អតីតសិស្សនិទ្ទេស A ចែករំលែកគន្លឹះត្រៀមខ្លួនមួយសប្ដាហ៍មុនប្រឡងបាក់ឌុប

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ធ្មេចបើក ធ្មេចបើក ពេលប្រឡងក៏កាន់តែខិតមកដល់​ នៅសល់មិនច្រើនថ្ងៃនោះទេ បេក្ខជនមួយចំនួនក៏បានត្រៀមខ្លួនរូចរាល់ ហើយបេក្ខជនមួយចំនួនទៀតក៏នៅមិនទាន់រួចរាល់ បើបែបនេះ តើគួរត្រៀមខ្លួនត្រៀមចិត្តបែបណាទៅ?

យុវតី ប៊ុន ដារ៉ាវត្តី អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ មកពីសាលាប៊ែលធីអន្តរជាតិ សាខាកាំកូស៊ីធី បច្ចុប្បន្ន ជានិស្សិតឆ្នាំទី២ សិក្សាជំនាញហិរញ្ញវត្ថុ និងធនាគារ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) និងជានិស្សិតជំនាញបច្ចកវិទ្យាហិរញ្ញវត្ថុ (Fintech)  នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានចែករំលែកគន្លឹះត្រៀមខ្លួនមួយសប្ដាហ៍មុនប្រឡងបាក់ឌុប ដែលធ្វើ​ឱ្យ​រូបនាងជោគជ័យ​ក្នុងការ​ប្រឡង​។

យុវតី ប៊ុន ដារ៉ាវត្តី អតីតសិស្សនិទ្ទេសA ឆ្នាំ២០២២ មកពីសាលាប៊ែលធីអន្តរជាតិ សាខាកាំកូស៊ីធី

យុវតី ប៊ុន ដារ៉ាវត្តី និយាយថា សម្រាប់ប្អូនៗដែលជាបេក្ខជនប្រឡងបាក់ឌុបនាពេលខាងមុខនេះ ត្រូវតែព្យាយាមត្រៀមខ្លួនឱ្យរួចរាល់មុនពេលទៅប្រឡង ពោលគឺត្រៀមខ្លូនឱ្យរួចរាល់ទាំងកាយ ទាំងចិត្ត សម្រាប់ការប្រឡងនាពេលខាងមុខដែលកាន់តែខិតជិតមកដល់ ដើម្បីបញ្ចៀសអស់នូវភាពភ័យខ្លាច ភាពស្ទាក់ស្ទើរ និងមានភាពជឿជាក់ជាងមុន។

ក្នុងនាមជាសិស្សច្បងម្នាក់ យុវតី ប៊ុន ដារ៉ាវត្តី បន្តថា រូបគេបានដឹងច្បាស់ពីអារម្មណ៍កំឡុងពេលជិតប្រឡងនេះច្បាស់ណាស់ គឺសិស្សទាំងអស់គ្នាពេលនេះកំពុងភ័យនេះ ភ័យនោះ​ ភ័យខ្លាចខ្លូនឯងធ្វើមិនបានល្អ ភ័យខ្លាចកំឡុងពេលប្រឡង បានពិន្ទុមិនសូវល្អ និយាយរួម គឺភ័យគ្រប់យ៉ាង។ ដំណោះស្រាយដែលល្អគឺ ប្អូនៗដែលជាបេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្ថែម ខំឱ្យអស់ពីសមត្ថភាព តាំងចិត្តឱ្យស្ងប់ កុំភ័យព្យាយាមសម្រួលអារម្មណ៍ ជាពិសេសនោះត្រូវតែថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាពល្អជាចម្បង។ ប្អូនត្រូវតែត្រៀមខ្លូនឱ្យបានរួចរាល់ ​កុំសម្រុករៀនដាច់យប់ពេក ត្រូវតែសម្រាកឱ្យបានគ្រប់គ្រាន់ សម្រាកខួរក្បាលខ្លះ បើសម្រុករៀនពេកអាចធ្វើឱ្យយើងឈឺបាន។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ រូបនេះ បញ្ជាក់បន្ថែមថា មួយសប្តាហ៍មុនប្រឡង ក៏ជាពេលវេលាមួយដែលបញ្ជាក់ថា បេក្ខជនទាំងអស់គ្នា គឺបានត្រៀមខ្លួនរួចរាល់ខ្លះហើយសម្រាប់ឈានជើងចូលសមរភូមិបាក់ឌុប ព្រោះថាបានរៀនតាំងពីដើមឆ្នាំហើយ។ បើតាមរយៈបទពិសោធន៍របស់ យុវតី ប៊ុន ដារ៉ាវត្តី វិធីសាស្រ្តត្រៀមខ្លួនមួយសប្តាហ៍មុនប្រឡងបាក់ឌុប គឺរំលឹកមេរៀនបន្ថែម ដោយត្រូវរំលឹកមេរៀនទាំងឡាយឱ្យចេះ ចាំស្ទាត់ ចាំឱ្យច្បាស់គ្រប់មុខវិជ្ជា ដោយប្រើសំណុំឯកសារដែលបានរៀបចំតាំងពីដើមឆ្នាំមក ។ លើសពីនេះ ធ្វើលំហាត់វិញ្ញាសាបាក់ឌុបឆ្នាំចាស់ៗ និងវិញ្ញាសាថ្មីដោយកំណត់នូវពេលវេលាទៅតាមកាលវិភាគបាក់ឌុប ដើម្បីអាចតេស្តដឹងសមត្ថភាពរបស់យើងផ្ទាល់ ធ្វើបែបនេះធ្វើឱ្យបន្សាំខ្លួនបាន ពេលទៅប្រឡងលែងសូវភ័យ។

សិស្សានុសិស្សប្រឡងបាក់ឌុប

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឈប់សម្រាកនេះ ជាពេលដែលគេដើរលេងកំសាន្ត ឬទៅលេងស្រុកហើយ តែផ្ទុយទៅវិញក៏ជាពេលដែលបេក្ខជនថ្នាក់ទី១២កាន់តែជិតដល់ថ្ងៃប្រឡងដែរ។ យុវតី ប៊ុន ដារ៉ាវត្តី ក៏បានលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុប ត្រូវតែចេះបែងចែកដោយខ្លូនឯងថា តើមួយណាជាភាពចាំបាច់សម្រាប់យើង រវាងប្រឡង និងការដើរលេង។ យុវតី ប៊ុន ដារ៉ាវត្តី បន្តថា ពិធីភ្ជុំបិណ្ឌភាគច្រើនគេទៅស្រុកជួបជុំបងប្អូន ជាជាងដើរលេងកំសាន្ត។ លើសពីនេះ ជាឱកាសមួយបានទៅធ្វើបុណ្យជួបជុំគ្រួសារ និងអាចបួងសួងសុំពរជ័យសម្រាប់ការប្រឡងនាពេលខាងមុខនេះដែរ។

សម្រាប់ យុវតី ប៊ុន ដារ៉ាវត្តី មួយសប្តាហ៍មុនប្រឡងមកដល់ សិស្សានុសិស្សត្រូវតែស្គាល់ខ្លួនឯងឱ្យច្បាស់ ត្រូវស្វែងយល់អំពីការប្រឡងលើមុខវិជ្ជានីមួយៗឱ្យបានច្រើន ដឹងពីតិចនិចក្នុងការយកពិន្ទុខ្ពស់តាមដែលអាចធ្វើបាន និងដឹងចំណុចណាជាសញ្ញាសម្គាល់ ដើម្បីបង្ការ និងមានភាពប្រុងប្រយ័ត្នខ្ពស់។ លើសនេះ គិតក្នុងផ្លូវវិជ្ជមានជានិច្ច  ដោយសារតែយើងបានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការប្រឡងរួចហើយ។ យើងត្រូវមានគំនិតថា “ការប្រឡងរបស់ខ្ញុំនឹងប្រព្រឹត្តិទៅប្រកបដោយភាពរលូន ហើយទទួលជោគជ័យត្រឡប់មកវិញជាក់ជាមិនខាន”។ ជាពិសេស ត្រូវគិតក្នុងផ្លូវវិជ្ជមានថា ខ្លួនឯងនឹងទទួលបាននិទ្ទេសល្អថែមទៀតផង។ អ្វីដែលខ្វះមិនបាន ត្រៀមសម្ភារៈប្រឡងឱ្យបានគ្រប់គ្រាន់រួមមាន ប៊ិច បន្ទាត់ ថ្នាំសង្កូវជាដើម។

សិស្សានុសិស្សប្រឡងបាក់ឌុប

អតីតសិស្សនិទ្ទេសA ឆ្នាំ២០២២ ក៏បានលើកទឹកចិត្តទៅដល់សិស្សប្អូនដែលត្រៀមប្រឡងនាពេលខាងមុខនេះ ខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព តាំងចិត្តឱ្យស្ងប់ កុំភ័យ កុំបាក់ស្បាត ព្រោះថានរណាក៏ចេះភ័យដែរ។ លើសពីនេះ ត្រូវមានភាពជឿជាក់ មានក្តីសង្ឃឹមថា គេអាចធ្វើបាន យើងក៏អាចធ្វើបាន “និទ្ទេសAកំពុងរង់ចាំអ្នក”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *