កម្មវិធីជជែកដេញដោលយុវជន «ពាណិជ្ជកម្មឌីជីថលកម្ពុជា» ក្រុមនិស្សិតខេមអេដ ដណ្ដើមបានជ័យលាភីលេខ១

ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ (CamEd) បានក្លាយ​ជា​ម្ចាស់​ជ័យលាភីលេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ (Youth Debate) ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» រៀបចំដោយក្រសួងពាណិជ្ជកម្ម។ កម្មវិធីជជែកដេញដោលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយអមជាមួយ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ដែលប្រព្រឹត្តទៅ​កាលពីពេលថ្មីៗនេះ ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០»។

ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ (CamEd) គឺជាក្រុមបដិសេធ ដែល​ត្រូវ​ប្រកួតជាមួយ ក្រុមនិស្សិតមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ជាក្រុមស្រប លើប្រធានបទ «កម្ពុជាគប្បីផ្តល់អាទិភាពលើការក្លាយជាអ្នកនាំចេញសេវាកម្មតាមប្រព័ន្ធឌីជីថល ជាជាងការពង្រីកការនាំចេញទំនិញរូបវន្តដែលគាំទ្រដោយប្រព័ន្ធឌីជីថល នៅត្រឹមឆ្នាំ២០៣០»។

«កម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ (Youth Debate)»

ជាលទ្ធផល ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ ជាក្រុមបដិសេធ ទទួលបានជ័យលាភីលេខ១ ពីការប្រកួត ដែលមានសមាជិក ៤នាក់ រួមមាន កញ្ញា ណាត សូលីតា, កញ្ញា ចៅ យិញហ្វុង, លោក មាស ណារ៉ា និងកញ្ញា ហេង លាងឆេង។ សម្រាប់ជ័យលាភីលេខ២ បានទៅលើ ក្រុមនិស្សិតមកពី បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងជ័យលាភីលេខ៣ បានទៅលើ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។

សម្រាប់ការប្រកួតនេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងគ្រឹះស្ថានសិក្សាទាំងអស់ ដែលបានសហការរៀបចំ និងផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមប្រកួតប្រជែងយ៉ាងផុសផុល។

ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ ជាក្រុមបដិសេធ ទទួលបានជ័យលាភីលេខ១

រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការជំរុញការចូលរួមរបស់យុវជនជំនាន់ក្រោយ ឱ្យមានការសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅអំពីសក្តានុពលនៃ “ពាណិជ្ជកម្មឌីជីថល” ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម កឹម ស៊ីថន បានអបអរសាទរចំពោះ ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ ជាក្រុមបដិសេធ ដែលបានដណ្ដើមជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីបានតទល់មតិយ៉ាងស្វិតស្វាញប្រកបដោយហេតុផលច្បាស់លាស់។

រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផល និងស្មារតីនៃការប្រកួតប្រជែងនៅថ្ងៃនេះ នឹងក្លាយជាចលករជំរុញឱ្យយុវជនកម្ពុជាកាន់តែច្រើន បន្តស្វែងយល់ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត។

គួរជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជន «ពាណិជ្ជកម្មឌីជីថលកម្ពុជា» ត្រូវ​បាន​រៀបចំឡើងដើម្បីបណ្ដុះស្មារតីស្រាវជ្រាវ លើកកម្ពស់ការយល់ដឹង និងទាញយកទស្សនទានថ្មីៗពីសមត្ថភាព និងវិចារណញាណរបស់យុវជនកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដែលជាចលករយ៉ាងសំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *