សម្តេចតេជោ គ្រោង​​ជួបជាមួយ​សិស្សជាប់​និទ្ទេស A នៅខែកុម្ភៈ និង​លើកទឹកចិត្ត​​សិស្ស​មិន​ទទួលបាននិទ្ទេស A

កំពង់ស្ពឺ – សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសពី​ពិធី​បើក​សាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ ថា សម្តេចគ្រោង​នឹង​ជួប​ជាមួយ​នឹង​សិស្ស​និទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ ប្រហែលជា​ក្នុង​ខែកុម្ភៈ ខាងមុខ។

ជំនួប​ជាមួយ​សិស្សនិទ្ទេស A ជាមួយ​សម្តេចនេះ គឺជា​ការ​លើកទឹកចិត្ត​​ដល់ពួកគេ​ដែលបាន​ខិតខំ​ប្រឹង​សិក្សា និង​ប្រឡង​ទទួលបាននិទ្ទេស​ល្អ។ តែយ៉ាងណាក៏ដោយ សម្តេចតេជោ​ក៏​​លើកទឹកចិត្តបេក្ខជន​ដែល​មិន​ទទួលបាននិទ្ទេស A ផងដែរ ហើយ​ក៏​អំពាវនាវ​កុំ​ឱ្យ​មានការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​យក​ចិត្ត​ទុកដាក់​ខ្ពស់ជ្រុល​ពេលមួយ​បញ្ហា​និទ្ទេស​នេះ។

សម្តេចតេជោបាន​បញ្ជាក់ថា គោល​ដៅ​សំខាន់បំផុត​នៃការ​ប្រឡង​បាក់ឌុប គឺដើម្បីជាប់ ហើយ​ចូលរៀន​នៅ​មហាវិទ្យាល័យ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“កូនៗចៅៗត្រូវក្តាប់ជាប់គោលដៅប្រឡងដើម្បីអី? ប្រឡង​សំខាន់​បំផុត​គឺឱ្យ​ជាប់បាក់ឌុប កាលណាជាប់បាក់ឌុបហើយ​ គឺយើង​នឹង​មានឱកាស​ដើម្បីឈានទៅរក​ការចូល​មហាវិទ្យាល័យ ឯរឿងនិទ្ទេស វាជារឿងមួយ​…”

សម្តេចតេជោមានប្រសាសន៍ថា ប្រព័ន្ធប្រឡងរបស់យើង គឺជា​ប្រព័ន្ធ​របស់​បារាំង ដែល​យក​ការ​ប្រឡង​ចុងក្រោយ​។ ដូច្នេះ​ពេលខ្លះ សិស្ស​ដែល​រៀន​ពូកែ ប៉ុន្តែនៅ​ថ្ងៃប្រឡង​គេ​មាន​បញ្ហា​សុខភាព​​ធ្វើ​មិន​បាន​ល្អ ក៏​បណ្តាល​ឱ្យ​​ទទួល​បាននិទ្ទេស​មិន​ល្អ ដូច្នេះសម្តេច​លើកទឹកចិត្ត ដោយថា និទ្ទេស​ណាក៏ដោយ គឺនៅ​តែជាប់បាក់ឌុបដូចគ្នា ហើយ​មានលទ្ធភាព​ចូលទៅ​រៀន​មហាវិទ្យាល័យ​ដូចគ្នា គ្រាន់តែ​និទ្ទេស A ដែលជា​សិស្សពូកែ ត្រូវ​ទទួល​ការ​លើកទឹកចិត្ត ដោយ​មានការ​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី។

បើយោង​តាម​លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង ៥ ធ្នូ​ ២០២២ មាន​សិស្ស​ចំនួន ៩០៩៥០នាក់ បានប្រឡងជាប់ ក្នុងនោះ សិស្ស​ទទួល​បាន​និទ្ទេស A មានចំនួន ១០៤៩នាក់, និទ្ទេស B មានចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់ និង​និទ្ទេស E មានចំនួន ៣២៤៥០នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨