ការ​បញ្ឈប់​សកម្មភាព​ដែល​នាំឱ្យ​មាន​អាការ​តានតឹង​នៅ​ពេលព្រឹក

សញ្ញាណ​ដែល​អាច​កត់​សម្គាល់​អំពី​អ្នក​មាន​អាការ​តានតឹន​នៅ​ពេលព្រឹក​ជាប្រចាំ គឺការ​បារម្ភជ្រុល អំពី​ការ​ចាប់​ផ្តើម​ថ្ងៃថ្មី មាន​ភាព​មន្ទិល​អំពី​រឿងរ៉ាវ​ពី​អតីតកាល និង​ការ​កើន​ឡើង​អាការស្ត្រេស​ពីមួយ​ពេល​ទៅ​មួយ​ពេល ជាពិសេស​ពេល​ក្រោក​ពីគេង។ ហើយ​កត្តាដែល​បណ្តាល​ឱ្យមាន​ភាព​តានតឹង​នៅ​ពេល​ព្រឹក​ព្រលឹម អាច​បណ្តាល​មកពី​ការ​មិន​បាន​ឆ្លុះបញ្ចាំង​ប្រចាំថ្ងៃ ការ​ប្រើប្រាស់​បណ្តាញ​សង្គម​មុន​ពេល​គេង និង​ងើប​ពីគេង រួមទាំង​កត្តា​ដទៃៗ​ទៀត។

តាម​រយៈ​គេហទំព័រ Healthline បាន​បង្ហាញ​អំពី​គន្លឹះ​៤ចំណុច ក្នុង​ការ​បញ្ឈប់​សកម្មភាព​ដែល​នាំឱ្យ​មាន​ការ​តានតឹង​នៅ​ពេល​ព្រឹក ដោយ​មាន​រៀប​រាប់​លម្អិត​នៅ​ខាង​ក្រោម ៖

១. ធ្វើឱ្យ​រាងកាយ​មាន​ចលនា ៖ ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់ American Association of Anxiety and Depression បាន​ផ្តល់​ជា​យោបល់​ថា​ ការ​ធ្វើ​ចលនា​ ឬ​លំហាត់​ប្រាណ​ជាប្រចាំ បានរួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​អាការស្ត្រេស និង​តានតឹង​ជារួម។ ជាង​នេះទៅ​ទៀត ការ​អនុវត្តន៍​បែបនេះ​បាន​ទៀងទាត់ បាន​រួម​ចំណែក​ទៅកាន់​ភាពនឹង​ធឹន​នៃអារម្មណ៍ កាត់​បន្ថយ​អាការ​តានតឹង ពង្រឹង​សុខភាព​ឱ្យ​មាន​សមត្ថភាព​តទល់​នៅ​ពេល​មាន​ហេតុការណ៍​ស្ត្រេស​កើត​មាន​នៅ​ពេល​ណាមួយ ក្រៅពីនោះ​ក៏បាន​ជួយ​បង្កើន​ភាព​ស្រស់ស្រាយ​ជាងមុន ក៏ដូចជា​ការ​បង្កើន​គុណភាព​នៃការ​គេង​ផងដែរ។

ក្នុង​ការ​ទាញ​យក​ប្រសិទ្ធភាព​ពីពេលវេលា នៃ​ការ​ហាត់ប្រាណ ឬក៏​ធ្វើ​ចលនា​ទៀត​សោត យ៉ាង​ហោច​ណាស់​ប្រាំថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ហើយ​ក្នុង​មួយថ្ងៃៗ ឬ​ម្តងៗ អនុវត្តន៍​ចាប់​ពី៣០នាទី ទៅ​៤៥នាទី។ ចំពោះ​សកម្មភាព​ទាំង​នោះ​មាន​ដូចជា ការ​ដើរ ការ​ហែល​ទឹក ហាត់​យូហ្កា ជិះកង់ រាំ ការ​ឡើង​ទីទួល ឬក៏ចូល​រួម​វគ្គហាត់​ប្រាណ​តែម្តង។

២. អនុវត្តន៍​សកម្មភាព​ដែល​ធ្វើឱ្យ​ស្មារតី​រឭក​ដឹង ៖ គោលដៅ​នៃ​ការ​សមាធិ គឺជាការ​ស្វែង​យល់​ពីខ្លួន​ឯង ឬក៏​ការ​សង្កេត និង​ការ​កត់​សម្គាល់​អំពីអ្វី​ដែល​ខ្លួន​កំពុង​គិត រួមទាំងការ​ធ្វើឱ្យចិត្ត​និង​កាយ​ស្ថិត​ក្នុង​បច្ចុប្បន្នភាព ដឹង​អំពី​អ្វីដែល​ខ្លួន​កំពុង​ធ្វើ ឬដឹង​អំពីអ្វី​ដែល​ត្រូវ​ឆ្លើយតប។ ហើយ​ការ​អនុវត្តន៍​សមាធិ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​បួន​ចំណុច​សំខាន់ៗ គឺ បន្ថយ​អាការ​ស្ត្រេស បង្កើន​គុណភាព​គេង កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម និង​កាត់​បន្ថយ​អាការ​អស់​កម្លាំង​ខ្លាំង។

៣. ការ​ដក​ដង្ហើម​វែងៗ​ជ្រៅៗ ៖ ប្រសិន​បើការ​ជ្រើស​រើស​សកម្មភាព​នេះ​ជាកិច្ចការ​ដំបូង​នៅ​ពេល​ព្រឹក អាច​ជួយ​ទាញ​ការ​គិត​ចេញ​ពីភាព​អវិជ្ជមាន​បាន​មួយ​ផ្នែក រួម​ទាំង​ភាព​ធុញ​ថប់​ដទៃទៀត ក៏​ដូចជា​ការ​បើក​នូវ​ការគិត​ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ពេញ​មួយថ្ងៃ។

៤. តតាំង​ជាមួយ​ភាព​អវិជ្ជមាន ៖ ប្រសិន​បើ​មាន​ទម្លាប់​និយាយ​អវិជ្ជមាន​ទៅ​កាន់ខ្លួន​ឯង​ជាប្រចាំ មិន​ថា ជាការ​និយាយ​លេង​សើច​ក៏ដោយ យូរ​ឬឆាប់​ទម្លាប់​បែប​នេះ នឹងជះឥទ្ធិពល​មិនល្អ​ទៅកាន់​ការរស់នៅ​ប្រចាំថ្ងៃ ជា​ពិសេស ការ​ពង្រឹង​ផ្នត់​គំនិត​សុទិដ្ឋិនិយម។ ហេតុនេះ​ហើយ​តម្រូវ​ឱ្យ​លោក​អ្នកមាន​ទម្លាប់​តតាំង​ការ​និយាយ​បង្អាប់​បន្ទោស​ខ្លួនឯង ក៏ដូចជា​ព្យាយាម​ហាត់​ពត់​លត់ដំ​ខ្លួនឯង​ឱ្យរៀន​និយាយ​ពាក្យល្អៗ ការ​សរសើរ និយាយ​ប្រយោគ​បង្កប់​នូវ​ថាមពល ក៏ដូច​ជាប្រយោគ​ទាំងឡាយ​ណាដែល​ជៀស​ចេញ​ពីការ​រុញច្រាន​ខ្លួនឯង​ឱ្យមាន​ទំនោរ​ទៅរក​ទុទ្ទិដ្ឋិនិយម​ជាប្រចាំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *