ឯកឧត្តម សាន វឌ្ឍនា ៖ ​សូមកុំ​រៀន​ពីរមហាវិទ្យាល័យ​ក្នុងពេល​តែមួយ​ ដោយគួរផ្តោតលើជំនាញ​មួយ​ឱ្យ​ច្បាស់លាស់

ភ្នំពេញ – ថ្លែងក្នុងកម្មវិធី​ទស្សនកិច្ចសិក្សា (OPEN HOUSE) នៅសាកលវិទ្យាល័យខេមតិច កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រាប់សិស្សានុសិស្សទើបប្រឡងជាប់បាក់ឌុបគួរផ្តោត​ទៅ​លើជំនាញ​ដែល​ខ្លួន​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​ណាមួយ​ ដោយ​មិន​គួរ​រៀនពីរសាកលវិទ្យាល័យក្នុងពេលតែមួយនោះ​ឡើយ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បញ្ជាក់ថា សិស្សានុសិស្សទាំងអស់ ចង់រៀនអ្វីក៏បាន ប៉ុន្តែសូមកុំរៀនពីរសាកលវិទ្យាល័យក្នុងពេលតែមួយ ព្រោះពីថ្ងៃនេះតទៅយើងមិនអាចកាត់បន្ថយហានិភ័យសម្រាប់ខ្លួនឯងតាមរយៈការរៀនពីរសាកលវិទ្យាល័យបានទេ គឺត្រូវចំណាយពេលវេលា ចំណាយកម្លាំងសម្រាប់រៀនតែមួយសាកលវិទ្យាល័យ។

ជាមួយ​គ្នានេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ក៏​បាន​លើកទឹកចិត្ត​ដល់យុវជន​យើងខិតខំប្រឹងប្រែង​រៀន​សូត្រភាសាអង់គ្លេស ដោយថា សម័យនេះ ប្រសិនបើយុវជនមិនចេះប្រើប្រាស់ភាសាអង់គ្លេស គឺនឹង​ធ្វើការងារមិនទាន់គេនោះទេ។ ឯកឧត្តមបណ្ឌិតបន្តថា ប្រសិនបើសិស្សានុសិស្សមិនទាន់រៀនភាសាអង់គ្លេសដែលជាភាសាទី២ គឺត្រូវចាប់ផ្ដើមខំរៀនភាសាអង់គ្លេសនេះនៅពេលចូលសាកលវិទ្យាល័យ។ លើសពីនេះ ប្រសិនបើសិស្សានុសិស្សចេះភាសាទី២ហើយ គួរបន្តស្វែងរករៀនភាសាទី៣ អាចជាភាសាចិន ភាសាជប៉ុន ជាដើម។

“ខ្ញុំសូមលើកយកបុគ្គលគំរូម្នាក់ជាឧទាហរណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកចេះប្រើប្រាស់ភាសាទាំងអស់ចំនួន ៦ភាសា និងកំពុងបន្តរៀនភាសាទី៧បន្ថែមទៀត”

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា មានប្រសាសន៍ថា ទន្ទឹមគ្នានឹងការចេះភាសាទី២ ឬទី៣ យុវជនដែលជាសិសស្សានុសិស្សក៏ត្រូវរៀនប្រើប្រាស់កុំព្យូទ័រ ។ ឯកឧត្តមបណ្ឌិត បន្តថា កាលជំនាន់មុន យុវជនត្រូវចេះ Word, Excel, Power Pont ទើបជាអ្នកចេះកុំព្យូទ័រ ប៉ុន្តែជំនាន់ក្រោយនេះ ត្រូវចេះបង្កើតកម្មវិធី (Programing) ឬចេះដល់ការសរសេរកូដ (Coding) ទើបទាន់សម័យកាលនៃបច្ចេកវិទ្យារីកចម្រើន។

អនុរដ្ឋលេខាធិការក្រសួងអប់រំ លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដែលមិនទាន់តាំងចិត្តថាចង់រៀនជំនាញអ្វីនៅឡើយ ត្រូវដឹងថា ចាប់ពីពេលនេះទៅ គឺអត់មានជំនាញណាមួយ ការងារណាមួយ មុខរបររកស៊ីណាមួយដែលមិនប្រើប្រាស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានោះទេ។ ទោះបើសិស្សានុសិស្សចង់រៀនផ្នែកគណនេយ្យ ឬផ្នែកទំនាក់ទំនងអន្តរជាតិ និងទោះជាចង់រៀនជាគ្រូបង្រៀនក៏ដោយ បើមិនមានការអប់រំផ្នែកវិទ្យាសាស្រ្ត គឺនឹងមិនទៅមុខទាន់គេនៅដប់ឆ្នាំក្រោយនោះឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...