកូនគ្រប់យ៉ាង ៖ នៅក្នុងន័យថា អ្នកស្រីចង់បង្ហាញថា ឪពុកម្ដាយ គឺយល់ព្រមតាមការទាមទាររបស់កុមារគ្រប់យ៉ាង ខណៈពេលខ្លះ មិនត្រឹមតែស្របតាមគ្រប់យ៉ាងនោះទេ ថែមទាំងធ្វើកិច្ចការ ដែលកុមារត្រូវធ្វើ ជំនួសពួកគេថែមទៀត បើទោះបីជាកុមារ អាចធ្វើកិច្ចការទាំងនោះខ្លួនឯងក៏ដោយ។ ​សកម្មភាពទាំងនោះ មានដូចជា ការពាក់ស្បែកជើង ការពាក់ខោអាវ ការធ្វើការងារផ្ទះ ឬក៏ឱ្យកូនធ្វើការសម្រេចចិត្តមិនថា រឿងតូច ធំ គឺយើងជាអ្នកសម្រេចចិត្តជំនួសគាត់ទាំងអស់។

២. មិនហ៊ានឱ្យកូនសាកល្បងរឿងថ្មីៗ ៖ ដោយសារតែបារម្ភពីសុវត្ថិភាពកូន ខ្លាចកូន រត់ដួល ជួបមិត្តភក្ដិមិនល្អ ឆ្លងជំងឺពីក្មេងៗដទៃ ឬរៀនចេះពាក្យមិនល្អ ពីមិត្តភក្ដិជាដើម ធ្វើឱ្យពួកម្ដាយរារាំងកូន មិនឱ្យសាកល្បងធ្វើរឿងថ្មីៗ ឆ្លងកាត់បទពិសោធន៍ថ្មីៗ បណ្ដាលឱ្យពួកគេខកខានឱកាស រៀនសូត្រពីបរិយាកាសខាងក្រៅ និងជំនាញសង្គម។

៣. កូនធ្វើខុស ក៏មិនណែនាំ ៖ ត្រង់ចំណុចនេះ មានន័យថា លោកស្រី សរ ម៉ុនថា លើកឡើងថា នៅពេលដែលស្រលាញ់កូនខ្លាំងពេក ឪពុកម្ដាយមួយចំនួន មិនណែនាំកូនរបស់គាត់នោះទេ បើទោះបីកូនរបស់គាត់មានអាបក្បកិរិយាមិនសមរម្យ ឬធ្វើខុសក៏ដោយ។ ឧទាហរណ៍ជាក់ស្ដែង បើទោះបីជាកុមារ មានទម្លាប់យករបស់គេមិនប្រាប់ មិនគោរពចាស់ទុំ គ្មានសីលធម៌ក្នុងការរស់នៅ ឬនិយាយកុហក ក៏ឪពុកម្ដាយ មិនណែនាំ នៅថ្ងៃអនាគត កុមារនឹងគិតថា ទង្វើទាំងនេះ គឺជាទង្វើធម្មតា និងជារឿងធម្មតា។

៤. បង្កាកូនមិនឱ្យ ពីការបង្កកំហុស ៖ នៅពេលដែល ឪពុកម្ដាយ ស្រលាញ់កូនខ្លាំងពេល គេមិនត្រឹមតែមិនអនុញ្ញាតឱ្យធ្វើរឿងថ្មីៗនោះទេ ថែមទាំងបង្កា ឬរកវិធីសាស្ត្រគ្រប់បែបយ៉ាង​ ដើម្បីរារាំង កុមារមិនឱ្យធ្វើ ឬបង្កកំហុសផងដែរ។ យ៉ាងណាក៏ដោយ បើតាមអ្នកស្រី សរ ម៉ុនថា ការដែលស្រលាញ់កូនខ្លាំង និងរារាំងពួកគេ ពីការបង្កកំហុសបែបនេះ នឹងក្លាយជាគុណវិបត្តិទៅវិញ ព្រោះកុមារ នឹងមិនមានឱកាស បានលូតលាស់ បញ្ញា និងស្មារតីរបស់ពួកគេ បានឆាប់រហ័សនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...