វិស្សមកាល គឺពេលឈប់សម្រាកមូយដ៏អស្ចារ្យ ប៉ុន្តែវាក៏អាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាសោកសៅ ឯកោ ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តផងដែរ។ នេះគឺជាវិធី ៦ យ៉ាងក្នុងការថែទាំសុខភាពផ្លូវចិត្តកំឡុងពេលថ្ងៃសម្រាក៖
១. ការចេញក្រៅនៅពេលថ្ងៃ៖ ការទទួលបានមានពន្លឺថ្ងៃតិចម៉ោងក៏អាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកផងដែរ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្តរួចទៅហើយ។ អ្នកគួរព្យាយាមចំណាយពេល ៣០ នាទីដើម្បីចេញដើរទៅខាងក្រៅ ដើរទៅកន្លែងណាមួយបែបលំហែអារម្មណ៍ជំនួសឱ្យការបើកបរ ការអង្គុយនៅខាងក្រៅជារៀងរាល់ថ្ងៃ ឬ មើលថ្ងៃរះ។ អ្នកក៏អាចអញ្ជើញមិត្តភក្តិ ឬអ្នកជិតខាងឱ្យដើរជាមួយអ្នកជារៀងរាល់ថ្ងៃបានផងដែរ។

២. តុល្យភាពរវាងការនៅជាមួយអ្នកដទៃ និងការនៅម្នាក់ឯង៖ អ្នកប្រហែលជាមិនមានកម្លាំ មិនចង់ចូលរួមការប្រជុំធំមួយនៅឆ្នាំនេះ ហើយវានឹងមិនអីទេ។ ទោះជាយ៉ាងណាក៏ដោយ វាក៏នៅតែសំខាន់ផងដែរ ដែលអ្នកគួរបែងចែកពេលវេលា និង កាលវិភាគឱ្យបានច្បាស់លាស់។ អ្នកអាចអញ្ជើញមនុស្សមួយចំនួនឱ្យចូលរួមជាមួយអ្នកក្នុងសកម្មភាពដែលមានសម្ពាធទាប ដូចជាការដើរលេងតាមធម្មជាតិជាដើម។ អ្នកក៏អាចរៀបចំផែនការអ្វីមួយដែលអ្នកអាចធ្វើតែម្នាក់ឯងផងដែរដូចជាទៅមើលកុន ស្តាប់តន្ត្រី ទស្សនាតំបន់ទេសចរណ៍ក្នុងស្រុក ឬការស្ម័គ្រចិត្តជាដើម។
៣. ការកំណត់ព្រំដែនខ្លួនឯង៖ អ្នកមិនអាចជៀសវាងទំនួលខុសត្រូវដ៏តានតឹងទាំងស្រុងបានទេ ប៉ុន្តែអ្នកអាចស្វែងរកវិធីដើម្បីផ្តល់ឱ្យខ្លួនអ្នកនូវជម្រើសជាច្រើនតាមដែលអាចធ្វើទៅបាន។ អ្នកអាចជៀសវាងការសន្ទនាដ៏ធុញទ្រាន់ ដោយការដោះសារខ្លួនឯងក្នុងការប្រើប្រាស់បន្ទប់ទឹក ចាកចេញមុនម៉ោង ឬមានមិត្តភ័ក្តិដែលអ្នកអាចទូរស័ព្ទមកអ្នកក្នុងអំឡុងពេលដ៏តានតឹង។ មិត្តភ័ក្តិ និងគ្រួសាររបស់អ្នកប្រហែលជាមានចេតនាល្អក្នុងការជួយបែបនេះ។

៤. ការនិយាយអំពីសុខភាពផ្លូវចិត្តជាមួយមនុស្សជិតស្និទ្ធ៖ នៅពេលអ្នកឆ្លងកាត់ស្ថានការណ៍ដ៏លំបាកមួយដូចជា បញ្ហាទំនាក់ទំនង បញ្ហាហិរញ្ញវត្ថុ ភាពទុក្ខព្រួយ និង បញ្ហាសុខភាព វាអាចមានអារម្មណ៍ថាអ្នកឯកោ។ រឿងមួយដែលងាយស្រួល និងមានប្រយោជន៍បំផុតដែលអ្នកអាចធ្វើបាននោះ គឺនិយាយជាមួយនរណាម្នាក់អំពីអ្វីដែលអ្នកកំពុងជួបប្រទះ។ ការសន្ទនាដោយបើកចំហអំពីសុខភាពផ្លូវចិត្តអាចេជួយកាត់បន្ថយភាពតានតឹងបានយ៉ាងសំខាន់ ជាក់ស្តែងក្នុងករណីមនុស្សដែលប្រឈមនឹងការធ្វើអត្តឃាត ក៏ដូចជាជួយជីវិតមនុស្សផងដែរ។
៥. ការធ្វើសកម្មភាពដែលផ្តល់សុខភាពល្អ៖ ដើម្បីកែលម្អលទ្ធផលសុខភាព និង សុខភាពផ្លូវចិត្ត អ្នកអាចធ្វើលំហាត់ប្រាណទៀងទាត់ ញ៉ាំអាហារដែលមានសុខភាពល្អ បង្កើនអនាម័យនៃការគេង និងស្វែងរកភាពស្រណុកស្រួលក្នុងសកម្មភាពសតិអារម្មណ៍ ដែលទាំងអស់នេះអាចធ្វើឱ្យប្រសើរឡើងសូម្បីតែពេលដែលស្ថានភាពជីវិតកំពុងមានបញ្ហាក៏ដោយ។

៦. ការសម្រាកលំហែ៖ អ្នកអាចរៀបចំកាលវិភាគសម្រាប់ពេលទំនេរក្នុងរដូវកាលណាមួយ ជាពិសេសបន្ទាប់ពីបញ្ហាការងារ និង ជីវិតដ៏តានតឹង។ អ្នកអាចប្រើពេលវលាធ្វើអ្វីដែលអាចឱ្យអ្នកសប្បាយចិត្ត ឬ ដើរលេងកំសាន្តនៅកន្លែងណាមួយ៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ជាឱកាសសម្រាប់យុវជនក្នុងការពង្រឹងភាពជាអ្នកដឹកនាំ ចូលរួមក្នុងសកម្មភាពសហគមន៍ និងចែករំលែកទស្សនៈរបស់ខ្លួន ក្នុងការពិភាក្សាប្រកបដោយអត្ថន័យ។
បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2025
បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2025
មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេសក្នុងការសិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
វិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ដោយសិក្សារយៈពេល៤ខែ ដោយឥតគិតថ្លៃ។






























