អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា ​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ China University of Geosciences, Beijing

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន បាន​ប្រកាស​ថា តាមរយៈ​អាហារូបករណ៍​របស់រដ្ឋាភិបាលចិន (CSC) ឆ្នាំសិក្សា​២០២៣-២០២៤ សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានាប៉េកាំង ត្រូវការ​ជ្រើសរើសនិស្សិតកម្ពុជា​ឆ្នើម​ជាច្រើន​រូប ទៅបន្តការសិក្សា​សម្រាប់ថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត។

ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រ ត្រូវ​សិក្សា​រយៈពេល ៤-៥ឆ្នាំ (ថ្នាក់ភាសាចិន​១ឆ្នាំ) ត្រូវ​សិក្សា​ជា​ភាសាចិន, ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ២-៤ឆ្នាំ (ថ្នាក់ភាសាចិន១ឆ្នាំ) សិក្សា​ជាភាសាអង់គ្លេស ឬភាសាចិន និង ថ្នាក់បណ្ឌិត ៣-៥ឆ្នាំ (ថ្នាក់ភាសាចិន​១ឆ្នាំ) សិក្សា​ជា​ភាសាអង់គ្លេស ឬ​ភាសាចិន។

សម្រាប់មុខជំនាញ​សិក្សា​ដែល​ត្រូវ​ផ្តល់ជូន​រួមមាន ៖ Oil and Gas Engineering, Civil Engineering, Environmental Science and Engineering, Geology, Information Management and Systems, Apply Economics, Businesses Administration, Product Design, Software Engineering, Mechanical design and manufacturing and automation, Mineral prospecting and exploration, Hydrogeology, Safery Science and Engineering, Other Majors (Index)។

អត្ថប្រយោជន៍​ពីអាហារូបករណ៍ រួមមាន ៖ ទទួល​បាន​ថ្លៃសិក្សា​ពេញ​លេញ, ថ្នាក់​បរិញ្ញាបត្រ ទទួលបាន​ប្រាក់ខែ ២៥០០យ័នចិន, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទទួលបាន​ប្រាក់ខែ ៣០០០យ័នចិន, ថ្នាក់បណ្ឌិត ទទួលបានប្រាក់ខែ ៣៥០០យ័នចិន, បន្ទប់ស្នាក់នៅ​បែប Share Room និង​មាន​កម្មវិធីកំសាន្ត និង​ទស្សនកិច្ច តាមការរៀបចំ​របស់​សាកលវិទ្យាល័យ​ផងដែរ។

ផុតកំណត់​នៃការ​ស្នើ​សុំ​តាម​អនឡាញ នៅ​ត្រឹម​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ។ សម្រាប់​ព័ត៌មាន​លម្អិត សូមធ្វើការសាកសួរ​ដោយផ្ទាល់ ឬទំនាក់ទំនង​ទៅ​កាន់ការិយាល័យ​ប្រឹក្សា​យោបល់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ចិន នៃ ស.ន.ក.ច (ជាន់ទី៣ បន្ទប់០០៦/០០៥) នៅ​ក្នុ​ងអគារ​ទីស្នាក់ការ​កណ្តាល​សមាគម​សម្ព័ន្ធខ្មែរចិន​នៅ​កម្ពុជា ឬ​អាច​ណាត់ជួប​ជាមួយ​វាគ្មិន​ប្រឹក្សា​តាមរយៈ link: acsc.center៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...