សម្តេចតេជោជំរុញ​ឱ្យ​សាកលវិទ្យាល័យ​ទាំងអស់ យកចិត្ត​ទុកដាក់​ពង្រឹងគុណភាព​អប់រំ

ភ្នំពេញ – ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់សញ្ញាបត្រ ជូននិស្សិត​សាកលវិទ្យាល័យវេស្ទើន នៅព្រឹក​ថ្ងៃព្រហស្បត្តិ៍នេះ (២៦ មករា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ការ​អំពាវនា​វ​ដល់គ្រប់សាកលវិទ្យាល័យ​ទាំងអស់ ជំរុញ​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ពង្រឹង​គុណភាព នៃការ​អប់រំ។

សម្តេចតេជោ​មានប្រសាសន៍ថា ការ​អភិវឌ្ឍរបស់​យើង​មិន​បាន​លឿន គឺនៅត្រង់ថា ធនធាន​មនុស្ស​របស់យើង​នៅ​មាន​កម្រិត ខណៈអ្នក​វិនិយោគជាទូទៅគេតែងមើល​ទៅលើធនធានមនុស្ស​ជាមុន។

បើតាម​ប្រសាសន៍​របស់សម្តេចនាយករដ្ឋមន្រ្តី បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​យុវជន​ច្រើន ក៏​ប៉ុន្តែ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បីតម្រូវ​ការ នៃរោងចក្រ សហគ្រាស និង​បណ្តា​ក្រុមហ៊ុន​នានា​ដែល​មក​វិនិយោគ​នៅ​កម្ពុជា ពិតជា​នៅ​មានកម្រិតនៅ​ឡើយ។

“…ខ្ញុំសូមអំពាវនាវ​ទាំងគ្រឹះស្ថានរដ្ឋ គ្រឹះស្ថានឯកជន ខិតខំពង្រឹងគុណភាព នៃការ​បណ្តុះបណ្តាល, យើង​មិន​មែន​គ្រាន់តែបណ្តុះបណ្តាលដើម្បីពាក់មួក​មក​ទទួលសញ្ញាបត្រ​ ឬកាន់សញ្ញាបត្រ​ដើរទៅទេ.. យើង​ត្រូវ​ប្រឹងប្រែងធ្វើម៉េចឱ្យ​ចំណេះវិជ្ជាមានពិតប្រាកដស្របជាមួយ​នឹងឯកសណ្ឋានដែល​យើង​ពាក់ “

សម្តេចតេជោលើក​ឡើងថា នៅក្នុង​មួយឆ្នាំៗមាននិស្សិតរាប់ម៉ឺននាក់បាន​បញ្ចប់​ការ​សិក្សា, សម្តេចបន្តថា សម្រាប់បរិមាណ​គឺយើងមានហើយ ប៉ុន្តែបញ្ហា​គឺគុណភាពដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់បន្ថែម។

យ៉ាងណាក៏ដោយ​សម្តេចតេជោ​នៅ​តែធ្វើការ​កោតសរសើរ ពីការ​ខិតខំប្រឹងប្រែង​របស់មាតាបិតា សិស្សានុសិស្សក្នុងការ​សិក្សា រហូត​បាន​បន្ត​មក​កាន់​ឧត្តមសិក្សា​ ។ បើតាមប្រសាសន៍​របស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី គ្មានការផ្តល់ជូនមួយណា ល្អជាងការផ្តល់ជូនចំណេះដឹង ចំណេះធ្វើនោះទេ។ «ការវិនិយោគលើវិស័យអប់រំ គឺជារឿងចាំបាច់ ដែលយើងត្រូវតែធ្វើ និងពង្រឹងជាប់ជានិច្ច»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...