វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ក្នុងការសិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស C1 ដោយ​ឥតគិតថ្លៃ។

ជំនាញ​ដែលត្រូវ​ផ្តល់ជូនរួមមាន ៖ ការងារ​កំបោរ ៣០នាក់, ការ​ដំឡើង​បណ្តាញ​បំពង់ទឹក ៣០នាក់, សេវាកម្មបរិក្ខា​ត្រជាក់ក្នុងគេហដ្ឋាន ៣០នាក់, សេវាកម្ម​កុំព្យូទ័រ ៣០នាក់, ការរចនាក្រាហ្វិក​ដោយ​កុំព្យូទ័រ ៣០នាក់, ធុរកិច្ច​ភេសជ្ជៈ (ការក្រឡុកស្រា) ៣០នាក់, ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុងអគារ ៣០នាក់, ការ​ដំឡើង​ និង​ថែទាំកាមេរ៉ា​សុវត្ថិភាព ៣០នាក់។

អ្នកដែលសិក្សា នឹង​ទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ២៨ម៉ឺនរៀល​ក្នុង១ខែ ក្នុងពេលសិក្សា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​សមធម៌ (ក្រ១.ក្រ២) ឬប័ណ្ណគ្រួសារ​ងាយរងហានិភ័យ, បានចុះកម្មសិក្សា​នៅ​តាម​ក្រុមហ៊ុន សហគ្រាស ព្រមទាំង​ទទួល​បាន​ឱកាស​ការងារ​ក្រោយ​បញ្ចប់ការ​សិក្សា។

លក្ខខណ្ឌ​នៃការជ្រើសរើស ៖ បេក្ខជន​ជាសមាជិក​មក​ពី​គ្រួសារ​មាន​ប័ណ្ណសមធម៌ ឬ បេក្ខជន​ជាសមាជិក​មក​ពី​គ្រួសារ​មានប័ណ្ណ​រងហានិភ័យ, បេក្ខជន​មក​ពី​គ្រួសារ​ដែលមាន​សមាជិក មាន បណ្ណសំគាល់​មានពិការភាព, បេក្ខជន​មក​ពី​គ្រួសារ​ដែលមានសមាជិក មាន បណ្ណ​មូលនិធិ​សមធម៌សុខាភិបាល ពណ៌លឿង, បេក្ខជន​ដែល​ឧទ្ទេសនាម​ដោយ រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, បេក្ខជនត្រូវ​មាន​អាយុ​ចាប់ពី១៥ឆ្នាំ ដល់ ៤៥ឆ្នាំ។

សម្រាប់ព័ត៌មានលម្អិត សូម​ទាក់ទង​ទៅ​កាន់វិទ្យាស្ថាន​ដែលមាន​អាសយដ្ឋាន​នៅ ភូមិ​បន្ទាយ​ចាស់​ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខាងកើត​ផ្សារ​សាមគ្គី​៧០ម៉ែត្រ។ កាលបរិច្ឆេទចូលរៀន​នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ​២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...