ភ្នំពេញ – “ភាពជាអ្នកដឹកនាំឌីជីថល” មានតួនាទីសំខាន់ ក្នុងការដឹកនាំស្ថាប័ន ក៏ដូចជាការគ្រប់គ្រងនូវលំហូរការងារ និងដំណើរការអាជីវកម្មឱ្យមានភាពរលូន តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មីៗ ក្នុងការឆ្លើយតបទៅនឹងតម្រូវការបស់អតិថិជន និងការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យា។
ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួននៃភាពជាអ្នកដឹកនាំឌីជីថល រួមមាន ៖
១. ចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ (Clear and Long-term Vision)៖ អ្នកដឹកនាំឌីជីថល គឺជាបុគ្គលដែលមានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយដើរតួជាត្រីវិស័យសម្រាប់យកទៅអនុវត្ត នៅក្នុងការដឹកនាំ និងការប្រកបអាជីវកម្ម។ ចក្ខុវិស័យនេះកើតចេញពីការយល់ដឹងផ្នែកអក្ខរកម្មឌីជីថលចំណេះដឹងបច្ចេកទេសគ្រប់គ្រាន់ និងសមត្ថភាពក្នុងការអង្កេតតាមដានឱ្យបានហ្មត់ចត់លើចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមហ៊ុនខ្លួន។ លើសពីនេះទៀត អ្នកដឹកនាំឌីជីថល គឺជាបុគ្គលដែលជំរុញបរិវត្តកម្មឌីជីថលតាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ, យុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នា និងកម្មវិធីការងារច្បាស់លាស់។

២. ភាពច្នៃប្រឌិត (Creativity)៖ ភាពច្នៃប្រឌិត គឺជាលក្ខណៈសម្បត្តិដ៏សំខាន់មួយរបស់ “ភាពជាអ្នកដឹកនាំឌីជីថល” ដែលមានសារៈសំខាន់ក្នុងការជួយឱ្យក្រុមហ៊ុនរីកលូតលាស់តាមរយៈការជួយឱ្យអាជីវកម្មរបស់ពួកគេអាចឆ្លើយតបទៅនឹងទីផ្សារបច្ចុប្បន្ននិងអនាគតបានប្រសើរ។ ជាការពិត ដើម្បីអាចទាញយកអត្ថប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា គឺទាមទារឱ្យអ្នកដឹកនាំមានភាពច្នៃប្រឌិតខ្ពស់ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការច្នៃបង្កើតថ្មីដោយត្រូវតាមដានជាប់ជាប្រចាំនូវការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបរិបទសង្គម សេដ្ឋកិច្ច ដើម្បីអាចត្រួសត្រាយផ្លូវឈានទៅសម្រេចជោគជ័យទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
៣. ភាពងឿងឆ្ងល់ (Curiosity)៖ លក្ខណៈសម្បត្តិរបស់ “ភាពជាអ្នកដឹកនាំឌីជីថល” គឺការស្វែងរកដំណោះស្រាយលើបញ្ហា ដោយភាពចង់ចេះចង់ដឹង បើកចំហចិត្តក្នុងការទទួលយកអ្វីដែលថ្មីនិងលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត។ អ្នកដឹកនាំឌីជីថលត្រូវកំណត់យកវិធីសាស្ត្រថ្មីៗ ដោយប្រើប្រាស់ចំណេះដឹងផ្នែកបច្ចេកវិទ្យា ដើម្បីអនុវត្តចក្ខុវិស័យនៃអាជីវកម្ម តាមរយៈការព្យាករពីការផ្លាស់ប្តូរ និងនិន្នាការ ដែលទាក់ទងទៅនឹងអាជីវកម្មរបស់ពួកគេ។ បន្ថែមពីនេះទៀត អ្នកដឹកនាំឌីជីថលគួរសាកល្បងប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ថ្មីៗ បញ្ចូលទៅក្នុងយុទ្ធសាស្តអាជីវកម្ម ពុំនោះទេនឹងមិនអាចតាមទាន់ការវិវត្ត និងការផ្លាស់ប្តូរនៃបច្ចេកវិទ្យាដែលជះឥទ្ធិពលដល់អាជីវកម្មរបស់ខ្លួនឡើយ។

៤. បណ្តាញទំនាក់ទំនង (Networking)៖ នាពេលបច្ចុប្បន្ន បច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនក្នុងការជួយពង្រឹងទំនាក់ទំនងរវាងបុគ្គលិក អតិថិជន និងភាគីពាក់ព័ន្ធ។ ដោយហេតុនេះ អ្នកដឹកនាំឌីជីថលត្រូវមានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្សារភ្ជាប់បណ្ដាញទំនាក់ទំនងជាយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនក្នុងការប្រាស្រ័យទាក់ទងផ្សព្វផ្សាយព័ត៌មាន ផលិតផល និងសេវាកម្មទៅកាន់មហាជន។ លើសពីនេះទៀត ការចូលរួមសិក្ខាសាលា និងកិច្ចប្រជុំនានា ក៏អាចឱ្យអ្នកដឹកនាំឌីជីថលចាប់យកគំនិតថ្មីៗពីវេទិកាទាំងនោះ មកបម្រើជាផលប្រយោជន៍សម្រាប់អាជីវកម្មផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2023
កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាសផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...
សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....
ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីងប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...
រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។
អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...






























