សម្តេចតេជោ កោតសរសើរ​ក្រសួងអប់រំ ក្នុងការរៀបចំប្រឡង​បាក់ឌុបជោគជ័យ និង​អំពាវនាវ​ដល់បេក្ខជន​ប្រឡងមិនជាប់បន្ត​ការ​សិក្សា

កំពង់ស្ពឺ – ថ្លែងពីពិធី​បើក​ការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានកោតសរសើរ​ដល់ក្រសួងអប់រំ យុវជន និ​ងកីឡា ដែល​បានរៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម្រេច​បានជោគជ័យ ខណៈ​ឆ្នាំនេះ កម្ពុជា​ក៏​រវល់​ជាមួយ​ការ​ប្រជុំ​អាស៊ាន​ផងនោះ។

សម្តេចតេជោ​បាន​បញ្ជាក់ថា ដោយ​សារ​ឆ្នាំនេះ​ប្រទេស​កម្ពុជា​រវល់​ជាមួយ​នឹង​ការ​រៀបចំកិច្ច​ប្រជុំ​កំពូលអាស៊ាន បានធ្វើ​ឱ្យ​ក្រសួងអប់រំ​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ តែយ៉ាងណាក្រសួងបានរៀបចំ​ការ​ប្រឡង​នេះ​ទទួលបានជោគជ័យ ដោយ​ក្នុងនោះមានបេក្ខជន​ជាង ៧២ភាគរយ បានជាប់ជាស្ថាពរ ដែល​វាជាការ​សម្រេច​ជោគជ័យ​បានដ៏​ល្អ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“ពិតហើយ គម្រោងដើររបស់យើង គឺប្រឡងមុនហ្នឹង តែដោយសារ​យើងជាប់ប្រជុំអាស៊ាន គឺយើង​ត្រូ​វលើក​ពេល​មក​ប្រឡង​ថ្ងៃទី៥ ខែធ្នូវិញ ដើម្បី​ឱ្យ​ផុតពីការប្រជុំអាស៊ាន និង​ការប្រជុំនានា… តែការប្រឡង​នេះ បានសម្រេចជោគជ័យ​ល្អណាស់ ជាមួយ​នឹង​ជាប់ជាង ៧២ភាគរយ ក្នុងរយៈ​ក៏​មានជាប់និទ្ទេស A រហូត​ដល់ជាង១ពាន់នាក់…”

ជាមួយ​គ្នានេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​បានលើក​ទឹកចិត្ត​ដល់បេក្ខជន​ដែល​ប្រឡង​មិន​ជាប់ សូម​បន្ត​ការ​សិក្សា​ ហើយ​ឆ្នាំ​ក្រោយ​សូម​ចូលរួម​ប្រឡង​ម្តង​ទៀត។ ដោយ​ក្នុងនោះសម្តេចតេជោ​ក៏​ជំរុញ​ដល់​បេក្ខជន​ដែល​ប្រឡង​មិន​ជាប់ គួរ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្ររង ហើយ​ខិតខំរៀន និង​ត្រឡប់​មក​ប្រឡង​បាក់ឌុបដើម្បីទទួល​បាន​សញ្ញាបត្រ។

សម្រាប់ភាពជោគជ័យ នៃការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប​នេះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​បានថ្លែង​អំណរគុណ​ដល់​លោក​គ្រូអ្នកគ្រូ មន្រ្តីអង្គភាពប្រឆាំង​អំពើពុករលួយ ក៏​ដូចជា សហភាពសហព័ន្ធយុវជន​កម្ពុជា សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ដែល​បានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។

គួរ​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបឆ្នាំ​២០២២នេះ បានប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី៥ និង​ទី៦ ខែធ្នូ ឆ្នាំ​២០២២ និង​ត្រូវ​បានប្រកាស​លទ្ធផល​កាលពីថ្ងៃទី២២ និង​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២២ ក្នុងនោះ​​មានបេក្ខជន​សរុប​ចំនួន ៩០៩៥០នាក់បានប្រឡងជាប់ ដែលស្មើ​នឹង​ ៧២.៣៣ភាគរយ នៃចំនួនបេក្ខជន​មក​ប្រឡង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...