លោក រៀម ចំរើន ចែករំលែកបទពិសោធន៍ឱកាសផ្លាស់ប្ដូរការសិក្សាក្រៅប្រទេស ទោះបីជាមិនចេះភាសាអង់គ្លេសខ្លាំង

ឱកាសផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេសជាពេលវេលាដែលសិស្ស និស្សិត ឬបុគ្គលគ្រប់រូបអាចសិក្សាស្វែងយល់បន្ថែមអំពីបរិយាកាសសិក្សា វប្បធម៌ និងប្រពៃណីផ្សេងៗ។ ការផ្លាស់ប្ដូរការសិក្សានេះទៀតសោតក៏ជាចំណែកមួយដែលជួយឱ្យបុគ្គលពង្រឹងសមត្ថភាពជាច្រើនរួមទាំងផ្នែកភាសាផងដែរ។

លោក រៀម ចំរើន បច្ចុប្បន្ន​ជាផលិតករ ជាពិធីករកម្មវិធីឯករាជ ដែលធ្លាប់ចូលរួម​កម្មវិធីផ្លាស់ប្តូរ​ការ​សិក្សានៅក្រៅប្រទេស​ជាច្រើន និងជាបេក្ខភាពដែលនឹងទៅផ្លាស់ប្ដូរការសិក្សារយះពេលមួយខែនៅប្រទេសអាល្លឺម៉ង់នាពេលខាងមុខនេះ បានឱ្យ​ដឹងថា លោកមិនមែនជាសិស្សពូកែ ឬខ្លាំងខាងផ្នែកភាសាអង់គ្លេសនោះឡើយ ប៉ុន្តែលោកមានចំណាប់អារម្មណ៍លើការសិក្សានៅក្រៅប្រទេស ដូចនេះលោកបានស្វែងរកឱកាសផ្សេងៗរហូតទទួលបានបទពិសោធន៍ទៅផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេសជាច្រើនប្រទេសផងដែរ។

ជាក់ស្ដែង នាខែសីហាឆ្នាំ២០២៤ខាងមុខនេះ លោក ចំរើន នឹងទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមប្រធានបទ «ឥទ្ធិពលនៃអាណានិគមរបស់ប្រទេសដទៃលើប្រទេសកម្ពុជាបានជះឥទ្ធិពលល្អ និងមិនល្អបែបណាខ្លះ» ដែលជាកម្មវិធីរបស់ អង្គការសកម្មភាពយុវជនកម្ពុជា (CYA)។

រូបពេលលោក ចំរើន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េខាងត្បូង

បទពិសោធន៍ការងារកន្លងមករបស់ ចំរើន ជាចំណែកមួយដែលធ្វើឱ្យលោកទទួលបានទទួលបានឱកាសផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេសជាច្រើន។ លោក រៀម ចំរើន បន្ថែមថា ត្បិតលោកមិនមានជំនាញភាសាអង់គ្លេសខ្លាំង ប៉ុន្តែលោកជាមនុស្សដែលចូលចិត្តការងារសង្គម ការងារស្ម័គ្រចិត្ត និងបច្ចុប្បន្ននេះក៏ជាយុវជនស្ម័គ្រចិត្តម្នាក់ដែលចូលរួមផ្សព្វផ្សាយទាក់ទងនឹងការបញ្ចប់អាណត្តិសេសសល់របស់សាលាក្ដីខ្មែរក្រហម ហើយនេះក៏ជាប្រធានបទដែលទាក់ទងនឹងប្រធានបទដែលនឹងទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសអាល្លឺម៉ង់ផងដែរ។

បេក្ខភាពត្រៀមទៅបន្តការផ្លាស់ប្ដូរការសិក្សារូបនេះបានបន្តថា កម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេលបួនសប្ដាហ៍ ដោយសប្ដាហ៍ទីមួយបេក្ខជននឹងសិក្ខាសាលាជាមួយបេក្ខជន និងអ្នករៀបចំកម្មវិធីអំពីប្រធានបទ។ នៅសប្ដាហ៍ទីពីរ ទីបី និងទីបួន នឹងធ្វើការផ្សព្វផ្សាយ និងចែករំលែកទៅកាន់សិស្សថ្នាក់វិទ្យាល័យនៃខេត្តមួយចំនួនដែលកម្មវិធីរៀបចំនៅប្រទេសអាល្លឺម៉ង់។

ចែករំលែកដោយក្ដីរីករាយ លោក រៀម ចំរើន បានបន្ថែមថា ចំពោះបេក្ខជន បេក្ខជនារីដែលមានបំណងបន្តការសិក្សា ឬផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស សាម៉ីខ្លួនគួរតែតាមដានពីកម្មវិធីនោះឱ្យបានជាប់លាប់ និងសិក្សាស្វែងយល់ឱ្យបានច្រើនពីកម្មវិធីសិក្សាដែលអ្នកចង់ទៅសិក្សា។

យ៉ាងណាមិញ បើទោះបីជាលោក រៀម ចំរើន មិនសូវមានជំនាញផ្នែកភាសាអង់គ្លេសប៉ុន្តែមានឱកាសអាចទៅផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស ក៏លោក រៀម ចំរើន នៅតែលើកទឹកចិត្តដល់អ្នកគ្រប់គ្នាឱ្យខិតខំរៀនសូត្រ និងចាប់យកភាសាអង់គ្លេស ឬភាសាផ្សេងបន្ថែមទៀតព្រោះភាសាទាំងអស់សុទ្ធតែមានសារៈសំខាន់ជាច្រើនសម្រាប់ការសិក្សា ឬឱកាសផ្សេងៗ។ ជាមួយគ្នានេះ យុវជនគួរតែចូលរួមសកម្មភាពការងារស្ម័គ្រចិត្ត និងការងារសង្គមឱ្យបានច្រើនផងដែរព្រោះបទពិសោធន៍ទាំងនោះអាចផ្ដល់ទាំងឱកាស និងបទពិសោធន៍ជាច្រើនដល់អ្នក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...