ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនៅបណ្ឌិតសភានគរបាលកម្ពុជាចំនួន២០០កន្លែង

ភ្នំពេញ- ក្រសួងមហាផ្ទៃប្រកាសជ្រើសរើសនិស្សិត២០០នាក់ សម្រាប់អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលរយៈពេល៤ឆ្នាំនៅបណ្ឌិតសភានគរបាលកម្ពុជា ក្នុងក្របខណ្ឌមន្ត្រីនគរបាលកម្ពុជានៃក្រសួងមហាផ្ទៃ ។

ជំនាញដែលផ្ដល់ជូនសិក្សាមានថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលសម្រាប់ ជំនាញដឹកនាំបញ្ហា​ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញសន្តិសុខ ជំនាញសណ្ដាប់ធ្នាប់សាធារណៈ ជំនាញអន្តោប្រវេសន៍ និងជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ ការផ្ដល់ពាក្យសុំអាហារូបករណ៍ត្រូវបានបែងចែកជាតំបន់នៃខេត្ត ដោយបេក្ខជនពីខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងឧត្ដរមានជ័យ នៅថ្ងៃទី៣ និង១១ ខែមករា ឆ្នាំ២០២៣ ។

បេក្ខជនពីខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី នៅថ្ងៃទី៤ និង១២ ខែមករា ឆ្នាំ២០២៣ បេក្ខជនមកពីខេត្តព្រៃវែង កណ្ដាល ត្បូងឃ្មុំ និងស្វាយរៀងថ្ងៃទី៥ និង១៣ ខែមករា ឆ្នាំ២០២៣ ។ បេក្ខជនមកពីខេត្តកំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងប៉ៃលិនថ្ងៃទី៦ និង១៤ ខែមករា ឆ្នាំ២០២៣ បេក្ខជនមកពីខេត្តកំពង់ស្ពឺ កំពត់ កែប ព្រះសីហនុ និងកោះកុងថ្ងៃទី៩ និង១៦ ខែមករា ឆ្នាំ២០២៣ និងបេក្ខជនមកពីរាជធានីភ្នំពេញ និងខេត្តតាកែវថ្ងៃទី១០ និង១៧ ខែមករា ឆ្នាំ២០២៣ ។

ក្នុងករណីបេក្ខជនជ្រើសរើសជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា អាចទទួលពាក្យរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ និងត្រូវឆ្លងកាត់ការធ្វើតេស្តភាសាអង់គ្លេសជាមុនសិន ។ បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេសត្រឹមកម្រិតមធ្យម(Pre-intermediate level) និងទទួលពាក្យពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ។

បេក្ខជនត្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា សញ្ញាបត្រឬលិខិតបញ្ជាក់សញ្ញាបត្រ(ច្បាប់ដើម) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) សំបុត្រកំណើត(ច្បាប់ដើម) សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ(ច្បាប់ដើម) បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងលិខិតថ្កោលទោស(បើមានឬផ្ដល់ជូនក្រោយពេលប្រលង) ។ លើសពីនេះ បេក្ខជនដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ក៏អាចដាក់ពាក្យបានដែរ ដោយអាចថតយកលទ្ធផលប្រឡងជាប់បង្ហាញក្រុមការងារផ្ដល់ពាក្យ និងយកវិញ្ញាបនបត្របណ្ដោះអាសន្នជូនក្រុមការងារមុនពេលប្រឡង ។ គួរបញ្ជាក់ថាបេក្ខជនត្រូវត្រៀមសម្លៀកបំពាក់ និងស្បែកជើងកីឡាសម្រាប់ការរត់ចម្ងាយមុនពេលមានសិទ្ធទទួលបានពាក្យ ។

លក្ខខណ្ឌក្នុងការដាក់ពាក្យ បេក្ខជនទាំង២ភេទត្រូវមានសញ្ជាតិខ្មែរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រមានតម្លៃស្មើ អាយុក្រោម២៥ឆ្នាំ(គិតត្រឹមថ្ងៃប្រលង) បុរសមានកម្ពស់ចាប់ពី១.៧០ម៉ែត្រឡើង នារីមានកម្ពស់១.៦០ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់ ។ នៅលីវ (ចាប់ពីថ្ងៃដាក់ពាក្យប្រលង រហូតដល់បញ្ចប់ការសិក្សា) មានសុខភាពល្អ មានកាយសម្បទាគ្រប់គ្រាន់និងមាំមួន ព្រមទាំងគ្មានសាក់លើដងខ្លួន និងឆ្លងកាត់ការធ្វើតេស្តកាយសម្បទា(ពិនិត្យអវយវៈ ការនិយាយស្ដី ការស្ដាប់ ការមើល ដំណើរ) មុននឹងផ្ដល់ពាក្យប្រលង និងមិនធ្លាប់មានពិរុទ្ធភាពកន្លងមក ។

គួរបញ្ជាក់ថា សាលាបណ្ឌិតសភានគរបាលកម្ពុជាមានទីតាំងនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្លូវជាតិលេខ១ ចម្ងាយ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ដោយ​ឡែក​វិញ្ញាសារដែល​ប្រឡងអាហារូបករណ៍​រួមមាន ចំណេះដឹងទូទៅ និងចំណេះដឹងទូទៅនឹងកិច្ចការនគរបាល ដែលប្រឡងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...