ក្រសួងមុខងារសាធារណៈ ជ្រើសរើសគ្រូង្រៀនបឋមសិក្សាជាង១ពាន់នាក់ដើម្បីបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ

ក្រសួងមុខងារសាធារណៈ បានប្រកាស​ជ្រើសរើស​គ្រូបង្រៀន​នៅបឋមសិក្សាឱ្យ​ចូល​បម្រើ​ការងារ​ក្នុងក្របខណ្ឌ​គ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១៣៤៧នាក់ ដោយ​ក្នុងនោះគ្រូបង្រៀនដែលត្រូវជ្រើសរើស តាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ជំនាន់ទី៤ ចំនួន ៣០០នាក់ និងតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+២ ជំនាន់ទី៤០ ចំនួន ១០៤៧នាក់។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ថា ការជ្រើសរើសគ្រូបង្រៀននៅកម្រិតបឋមសិក្សា គឺដើម្បីជ្រើសរើសគ្រូបង្រៀនចេញថ្មី។ ក្រោយពីការប្រឡងជ្រើសរើសបេក្ខជននឹងទទួលបានការបណ្ដុះបណ្ដាលនៅតាមសាលាគរុកោសល្យ ហើយក៏ចេញទៅបំពេញការងារនៅតាមសាលគោលដៅដែលកំពុងខ្វះខាតគ្រូបង្រៀន។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា

បើតាម​អ្នកនាំពាក្យក្រសួងអប់រំ បេក្ខជនដែលមានបំណងចង់ដាក់ពាក្យ​ត្រូវជ្រើសរើសទីកន្លែងដែលចង់ទៅបំពេញការងារជាមុនសិន ហើយដាក់ពាក្យតាមប្រ័ន្ធអនឡាញដែលរៀបចំដោយក្រសួងមុខងារ និងសាធារណៈ។ ក្នុងនោះ ការប្រឡងរៀបចំជាពីរវគ្គបន្តបន្ទាប់គ្នា គឺវគ្គទី១. ប្រឡងជម្រុះ, វគ្គទី២. ប្រឡងជ្រើសរើសបេក្ខជនជាប់។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា បេក្ខជនដែលប្រឡងជាប់ នឹងចេញទៅបំពេញការងារនៅតាមសាលា មានតួនាទីជាគ្រូបង្រៀនកម្រិតបឋមសិក្សា មានន័យថា បេក្ខជននឹងត្រូវបង្រៀនសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ នៅតាមសាលារៀនដែលកំពុងមានតម្រូវការ ហើយក៏ជាការចូលរួមក្នុងការធានាឱ្យសិស្សានុសិស្សគ្រប់រាជធានីខេត្ត និងក្រុងបានចូលរៀនប្រកបដោយគុណភាព។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត ឃួន វិច្ឆិកា ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ដែលមានបំណងចង់ក្លាយគ្រូបង្រៀន និងចង់ចូលរួមក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា សូមចូលរួមដាក់ពាក្យប្រឡងដើម្បីក្លាយខ្លួនជាគ្រូបង្រៀន ផ្ទេរចំណេះដឹង និងនាំយកអ្វីដែលថ្មីៗដែលជាតម្រូវការនាពេលបច្ចុប្បន្នទៅដល់មនុស្សជំនាន់ក្រោយឱ្យមានសមត្ថភាពចូលរួមក្នុងការអភិវឌ្ឍប្រទេស។

បេក្ខជនចូលរួមប្រឡង

បើតាម​សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លក្ខខណ្ឌនៃការជ្រើសរើសគ្រូបង្រៀនបឋមសិក្សានេះ បេក្ខជន​ត្រូវមានសញ្ជាតិខ្មែរ, ​មានកម្រិតវប្បធម៌​ចាប់ពីសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​សមមូលសម្រាប់ប្រព័ន្ធបណ្តុះបណ្តាល ១២+៤ និង ១២+២, បេក្ខជន​ត្រូវ​មានអាយុយ៉ាងតិច១៦ឆ្នាំ និងអាយុយ៉ាងច្រើន​បំផុត​ គិត​ត្រឹម​ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២៤ តាមលក្ខខណ្ឌ​ដូចជា៖ បេក្ខជន​ជាមន្រ្តីរាជការ ត្រូវ​បានលើក​លែង​លក្ខខណ្ឌអាយុ, បេក្ខជន​មានសញ្ញាបត្រ​បណ្ឌិតត្រូវបានលើក​លែង​លក្ខខណ្ឌអាយុ, បេក្ខជនមានសញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬសញ្ញាបត្រ​សមមូល​ត្រូវ​មានអាយុ​ច្រើន​បំផុត ៤០ឆ្នាំ, បេក្ខជន​មានសញ្ញាបត្រ​បរិញ្ញាបត្រ ឬសញ្ញាបត្រ​សមមូល ត្រូវមានអាយុច្រើន​បំផុត ៣៥ឆ្នាំ, បេក្ខជន​មានសញ្ញាបត្រ​បរិញ្ញាបត្ររង ឬសញ្ញាបត្រ​សមមូល ត្រូវ​មាន​អាយុច្រើន​បំផុត ២៨ឆ្នាំ, បេក្ខជន​មានសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រសមមូល ត្រូវ​មានអាយុ​ច្រើន​បំផុត ២៥ឆ្នាំ, បេក្ខជន​ជាគ្រូបង្រៀន​ជាប់កិច្ចសន្យា​កំពុង​បង្រៀន​នៅបឋមសិក្សា មានអតីតភាព​យ៉ាង​តិច​៣ឆ្នាំជាប់ៗគ្នា ត្រូវ​មានអាយុ​ច្រើន​បំផុត ៤០ឆ្នាំ, ។

បេក្ខជន​មិន​ត្រូវ​ប្រាស​ចាក​សិទ្ធិ​ខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និង​សិទ្ធិខាងនយោបាយ, បេក្ខជន​ត្រូវ​ជ្រើសរើស​ប៉ុស្តិ៍​នៅ​តាមសាលាបឋមសិក្ស​ក្នុងរាជធានី ខេត្ត ដែលមាន​តម្រូវ​ការ​តាមមុខវិជ្ជា​ឯកទេស និងត្រូវ​ពិនិត្យ​អំពីស្ថានភាព​ទីតាំងសាលារៀន ដែលចង់ទៅបំពេញ​ការងារ​ឱ្យ​បានច្បាស់លាស់មុន​នឹង​សម្រេចចិត្ត​ជ្រើសរើស។ ចំពោះព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត តាមគោលដៅ ដែលបានជ្រើសរើស។

ការលើកទឹកចិត្ត និងការផ្តល់អាទិភាពបេក្ខជន៖ មានសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ទទួលបាននិទ្ទេស A និង B, មានសញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត​ពាក់ព័ន្ធជំនាញអប់រំ, បេក្ខជន​មានពិការភាព, ស្រ្តីភេទ, គ្រូបង្រៀន​ជាប់កិច្ចសន្យា​កំពុង​បង្រៀន​នៅ​បឋមសិក្សា មានអតីតភាពការងារយ៉ាងតិច ៣ឆ្នាំជាប់ៗគ្នា, មានទីលំនៅអចិន្រ្តៃយ៍​ក្នុងឃុំ ស្រុក ខេត្ត ដែលត្រូវ​ជ្រើសរើស។

កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង និងការដាក់ពាក្យ៖ ចាប់ពីថ្ងៃទី២២ ខែមេសា រហូត​ដល់​ថ្ងៃទី២២ខែឧសភា ឆ្នាំ​២០២៤ វេលាម៉ោង ១៧:០០ ជាកំហិត។

ការដាក់ពាក្យ​ប្រឡង​ប្រជែង​តាមរយៈ​ប្រព័ន្ធអនឡាញ៖ បេក្ខជន​អាចចូលទៅ​កាន់គេហទំព័រ https://go.gov.kh/era/mcsregnew ដើម្បីបំពេញព័ត៌មាន​សុំសិទ្ធិ​ប្រឡងប្រជែង និង​ស្កេន​បញ្ចូលឯកសារ, ក្នុង​ករណីចាំបាច់​បេក្ខជន​អាច​ទាក់ទង​ជាមួយ​មន្ទីរ​មុខងារសាធារណៈ ឬមន្ទីរអប់រំ យុវជន និងកីឡា ដើម្បី​សាកសួរ​ព័ត៌មាន ឬជួយ​សម្រួល​ការ​បំពេញ​បែបបទ​សុំ​សិទ្ធិប្រឡងប្រជែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...