ម្ចាស់ជ័យលាភីកម្មវិធីប្រកួតវោហារស័ព្ទ ៖ ពិការភាពមិនមែនជាឧបសគ្គក្នុងការសម្រេចលទ្ធផលជោគជ័យនោះឡើយ

ភ្នំពេញ – «ប្រសិនជាយើងគិតថាខ្លួនឯងមានពិការភាព ហើយមិនខិតខំ​ប្រឹងរៀន មិនចូលរួមក្នុងកម្មវិធីដែលផ្ដល់នូវចំណេះដឹង នោះយើងនឹងមិនមានភាពលេចធ្លោរ ឬរស់នៅក្នុងសង្គមមួយល្អប្រសើរបានទេ។ ពិការភាពមិនមែនជាឧបសគ្គក្នុងការសម្រេចលទ្ធផលជោគជ័យឡើយ អ្វីដែលសំខាន់យើងត្រូវពង្រឹងភាពក្លាហាន និងជំនឿជាក់លើខ្លួនឯង»។ នេះជាការលើកឡើងរបស់ កញ្ញា ផូ ម៉ារី និស្សិតសាកលវិទ្យាល័យស្វាយរៀង និងជាក្រុមជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតវោហារស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា កន្លងទៅថ្មីៗនេះ។

កញ្ញា ផូ ម៉ារី ឱ្យដឹងថា ការសម្រេចចិត្តចូលរួមកម្មវិធីប្រកួតវោហារស័ព្ទនេះ ព្រោះមើលឃើញថា យុវជនមួយចំនួនបានប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតលិតផលអេចឈ៍ធីភី ដោយយល់ច្រឡំថា ជាផលិតផលផ្ដាច់បារី មានការប្រើប្រាស់ច្រើន។ លើសពីនេះ ក្មេងជាច្រើនបានទិញបារីអេឡិចត្រូនិចនេះ ដោយសារភាពទាក់ទាញរបស់ផលិតផល ធ្វើឱ្យក្រុមយុវវ័យគិតថានៅពេលប្រើប្រាស់នឹងធ្វើឱ្យឡូយឆាយ ។

“ខ្ញុំចូលរួមកម្មវិធីនេះ ព្រោះចង់ប្រើប្រាស់សំឡេងរបស់ខ្ញុំ ព្រមទាំងស្រាវជ្រាវថាវាជាផលិតផលដែលផ្ដល់ផលប៉ះពាល់ដល់សុខភាព មិនត្រឹមតែប៉ះពាស់ដល់អ្នកប្រើប្រាស់ផ្ទាល់ សូម្បីតែអ្នកស្រូបផ្សែងពីគេក៏ប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់បរិស្ថានផងដែរ”

កញ្ញា ផូ ម៉ារី ជាក្រុមជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតវោហារស័ព្ទ ។

យុវតីមកពីខេត្តស្វាយរៀងរូបនេះ និយាយដោយទឹកមុខរីករាយថា ក្រុមរបស់ខ្លួនមានក្ដីរំពឹងទុកជាមុនថានឹងយកជ័យលាភីលេខ១ឱ្យបាន ព្រោះយល់ថា ការសាមគ្គីគ្នាតែងនាំមកនូវភាពជោគជ័យ។ ជាពិសេស សមាជិកក្រុមបានរួមសហការគ្នា ហាត់សមនិយាយ សរសេរអត្ថបទ សម្ភាសន៍ ស្រាវជ្រាវរកព័ត៌មានផ្សេងៗ និងបានបញ្ចេញអស់ពីសមត្ថភាព។

ទោះបីកំពុងអង្គុយនៅលើរទេះរុញក៏ពិតមែន ប៉ុន្តែកញ្ញា ផូ ម៉ារី ហាក់មានក្ដីសង្ឃឹម និងភាពក្លាហានប្រកបដោយចំណេះដឹង ហើយក៏បានលើកទឹកចិត្តដល់ជនដែលមានពិការភាពទូទាំងប្រទេសកម្ពុជា ត្រូវមានភាពក្លាហាន ខិតខំរៀន ។ ក្នុងនោះ មារី ក៏សំណូមពរដល់ឪពុកម្ដាយ ឬអាណាព្យាបាលដែលមានកូនចៅមានពិការភាព ត្រូវផ្ដល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រពង្រឹងសមត្ថភាពខ្លួន ជាពិសេសសូមជួយអ្នកដែលមានពិការភាពឱ្យមានភាពក្លាហាន និងចូលរួមក្នុងកម្មវិធីសង្គមនានាឱ្យបានច្រើន។

គួរ​បញ្ជាក់ថា កម្មវិធីប្រកួតវោហារស័ព្ទ ក្រោម​ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា” បានឈាន​ដល់ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីពេលថ្មីនេះ ដោយ​គណៈកម្មការបានរកឃើញ​ម្ចាស់ជ័យលាភីឆ្នើមចំនួន៣ក្រុម ក្នុងនោះ​ជ័យលាភីលេខ១ បានទៅលើ សាកលវិទ្យាល័យស្វាយរៀង, ជ័យលាភីលេខ២ បានទៅលើសាលារៀនអន្តរទ្វីបអាមេរិកកាំង និងជ័យលាភីលេខ៣ បានទៅលើបេក្ខជនមកពីក្រុមអមរា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...