មហោស្រពអក្សរសិល្ប៍ខ្មែរ រកឃើញជ័យលាភី៣រូបផ្នែករឿងខ្លី និង២រូបផ្នែកកំណាព្យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មហោស្រពអក្សរសិល្ប៍ខ្មែរ បានរកឃើញជ័យលាភី៣រូបផ្នែករឿងខ្លី និង២រូបផ្នែកកំណាព្យ ក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍ នៃមហោស្រពអក្សរសិល្ប៍ខ្មែរ ប្រធានបទ “អក្សរសិល្ប៍បៃតង”។

សម្រាប់ជ័យលាភី៣រូបផ្នែករឿងខ្លី រួមមាន ជ័យលាភីលេខ១ រឿង អាក្រាត និពន្ធដោយ សាន ពិសិទ្ធិ, ជ័យលាភីលេខ២ រឿង ល្ខោនមួយរាត្រី និពន្ធដោយ ញឹមវ៉ាន់ សុខណាល់, ជ័យលាភីលេខ៣ រឿង ដើមទ្រូងដ៏កក់ក្ដៅ និពន្ធដោយ កប វណ្ណហួច។ ចំណែក ជ័យលាភី ២រូបផ្នែកកំណាព្យ រួមមាន ជ័យលាភីលេខ២ “នំប៉ាវមន្រ្តី” និពន្ធដោយ សាន ពិសិទ្ធិ និងជ័យលាភីលេខ៣ “ល្បើកត្នោតជ្រៃ” និពន្ធដោយ ហាន សេងលី។ ក្នុងនោះ ជ័យលាភីកិត្តិយស រួមមាន “សំឡេងបេះដូង” និពន្ធដោយ ថន ធារៈ, “ទំនួញរុក្ខា” និពន្ធដោយ សាត ឌិច និង “សោភ័ណភាពព្រឹក្សាជាតិ” និពន្ធដោយ នួក សុជាតិ។

អ្នកស្រី សូ ភីណា ស្ថាបនិក និងនាយិកាគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧

អ្នកស្រី សូ ភីណា ស្ថាបនិក និងនាយិកាគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ មានប្រសាសន៍ថា ស្នាដៃដែលជាប់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍បានគោរពតាមលក្ខខណ្ឌនៃកម្មវិធី គឺខ្លឹមសារស្នាដៃស្របតាមប្រធានបទមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ “អក្សរសិល្ប៍បៃតង” និងបានឆ្លងកាត់ការពិនិត្យពិច្ច័យយ៉ាងសុក្រឹតបំផុតពីគណៈកម្មការទាំងបីរូប ដែលសុទ្ធសឹងតែជាកវីនិពន្ធឆ្នើម និងមានបុព្វហេតុល្អចំពោះមហោស្រពអក្សរសិល្ប៍ខ្មែរ។

ស្ថាបនិក និងនាយិកាគ្រប់គ្រងមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ បញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំនេះ ការដាក់ស្នាដៃប្រកួតក្នុងកម្មវិធីប្រកួតប្រជែងអក្សរសិល្ប៍សរុបចំនួន ១២៩ស្នាដៃ ក្នុងនោះ រឿងខ្លី ៦៨ស្នាដៃ និងកំណាព្យ ៦១ស្នាដៃ ដោយចំនួននេះហាក់មានការថយចុះពី ១៥ទៅ២០ភាគរយ បើធៀបនឹងឆ្នាំមុន។ អ្នកស្រី សូ ភីណា ក៏បានលើកទឹកចិត្តដល់សាធារណៈជន និងអ្នកស្រឡាញ់វិស័យអក្សរសិល្ប៍ ឬអាជីពជាអ្នកនិពន្ធ អាចបន្តចូលរួមប្រកួតក្នុងកម្មវិធីនេះនៅឆ្នាំក្រោយៗទៀតទោះមិនទាន់ទទួលជ័យលាភី ត្រូវរក្សាការព្យាយាម កុំបោះបង់ ព្រោះការខិតខំប្រឹងប្រែងនឹងទទួលបានជោគជ័យមិនខាន។ លើសពីនេះ គួរអានស្នាដៃអ្នកនិពន្ធជ័យលាភីមុនៗ ជាពិសេសរៀនវគ្គតែងនិពន្ធ ឬអក្សរសិល្ប៍ច្នៃប្រឌិតជាដើម។

បើតាម លោក ចេង រតនា អ្នកសម្របសម្រួលកម្មវិធីប្រកួតអក្សរសិល្ប៍ និយាយថា ឆ្នាំនេះ មានអ្នកចូលរួមប្រកួតតិចជាងឆ្នាំមុនក៏ពិតមែន ប៉ុន្តែស្នាដៃដែលបេក្ខជនដាក់ប្រកួត គណៈកម្មការឃើញថា មានគុណភាពជាងឆ្នាំមុន។ ជាក់ស្ដែង ឆ្នាំនេះ បានរកឃើញជ័យលាភីលេខ១ ផ្នែករឿងខ្លី។

សូមបញ្ជាក់ថា សម្រាប់ជ័យលាភីលេខ១ នៅក្នុងកម្មវិធីនេះទទួលថវិកា ៨០ម៉ឺនរៀល និងបណ្ណសរសើរ, ជ័យលាភីលេខ២ ទទួលថវិកា ៦០ម៉ឺនរៀល និងបណ្ណសរសើរ និងជ័យលាភីលេខ៣ ទទួលថវិកា ៤០ម៉ឺនរៀល និងបណ្ណសរសើរ។ លើសពីនេះ ម្ចាស់ជ័យលាភីទាំងអស់នឹងត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ នៅខេត្តកំពង់ចាម ក្រោមការរៀបចំរបស់មហោស្រពអក្សរសិល្ប៍ខ្មែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *