ឯកឧត្តម សូត្រ សំណាង ៖ TVET ពិតជាមានភាព​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍជំនាញ ដើម្បីចាប់យក​ឱកាស​ការងារ

ភ្នំពេញ – អគ្គលេខាធិការរង នៃរាជបណ្ឌិតសភាកម្ពុជា ឯកឧត្តម សូត្រ សំណាង បាន​មានប្រសាសន៍ថា សព្វថ្ងៃនៅកម្ពុជាមានកម្លាំងពលកម្មយុវជនវ័យក្មេងរាប់ម៉ឺននាក់ បានប្រឡូកចូលទីផ្សារកម្លាំងពលកម្ម ជារៀងរាល់ឆ្នាំ ទាំងក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្តែកម្លាំងពលកម្មទាំងនោះ ក៏នៅមានកម្រិតទាប ទាំងការអប់រំ និងជំនាញ ហើយយុវជនភាគច្រើននៅមានទស្សនៈអវិជ្ជមាន ចំពោះការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាជំរើសទីពីរ បន្ទាប់ពីថ្នាក់មហាវិទ្យាល័យ ឬសម្រាប់តែជនក្រីក្រខ្វះលទ្ធភាព សម្រាប់ជនងាយរងគ្រោះ និងសម្រាប់សិស្សបោះបង់ការសិក្សា។

បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម សូត្រ សំណាង ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ពិតជាមានភាពចាំបាច់ នៅក្នុងការអភិវឌ្ឍជំនាញឱ្យ​កាន់តែមានគុណភាព និងប្រសិទ្ធភាព សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរឡើង។

ជាមួយ​គ្នានេះ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏​បានយកចិត្តទុកដាក់ខ្ពស់ និងលើកទឹកចិត្តដល់យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងបានចាត់ទុកការអភិវវឌ្ឍន៍ប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់ក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ ដើម្បីឱ្យពលរដ្ឋឆ្លើយតបទីផ្សារការងារ និងមានជីវភាពកាន់តែល្អប្រសើរក្នុងសម័យបច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET នេះ បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ តាមរយៈការផ្តល់ជំនាញដល់ប្រជាជនដែលមិនទទួលបានការអប់រំ សិស្សអនុវិទ្យាល័យ/វិទ្យាល័យដែលបោះបង់ការសិក្សា ស្ត្រីមេផ្ទះ ហើយសូម្បីតែមនុស្សវ័យ​ចំណាស់ ក៏មានលទ្ធភាពរកចំណូលបានដូចគ្នា។

បើតាម​លោកស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា បច្ចុប្បន្ន​ក្នុង​ទីផ្សារ​ការងារ​របស់ប្រទេស​កម្ពុជា គឺពោរពេញ​ទៅដោយ​ឱកាសការងារ ក្នុងនោះ​បើ​យោង​តាម​ទិន្នន័យ យើង​មើលឃើញថា វិស័យឧស្សាហកម្ម​កាត់ដេរ រោងចក្រ​សហគ្រាស គឺមានតម្រូវការច្រើន​សម្រាប់ស្រូបយកកម្លាំង​ពលកម្ម​, បន្ទាប់​មក​មាន​ផ្នែក​ហិរញ្ញវត្ថុ​ ផ្នែកធនាគារ ផ្នែក​កសិកម្ម​ ហើយ​មួយ​ទៀត​គឺផ្នែក​បដិសណ្ឋារកិច្ច និង​សេវាកម្ម​ ក៏​មាន​តម្រូវ​ការ​ច្រើន​ដូចគ្នា។

បើយោង​តាម​ទិន្នន័យ​របស់ក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា (CDC) ក៏​បានបង្ហាញដែរថា វិនិយោគ​ភាគច្រើន​ដែល​ចូល​មក​រកស៊ីនៅកម្ពុជា គឺត្រូវការ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ទាក់ទងនឹងជំនាញវិជ្ជាជីវៈ (Skills) គឺមានតួលេខច្រើន​ជាង​គេ ដែល​បានន័យថា ប្រទេសកម្ពុជា​ការ​កម្លាំង​ពលកម្ម​ដែល​មានជំនាញជាក់លាក់ ​ដើម្បី​​អាច​ផ្គត់ផ្គង់ទៅ​និយោជក​ដែលត្រូវ​ការ​កម្លាំង​ពលកម្ម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...