យុវជន ថុន ដាវ៉ាន់ រៀនជំនាញវិស្វកម្មអគ្គីសនី ព្រោះមើលឃើញពីតម្រូវការជំនាញនេះ ខណៈកម្ពុជាកំពុងអភិវឌ្ឍ

យុវជន ថុន ដាវ៉ាន់ មានវ័យ២០ឆ្នាំ បច្ចុប្បន្ន​ជានិស្សិតឆ្នាំទីពីរ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ជំនាញវិស្វកម្មអគ្គីសនី។ ការចាប់យកជំនាញ វិស្វកម្មអគ្គិសនីនេះ គឺក្រោយ​ពី ដាវ៉ាន់ បានសង្កេតឃើញថា ខ្លួនមានចំណង់ចំណូចចិត្តតាំងពីក្មេង ហើយជាមួយ​គ្នានេះ ខ្លួន​ក៏​មើលឃើញពីតម្រូវការទីផ្សារ នៃជំនាញមួយ​នេះផងដែរ។

ដាវ៉ាន់ និយាយថា ខណៈប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ តម្រូវការនៃអ្នកបច្ចេកទេសក៏មានសន្ទុះកើនឡើងផងដែរ ដែលជាហេតុធ្វើឱ្យខ្លួនយល់ថា ជំនាញដែលលោកស្រឡាញ់ក៏វាពាក់ព័ន្ធនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននេះផងដែរ។ បន្ថែមពីនោះជំនាញវិស្វកម្មអគ្គីសនី ក៏ឆ្លើយតបនឹងក្ដីស្រមៃពេលអនាគត ដែល ដាវ៉ាន់ ចង់មានជំនាញមួយដែលមានភាពនឹងធឹង។

យុវជន ថុន ដាវ៉ាន់

“ទន្ទឹមគ្នានឹងចំណូលចិត្ត ខ្ញុំចង់ឱ្យជំនាញដែលខ្ញុំសិក្សាវាស្របជាមួយទីផ្សារ និងការមានជំនាញច្បាស់មួយ”

តើជំនាញវិស្វកម្មអគ្គិសនី គេសិក្សា​ទៅលើអ្វីខ្លះ ?

បើតាម យុវជន ថុន ដាវ៉ាន់ នៅក្នុងជំនាញវិស្វកម្មអគ្គសនីនេះ មានជំនាញច្រើនដែលត្រូវសិក្សា ដូចជា មូលដ្ឋានគ្រឹះអេឡិចត្រូនិច បណ្តាញនៅក្នុងអាគារ ដែនអាកាស និងគំនូសបច្ចេកទេសជាច្រើនទៀត។ តែអ្វីដែល ដាវ៉ាន់ ចូលចិត្តជាងគេក្នុងការសិក្សានោះ គឺ បណ្តាញនៅក្នុងអាគារ ដោយសារតែខ្លួនជួបច្រើននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

នៅក្នុងការសិក្សា​ជំនាញវិស្វកម្មអគ្គិសនី នៅឆ្នាំទី១ ដាវ៉ាន់ បានចូលរួម​ធ្វើ​គម្រោងចាប់ចម្ងាយ ដោយប្រើស៊ែនស័រ, នៅ​ឆ្នាំទីពីរ ដាវ៉ាន់ បានចូលរួមបង្កើត​គម្រោងមួយទៀត គឺ ប្រព័ន្ធបញ្ជាម៉ូទ័រអូតូមេទិច ឬក៏អាទែអេស ដោយ​គម្រោងនេះគឺផ្តល់ភាពងាយស្រួលនៅពេលដែលភ្លើងរដ្ឋដាច់ ឬក៏ដាច់ចរន្តអគ្គសនី នោះម៉ាស៊ីនភ្លើងនឹងដំណើរការធ្វើឱ្យចរន្តអគ្គិសនីនៅក្នុងអគារមានជាធម្មតា។

យុវជន ថុន ដាវ៉ាន់

“ខ្ញុំគិតថា ជំនាញនេះ វាជួយដល់សង្គមយើងច្រើនដែរ ហើយវាជួយឱ្យខ្ញុំមានជំនាញពិតមួយ ហើយអាចធ្វើឱ្យខ្ញុំរកប្រាក់បានពីជំនាញមួយហ្នឹង”

យ៉ាងណាក៏ដោយ​សម្រាប់យុវជនដែលមានបំណងចង់សិក្សាជំនាញវិស្វកម្មអគ្គិសនីនេះ ដាវ៉ាន់ បានផ្តល់ដំបូន្មានថា យុវជនគួរត្រូវសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះរបស់វាឱ្យបានខ្លះៗជាមុនសិន ហើយយកចិត្តទុកដាក់ទៅលើភាសាអង់គ្លេស គណិតវិទ្យា រូបវិទ្យា ទើបអាចជួយ​សម្រួលដល់ការរៀនជំនាញមួយនេះបាន។

យុវជន ថុន ដាវ៉ាន់

“សម្រាប់ខ្ញុំ បើសិនជាសិស្សជំនាន់ក្រោយ គាត់ចង់មកសិក្សានៅជំនាញនេះ ខ្ញុំលើកទឹកចិត្តគាត់ថា បើសិនជាគាត់ខ្លាចឆក់ ប្រាប់គាត់ថាមិនបាច់ខ្លាចទេ ដោយសារតែ ទៅដល់សាលាហ្នឹង គេមានបង្រៀនពីសុវត្ថិភាពការងារហើយ”

សម្រាប់ ដាវ៉ាន់ នៅថ្ងៃអនាគត បន្ទាប់ពីររៀនចប់បួនឆ្នាំនេះហើយ លោកចង់ក្លាយជាវិស្វករអគ្គីសនីដ៏ចំណានមួយ​រូប និង​រំពឹងថា នឹងក្លាយជាចំណែកមួយ​ក្នុងចូលរួមជួយ​អភិវឌ្ឍកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...