មន្ទីរពេទ្យកាល់ម៉ែត ៖ ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបណ្ដាលស្លាប់ ឬធ្លាក់ខ្លួនពិការ

ភ្នំពេញ – យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ចំនួនអ្នកកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក្នុងមួយឆ្នាំៗ មានចំនួនប្រហែល ១៥លាននាក់ ហើយក្នុងនោះមាន ៥លាននាក់អាចប្រឈមដល់អាយុជីវិតបាន ។ មធ្យោបាយប្រសើរបំផុតតែមួយគត់ដែលអាចជួយសង្គ្រោះសុខភាពបញ្ជៀសពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺគ្រប់គ្នាត្រូវដឹងពីរោគសញ្ញានៃជំងឺ និងឆាប់បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឱ្យបានលឿនបំផុត ដើម្បីជួយសង្គ្រោះទាន់ពេលវេលា ។ នេះបើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត នៅដើមខែធ្នូ ឆ្នាំ២០២៣នេះ ។

រោគសញ្ញានៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល មានដូចជា ពិបាកនិយាយភ្លាមៗ រឺនិយាយមិនបាន, ទន់ដៃ ទន់ជើង ទន់មួយចំហៀងភ្លាមៗ (ឬហៅថាស្លាប់មួយចំហៀងខ្លួន), និងវៀចមុខភ្លាមៗ ជាដើម ។ មន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកជំងឺបានមកដល់មន្ទីរពេទ្យក្នុងថេរៈវេលា ៤ម៉ោងដំបូងក្នុងករណីស្ទះសរសៃឈាមខួរក្បាល អ្នកជំងឺអាចទទួលបានការព្យាបាលដោយឱសថទំនើបចុងក្រោយ (Thrombolysis) ដែលអាចរំលាយដុំកំណកឈាមនោះបាន (ប៉ុន្តែការប្រើប្រាស់ឱសថនេះមានប្រសិទ្ធភាពខ្ពស់ ប្រសិនបើអ្នកជំងឺមិនមានកត្តារំខានផ្សេងៗទៀតចំពោះការប្រើប្រាស់ថ្នាំនេះ) ។

ការចុះផ្សាយរបស់មន្ទីរពេទ្យបានឱ្យដឹងទៀតថា ការយឺតយ៉ាវក្នុងការព្យាបាល ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចឱ្យអ្នកជំងឺធ្លាក់ខ្លួនពិការ ដែលជាការខាតបង់ធំធេងចំពោះខ្លួនឯង គ្រួសារ សង្គមជាតិទាំងមូល ។

ស្របគ្នានេះ ស្តង់ដារសាកលសម្រាប់ការថែទាំ និងការព្យាបាលដែលមានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់បំផុត គឺគ្រប់អ្នកជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ត្រូវតែបានទទួលការព្យាបាលនៅក្នុងបន្ទប់ព្យាបាលបន្ទាន់នៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke Unit) ដែលមានគ្រប់ផ្នែកជំនាញឯកទេសពាក់ព័ន្ធ ដូចជា ខាងសង្គ្រោះបន្ទាន់ ខាងរូបភាពវេជ្ជសាស្រ្ត ខាងប្រសាទសាស្រ្ត សរសៃឈាមខួរក្បាល ខាងវះកាត់ប្រព័ន្ធប្រសាទ និងខាងព្យាបាលដោយចលនា។ នេះបើតាមមន្ទីរពេទ្យកាល់ម៉ែត ។

គួរបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមានរោគសញ្ញាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) ដូចខាងលើ គួរអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ នៅផ្នែកថែទាំ និងព្យាបាលជំនាញជំងឺស្ទះសរសៃឈាមខួរក្បាល ឬ Stroke Unit នៃមន្ទីរពេទ្យកាល់ម៉ែត ដែលអាចកាត់បន្ថយពិការភាព និងការកាត់បន្ថយកត្តាប្រឈមអាយុជីវិតដោយសារជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលនេះ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។