ទីក្រុងហាណូយ – រៀងរាល់ថ្ងៃអង្គារ៍លោកស្រី Nguyen Thi Loc មានអាយុ ៧៩ឆ្នាំ តែងតែចូលសិក្សាថ្នាក់ភាសាអង់គ្លេសក្រៅម៉ោងមួយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយក្រុមសិស្សស្ត្រីវ័យចំណាស់ដទៃទៀត ។ គោលបំណងសិក្សាភាសាអង់គ្លេសនេះ ដើម្បីសម្របខ្លួនទៅនឹងការវិវឌ្ឍន៍ថ្មីៗនៅក្នុងសង្គម និងចង់ឱ្យខួរក្បាលមានភាពសកម្ម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។
លោកស្រី Nguyen Thi Loc ជាសិស្សដែលមានវ័យចំណាស់ជាងគេនៅក្នុងថ្នាក់ ។ ពីមុនមកគាត់ពុំធ្លាប់រៀនភាសាអង់គ្លេសឡើយ ។ លោកស្រី Loc បាននិយាយថា វ័យ ៧៩ឆ្នាំមិនទាន់ចាស់ទេសម្រាប់ការសិក្សាភាសាអង់គ្លេស ដោយសារថ្នាក់រៀនភាសាអង់គ្លេសធ្វើឱ្យគាត់មានជីវិតរីករាយ តាមរយៈសកម្មភាពផ្សេងៗនៅក្នុងថ្នាក់ជាមួយមិត្តរួមថ្នាក់ ។

លោកស្រី Nguyen Thi Loc បាននិយាយបញ្ជាក់ ៖
“រៀនភាសាអង់គ្លេសជារឿងថ្មីមួយសម្រាប់ខ្ញុំ ដំបូងវាហាក់ដូចជារឹងអណ្តាតបន្តិចពេលបញ្ចេញសំឡេង តែក្រោយមកខ្ញុំអាចអាន និងបញ្ចេញសំឡេងសន្ទនាបានងាយស្រួល” ។ ទោះបីវ័យយើងចាស់ពិតមែន តែយើងត្រូវខំប្រឹងរៀន ព្រោះការសិក្សាជួយខួរក្បាលបានយ៉ាងច្រើន”
លោកស្រី Phung Thi Yen អាយុ ៣០ឆ្នាំ ជាអ្នកបង្កើតថ្នាក់រៀនភាសាអង់គ្លេសសម្រាប់មនុស្សចាស់ដោយមិនគិតប្រាក់ខាងលើ ។ លោកស្រីជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ ហើយបច្ចុប្បន្នតែងឆ្លៀតពេលធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្រុមស្ត្រីវ័យចំណាស់ ។ ការបង្កើតថ្នាក់រៀនពិសេសនេះ លោកស្រីចង់ឱ្យមនុស្សវ័យចំណាស់អាចតាមដានព័ត៌មាននានានៅក្នុងសង្គម ស្របតាមការរីកចម្រើនបច្ចេកវិទ្យាព័ត៌មាននានា និងពិភាក្សាជុំវិញបញ្ហាចំណេះជីវិត ។

សូមជម្រាបថា ថ្នាក់បង្រៀនភាសាអង់គ្លេសឯកជនសម្រាប់មនុស្សចាស់របស់លោកស្រី Phung Thi Yen បានដំណើរការរយៈពេល ៤ឆ្នាំហើយ និងមានសិស្សវ័យចំណាស់ចូលរៀនប្រមាណ ២០០នាក់ ។ ទីនេះបានក្លាយជាទីតាំងសិក្សាភាសាផង ចែករំលែងរឿងរ៉ាវជីវិតល្អៗដល់គ្នាផងសម្រាប់មនុស្សចូលនិវត្តន៍ពីការងារ ។ គួរបញ្ជាក់ដែរថា ភាសាអង់គ្លេសបានក្លាយជាភាសាចាំបាច់និងពេញនិយមមួយនៅក្នុងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ១៩៩០ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...
អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2026
សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2023
កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...
ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....
អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2023
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...
អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈកម្មវិធីអាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2025
តាមរយៈកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់អាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...





























