យុវជនកម្ពុជា ក្រុម SpecSpark បង្កើតគម្រោងរ៉ូបូតសម្លាប់សត្វល្អិតប្រើប្រាស់ AI ជាប់លេខ១ “Grand Prize Award” នៅប្រទេសម៉ាឡេស៊ី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

យុវជនកម្ពុជាចំនួន៣រូប ដែល​បានដាក់ឈ្មោះក្រុមថា SpecSpark បានរួមគ្នាបង្កើតគម្រោងរ៉ូបូតសម្លាប់សត្វល្អិតប្រើប្រាស់បច្ចេកវិទ្យា AI ជាប់ចំណាត់ថ្នាក់លេខ១ ពី “Grand Prize Award” ក្នុងការប្រកួតលំដាប់តំបន់អាស៊ីប៉ាស៊ីហ្វិក លើផ្នែក innovation track AI នៅក្នុងកម្មវិធី Huawei ICT Competition APAC Regional Finals 2024-2025 ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីពេលកន្លងទៅថ្មីៗនេះ។

ក្រុមជ័យលាភីទាំង៣រូប សុទ្ធតែជាក្រុមនិស្សិតដេប៉ាតឺម៉ង់ទេពកោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមមាន កញ្ញា វង់ ពេជ្រចរណៃ, កញ្ញា ហេង កល្យាណ និងលោក ផល ចាន់ផាយុ។ យុវជនទាំង៣រូបនេះ បានផ្ដួចផ្ដើមគំនិតបង្កើតរ៉ូបូតសម្លាប់សត្វល្អិតប្រើប្រាស់ AI សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។

យុវជនកម្ពុជា៣រូប រួមគ្នាបង្កើតរ៉ូបូតចាប់សត្វល្អិតប្រើប្រាស់AI ជាប់ចំណាត់ថ្នាក់លេខ១ “Grand Prize Award”

កញ្ញា ហេង កល្យាណ និស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់ទេពកោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាសមាជិកក្រុម SpecSpark បានប្រាប់ឱ្យដឹងថា កត្តាដែលជំរុញឱ្យក្រុមរបស់ខ្លួនចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី នេះព្រោះពួកគេចង់សាកល្បង និងបង្ហាញសមត្ថភាព ក៏ដូចជាដើម្បីទទួលបានបទពិសោធន៍បន្ថែមនៅក្នុងការប្រកួតផ្នែកនេះ។

កល្យាណ បន្ថែមថា រ៉ូបូត ដែល​ក្រុម​របស់ខ្លួនបាន​បង្កើត​ឡើងមានឈ្មោះថា Pestibot គឺជារ៉ូបូតធ្វើការនៅក្នុងវិស័យកសិកម្ម ដំណើរការដោយស្វ័យប្រវត្តិក្នុងការកំណត់មុខសញ្ញាសត្វល្អិត និងបាញ់ថ្នាំសម្លាប់សត្វល្អិត។ កញ្ញា ហេង កល្យាណ បន្តថា សម្រាប់ផ្នែក AI គឺសត្វល្អិតម៉ូឌែលនៃសត្វល្អិត (AI Model Insect) ដែលភ្ជាប់ទៅលើរ៉ូបូត។ មានន័យថា ក្រុមបានបង្វឹក AI ឱ្យស្គាល់ប្រភេទសត្វល្អិតចង្រៃរួចជាស្រេចក្នុងការបាញ់ថ្នាំសម្លាប់សត្វល្អិតទាំងនោះ។

ដោយឡែកបើនិយាយពីមូលហេតុ​ដែលធ្វើ​ឱ្យ​ក្រុមរ៉ូបូត Pestibot ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់ កញ្ញា ហេង កល្យាណ លើកឡើងថា គឺដោយសារការយល់ដឹងទៅលើការជ្រើសយកឧបករណ៍បច្ចេកវិទ្យាមកប្រើប្រាស់ ជាពិសេស ឧបករណ៍ផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើតជាគម្រោងនវានុវត្តមួយ ដែលនាំមកនូវជាអត្ថប្រយោជន៍ជូនដល់សង្គម ដោយអាចចូលរួមដោះស្រាយបញ្ហាប្រឈមនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពធនធាន និងលើកកម្ពស់ផលិតភាព សំដៅទៅរកនិរន្តរភាពសម្រាប់សង្គម។

ការប្រកួតលំដាប់តំបន់អាស៊ីប៉ាស៊ីហ្វិក លើផ្នែក innovation track AI នៅក្នុងកម្មវិធី Huawei ICT Competition APAC Regional Finals 2024-2025 ក្នុងទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ចំណុចសំខាន់មួយទៀត គឺក្រុមរបស់គេក៏មានការយល់ដឹងច្បាស់ និងគិតគូរពីបញ្ហាដែលបានលើកឡើងក្នុងគម្រោងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ជាដំណោះស្រាយមួយដែលមានប្រសិទ្ធភាព។ លើសពីនេះ ការមានជំនាញទន់ក្នុងការធ្វើបទបង្ហាញពីគំនិតនវានុវត្ត និងបង្ហាញបានយ៉ាងច្បាស់លាស់ពីសក្តានុពលរបស់វាក្នុងការជួយដោះស្រាយបញ្ហាសង្គម ក៏បានចូលរួមជាកត្តាសំខាន់មួយនៅក្នុងការប្រកួតនេះផងដែរ។

និស្សិតឆ្នាំទី៤ រូបនេះ បន្ថែមទៀតថា ការសហការពីសមាជិកក្រុមដែលមានភាពខ្លាំងផ្សេងៗគ្នា អាចជួយបំពេញបន្ថែមចំណុចខ្វះខាតគ្នាបាន ព្រមទាំងមានសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានផ្តល់ជាដំបូន្មានល្អៗ និងបានណែនាំពីចំណុចដែលគួរកែលំអផងដែរ។

កញ្ញា ហេង កល្យាណ ក៏​បាន​ឱ្យដឹងដែឬថា នៅក្នុងការប្រកួតប្រជែងនេះ ក្រុមរបស់គេក៏បានជួបនូវបញ្ហាមួយចំនួនដូចជា តម្រូវការក្នុងការធ្វើការស្រាវជ្រាវជាច្រើនអំពីបញ្ហាដែលសង្គមកំពុងជួបប្រទះ ដើម្បីបង្កើតជានវានុវត្តមួយ ដែលអាចក្លាយជាដំណោះស្រាយមួយយ៉ាងមានប្រសិទ្ធភាព។ ចំពោះការបញ្ចូលគ្នារវាងគ្រឿងបង្គុំកុំព្យូទ័រ (Hardware) និងកម្មវិធីកម្មវិធីកុំព្យូទ័រ (Software) ក៏ជាការប្រឈមរបស់ក្រុមដូចគ្នា ព្រោះពួកគេសុទ្ធតែមកពីជំនាញ IT ផ្ដោតតែនៅលើកម្មវិធីកម្មវិធីកុំព្យូទ័រ (Software)។ មួយវិញទៀត ពួកគេត្រូវធ្វើនវានុវត្តនេះឱ្យលេចចេញជារូបរាង និងមានលទ្ធផលច្បាស់លាស់ ជាពិសេសទៅលើទិន្នន័យផ្សេងៗ ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយសំណួរឱ្យបានល្អនៅក្នុងវគ្គសំណួរចម្លើយ។

ក្រុមនិស្សិតដេប៉ាតឺម៉ង់ទេពកោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ជាមួយ​គ្នានេះ កល្យាណ ក៏បានលើកទឹកចិត្ត និងជំរុញនិស្សិតទាំងអស់ ជាពិសេសនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា GIC ឱ្យសាកល្បងផ្តល់ឱកាសឱ្យខ្លួនឯងក្នុងការចូលរូមកម្មវិធីប្រកួតប្រជែងផ្សេងៗ ដើម្បីពង្រឹងសមត្ថភាព ទទួលបានបទពិសោធន៍ល្អៗ និងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាងមុន។

បន្ទាប់ពីនេះ ក្រុម SpecSpark នឹងត្រូវទៅប្រកួតបន្តលំដាប់ថ្នាក់ពិភពលោកនៅប្រទេសចិន ដែលមានប្រទេសជាច្រើនពីតំបន់ផ្សេងៗទៀតចូលរួម។ ក្រុម SpecSpark តំណាងឱ្យកម្ពុជា មានការប្តេជ្ញាចិត្តថា នឹងកែលម្អនូវចំណុចខ្វះខាត និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីទទួលបានជ័យជម្នះនៅក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *