ក្រសួងការងារ នឹងនាំយកការបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតស្តង់ដាសិង្ហបុរីមកកម្ពុជា

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពី​បំណងនាំយក​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​កម្រិតស្តង់ដាសិង្ហបុរី​នៅ​កម្ពុជា ដើម្បីបម្រើតម្រូវការទីផ្សារ​ការងារឱ្យ​កាន់តែមានប្រសិទ្ធិភាព។

ក្នុងជំនួបជាមួយ​លោក AW TUAN KEE នាយករងសាលា​ពហុបច្ចេកទេស Tamesak នៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើងពីភាពចាំបាច់នៃកិច្ចសហការរវាងវិទ្យាស្ថានបច្ចេកទេសរបស់កម្ពុជា និងសាលាពហុបច្ចេកទេសរបស់សិង្ហបុរីលើការបណ្តុះបណ្តាលធនធានមនុស្សនិងនិយាមសិក្សាស្តង់ដារបស់សិង្ហបុរីមកបណ្តុះបណ្តាលជំនាញនៅកម្ពុជាដែលជាចំណុចគន្លឹះលើការពង្រឹងកម្រិតការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោក AW TUAN KEE បានគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីលើកិច្ចសហការរវាងសាលាពហុបច្ចេកទេសនៃប្រទេសទាំងពីរ។ លោកថា ការពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានស្តង់ដារកាន់តែខ្ពស់បន្ថែមទៀត គឺជាប្រយោជន៍ដ៏សំខាន់ក្នុងការបម្រើការអភិវឌ្ឍសង្គមជាតិកម្ពុជា។

គួរ​បញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា​​នៅ​ក្នុងនីតិកាលទី៧ បានកំណត់គោលដៅ​ក្នុងការ​បណ្តុះបណ្តាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់យុវជន និងអ្នកធ្វើការងារក្រៅប្រព័ន្ធ​ឱ្យ​បានចំនួន ១លាន៥សែននាក់។

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្មវិធី “បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់‍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” របស់រាជរដ្ឋាភិបាល ទទួលបានយុវជនចំនួនជាង ៤ ម៉ឺន ៥ ពាន់នាក់ ចុះឈ្មោះចូលរៀន នៅទូទាំងប្រទេស ដោយពួកគេបានជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តក្នុងចំណោមជំនាញទាំង ៤៥ ក្នុងវិស័យអាទិភាពសំខាន់ៗចំនួន១០ រួមមាន សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និង​កសិ-​​ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។

បើតាមឯកឧត្តម កត្តា អ៊ន កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាស្ពានសម្រាប់យុវជនក្នុងការ​បន្ត​ការ​សិក្សា​របស់ពួកគេ ដោយ​ទទួលបានជំនាញ​ដែលមាន​ប្រយោជន៍​សម្រាប់ការងារ​នាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...