៤ វិធី រក្សាសុវតិ្ថភាពកូនរបស់អ្នកនៅលើបណ្ដាញសង្គម

សុវត្ថិភាពអ៊ីនធឺណិតសម្រាប់កុមារ គឺជាទិដ្ឋភាពសំខាន់មួយ ដែលអាណាព្យាបាល និងអ្នកពាក់ព័ន្ធនឹងការអប់រំកុមារត្រូវយកចិត្តទុកដាក់។ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយ ដូចជា ហ្វេសប៊ុក អ៊ីស្ដាក្រាម តិកតុក និងកម្មវិធីជាច្រើនទៀត គឺជាមធ្យោបាយដ៏ល្អសម្រាប់ក្មេងៗប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែបណ្ដាញសង្គមទាំងនេះ ក៏អាចមានឥទ្ធិពលអវិជ្ជមានលើកុមារផងដែរ។ ដូច្នេះ ការយល់ដឹងរបស់ឪពុកម្ដាយ អំពីផលវិជ្ជមាន និងគ្រោះថ្នាក់នៃការប្រើប្រព័ន្ធផ្សព្វផ្សាយ គឺពិតជាមានសារៈសំខាន់។ យោងតាមការស្រាវជ្រាវ មានគន្លឹះចំនួន ៤ ដែលអ្នក​អាណាព្យាបាលអាចអនុវត្ត ដើម្បីរក្សាសុវត្ថិភាពកុមារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

១. គិតថាអ៊ីនធឺណិតគឺជាលំហដ៏ធំ ៖ អ្នកមិនអាចទុកកូនរបស់អ្នកនៅក្នុងលំហសាធារណៈដ៏ធំ ហើយគ្រប់គ្នាសុទ្ធតែមានចិត្តល្អ និងការពារផលប្រយោជន៍របស់អ្នកនោះទេ។ អ្នកត្រូវពន្យល់គេ អំពីមនុស្ស និងប្រភេទមិត្តិភក្តិ ដែលគេត្រូវបង្កើតទំនាក់ទំនង និងតាមដានយ៉ាងដិតដល់ ថាតើកូនរបស់អ្នកកំពុងមានទំនាក់ទំនង ជាមួយអ្នកណាខ្លះលើបណ្ដាញសង្គម។

២. យល់ដឹងអំពីសក្តានុពល នៃការគំរាមកំហែងតាមអ៊ីនធឺណិត ៖ ខណៈពេលដែលកុមារជាច្រើនកំពុងតែមានទំនាក់ទំនងល្អ និងរីករាយក្នុងការបង្កើតទំនាក់ទំនង ជាមួយមិត្តភក្ដិ ក៏មានកុមារជាច្រើនទៀត កំពុងតែទទួលរងការគំរាមកំហែងពីមិត្តភក្តិ ទាំងលើអ៊ីនធឺណិត និងជីវិតជាក់ស្ដែង។ ដូច្នេះ​ អ្នក​អាណាព្យាបាល ត្រូវយល់ដឹងអំពីការគំរាមហែង (bully) ទាំងនៅលើបណ្ដាញសង្គម សាលារៀន និងសង្គមជាក់ស្ដែង ហើយពន្យល់កូនអ្នកអំពីបញ្ហានេះ និងបង្ហាញពួកគេពីវិធីទប់ទល់។

៣. យល់អំពី Facebook Depression ៖ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ការសំឡឹងរូបភាព ឬវីដេអូលើហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងៗទៀត ដែលបង្ហាញអំពីជីវិតដ៏ល្អឥតខ្ចោះរបស់អ្នកដទៃ អាចធ្វើឱ្យកុមារ មានការគោរព និងឱ្យតម្លៃខ្លួនឯងទាប (Self-Esteem) ហើយស្ថានភាពនេះ នឹងកាន់តែអាក្រក់ទៅៗ បើមិនមានការយកចិត្តទុកដាក់។ ដូច្នេះ អ្នកត្រូវពន្យល់ប្រាប់កូនរបស់អ្នកថា រាល់រូបភាព ដែលពួកគេឃើញនៅលើបណ្ដាញសង្គមមិនមែនជាការពិតទាំងស្រុងនោះទេ ព្រោះមនុស្សទំនងជាមិនបង្ហាញពីភាពបរាជ័យរបស់ខ្លួនលើបណ្ដាញសង្គមឡើយ។

៤. មានទំនាក់ទំនងល្អជាមួយកូន និងផ្ដល់ភាពកក់ក្ដៅ ៖ អ្នកត្រូវប្រាកដថា កូនរបស់អ្នកមានជំនឿទុកចិត្តថា ពួកគេអាចរត់ទៅរកអ្នក នៅពេលដែលពួកគេត្រូវការជំនួយ ឬត្រូវការអ្នកជជែកពិភាក្សា ដើម្បីរកដំណោះស្រាយផ្សេងៗ។ លើសពីនេះ អ្នកត្រូវតែដើរតួជាអ្នកស្ដាប់ដ៏ល្អ នៅពេលដែលកូនរបស់អ្នកត្រូវការអ្នកស្ដាប់ និងផ្ដល់ភាពកក់ក្ដៅ នៅពេលដែលពួកគេជួបបញ្ហា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...