ភាពខុសគ្នារវាងការថប់បារម្ភ និងបាក់ទឹកចិត្ត ដែលកើតមានលើកុមារតូច

នៅក្នុងដំណាក់កាលលូតលាស់ និងអភិវឌ្ឍ កុមារត្រូវជួបប្រទះរឿងថ្មីៗជាប្រចាំ។ មានរឿងមួយចំនួនធ្វើឱ្យពួកគេមានអារម្មណ៍ភ័យខ្លាច ព្រួយបារម្ភ សោកសៅ និងបាត់បង់ក្ដីសង្ឃឹម។ ទោះជាការភ័យខ្លាច និងព្រួយបារម្ភមួយចំនួនមានលក្ខណៈធម្មតាចំពោះកុមារ ប៉ុន្តែប្រសិនបើការភ័យខ្លាច និងទុក្ខព្រួយ ដែលកើតមានជាប្រចាំ ក៏អាចបណ្ដាលឱ្យពួកគេមានជំងឺថប់បារម្ភ និងបាក់ទឹកចិត្តបានដែរ។ ដូច្នេះ ម្ដាយឪពុក និងអាណាព្យាបាលគួរមានការយល់ដឹងអំពីអាការៈមួយចំនួន ដែលបង្ហាញថាកូនរបស់អ្នកកំពុងមានបញ្ហាផ្លូវចិត្ត។

១. អាការជំងឺថប់បារម្ភ

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និង​បង្ការជំងឺ សហរដ្ឋអាមេរិក (CDC) នៅពេលដែលកុមារមិនមានសមត្ថភាពគ្រប់គ្រាន់ឆ្លងឧបសគ្គដែលជាលក្ខណៈធម្មតារបស់កុមារទូទៅ ឬពួកគេភ័យខ្លាចការទៅសាលា ជួបជាមួយមនុស្ស ឬធ្វើសកម្មភាពផ្សេងៗ។ កុមារនោះ អាចត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺថប់បារម្ភ។ មានអាការជាច្រើនខុសៗគ្នា ដែលបង្ហាញថាកុមារមានជំងឺថប់បារម្ភ៖

•  ភ័យខ្លាចខ្លាំងពេលនៅឆ្ងាយពីឪពុកម្ដាយ (Separation anxiety)

•  មានការភ័យខ្លាចខ្លាំងនៅពេលកើតរឿង ឬស្ថិតក្នុងស្ថានការណ៍ជាក់លាក់ណាមួយ (phobias)

•  មិនហ៊ានទៅសាលា ឬកន្លែងដែលមានមនុស្សច្រើន (Social anxiety)

•  ព្រួយបារម្ភអំពីអនាគត និងគិតរឿងអាក្រក់ផ្សេងៗដែលអាចកើតឡើង (General anxiety)

•  មានអាការមួយចំនួនកើតឡើង នៅពេលមានអារម្មណ៍ភ័យខ្លាច ដែលអាការទាំងនោះអាចមានដូចជា បេះដូងលោតញាប់ ពិបាកដកដង្ហើម វិលមុខ ញ័រខ្លួន និងបែកញើស (Panic disorder)។

បញ្ហាជំងឺថប់បារម្ភ អាចបង្ហាញតាមរយៈការភ័យខ្លាច ឬព្រួយបារម្ភ ប៉ុន្តែក៏អាចឃើញតាមរយៈការឆាប់ខឹងរបស់កុមារដែរ។ រោគសញ្ញាថប់បារម្ភក៏អាចរួមបញ្ចូលនូវបញ្ហានៃការគេង អស់កម្លាំង ឈឺក្បាល ឬឈឺក្រពះជាដើម។ កុមារដែលថប់បារម្ភខ្លះទៀត ព្យាយាមលាក់ទុក្ខព្រួយរបស់គេតែម្នាក់ឯង ដោយមិនបង្ហាញមកក្រៅ ធ្វើឱ្យម្ដាយឪពុក ឬអាណាព្យាបាល មិនអាចសង្កេតឃើញអាការ ឬរោគសញ្ញាណាមួយឡើយ។

២. អាការៈបាក់ទឹកចិត្ត

ក្នុងដំណាក់កាលខ្លះ ភាពសោកសៅ និងអារម្មណអស់សង្ឃឹម គឺជាផ្នែកមួយនៃជីវិតកុមារគ្រប់រូប។ យ៉ាងណាក៏ដោយ នៅពេលកុមារមានអារម្មណ៍សោកសៅគ្រប់ពេល មិនចាប់អារម្មណ៍ទៅលើរឿងអ្វីមួយ ដែលគេធ្លាប់ចូលចិត្តធ្វើ និងមានអារម្មណ៍អស់សង្ឃឹមជាប់ជានិច្ច ក្នុងស្ថានការណ៍មួយ ដែលតម្រូវឱ្យពួកគេត្រូវប្រឈមនឹងការផ្លាស់ប្ដូរ។ ពួកគេប្រហែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺបាក់ទឹកចិត្ត។ កុមារដែលមានជំងឺបាក់ទឹកចិត្ត ជានិច្ចជាកាលមានអាកប្បកិរិយាមួយចំនួនដូចជា៖

•  មានអារម្មណ៍សោកសៅ អស់សង្ឃឹម និងឆាប់ខឹង

•  មិនចង់ធ្វើរឿងដែលពួកគេធ្លាប់រីករាយនឹងធ្វើ

•  ផ្លាស់ប្ដូរទម្លាប់ញ៉ាំ អាចញ៉ាំតិច ឬច្រើនជាងធម្មតា

•  ផ្លាស់ប្ដូរទម្លាប់គេង អាចគេងតិច ឬច្រើនជាងធម្មតា

•  អស់កម្លាំង សកម្មភាពយឺតៗ មានកម្លាំងតឹងតែងក្នុងខ្លួន និងរសាប់រសល់ច្រើន

•  ពិបាកផ្ដោតអារម្មណ៍

•  មានអារម្មណ៍ថា ខ្លួនឯងគ្មានតម្លៃ គ្មានប្រយោជន៍ និងមានកំហុស

•  ធ្វើសកម្មភាពផ្សេងៗ ដែលបង្ករបួសស្នាមដល់ខ្លួនឯង។

ការបាក់ទឹកចិត្តខ្លាំង អាចនាំឱ្យកុមារគិតអំពីការធ្វើអត្តឃាត ឬមានគម្រោងសម្លាប់ខ្លួន។ ក្រៅពីនេះ ជំងឺបាក់ទឹកចិត្តក៏ជាមូលហេតុធ្វើឱ្យកុមារបង្ករឿងច្រើន គ្មានកម្លាំងជំរុញ ឬខ្ជិលច្រអូសផងដែរ។

៣. វិធីសាស្ត្រការពារកុមារពីការថប់បារម្ភ និងបាក់ទឹកចិត្ត

ដើម្បីការពារកុមារពីជំងឺថប់បារម្ភ និងបាក់ទឹកចិត្ត កុមារត្រូវតែទទួលបានការមើលថែដិតដល់ពីសំណាក់ម្ដាយឪពុក ដើម្បីធានាថាពួកគេមានសុខភាពល្អ។ ម្ដាយឪពុក ឬអាណាព្យាបាល អាចអនុវត្តរបៀបរស់នៅមួយចំនួន ដើម្បីជួយឱ្យកុមារមានសុខភាពល្អ៖

•  មានរបបអាហារល្អ ដែលមានឱកាសទទួលទានសាច់ បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ

•  ជំរុញឱ្យកូនៗមានសកម្មភាពរាងកាយ ដោយផ្អែកលើអាយុរបស់គេ

•  ជំរុញឱ្យកូនៗគេងគ្រប់គ្រាន់ ដោយផ្អែកលើអាយុរបស់គេ។

. ការព្យាបាលការថប់បារម្ភ និងបាក់ទឹកចិត្ត យោងតាម CDC ជំហានដំបូងនៃការព្យាបាល គឺត្រូវពិគ្រោះជាមួយអ្នកផ្ដល់សេវាថែមទាំសុខភាព ឬអ្នកឯកទេសសុខភាពផ្លូវចិត្ត ដើម្បីឱ្យគេវាយតម្លៃពីស្ថានភាពអ្នកដែលកំពុងមានបញ្ហា ។ សញ្ញា និងអាការនៃការថប់បារម្ភ និងបាក់ទឹកចិត្តទៅលើកុមារ អាចបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗជាច្រើន។ ដូច្នេះ មានតែអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តប៉ុណ្ណោះ ដែលអាចបង្កើតផែនការព្យាបាលដ៏ល្អបំផុតសម្រាប់កុមារ និងគ្រួសារ។ សម្រាប់កុមារតូចៗ ការចូលរួមព្យាបាលពីសំណាក់ឪពុកម្ដាយ និងសាលារៀន គឺជាគន្លឹះដ៏សំខាន់។ ម្យ៉ាងទៀត ការពិគ្រោះយោបល់ ជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព អាចជួយកំណត់ថាតើ គួរតែប្រើថ្នាំ សម្រាប់ការព្យាបាលដែរឬទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)