ភ្នំពេញ- វិញ្ញាសាអក្សរសាស្រ្តខ្មែរ ត្រូវបានចាត់ទុកថា គឺជាវិញ្ញាសាដ៏សំខាន់មួយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម។ បើយោងតាមកាលវិភាគកំណត់ដោយក្រសួងអប់រំ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ វិញ្ញាសាអក្សរសាស្រ្តខ្មែរ នឹងត្រូវធ្វើឡើងនៅពេលរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានរយៈពេលរហូតទៅដល់ ១៥០នាទី ដែលក៏ជាវិញ្ញាសាដែលទទួលបានពិន្ទុច្រើនជាងគេផងដែរ។ ដូច្នេះ តើបេក្ខជនប្រឡងបាក់ឌុប ត្រូវត្រៀមខ្លួន និងធ្វើដូចម្តេចដើម្បីទទួលបានពិន្ទុល្អលើវិញ្ញាសាមួយនេះ?
កញ្ញា សៀក ពេជ្ររចនា ជាអតីតសិស្ស និទ្ទេស B លើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ មកពីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង ហើយបច្ចុប្បន្នកញ្ញាគឺជានិស្សិតឆ្នាំទី៤ សិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្ម, សម្រាប់ការប្រឡងលើវិញ្ញាសាអក្សរសាស្រ្តខ្មែរនេះ កញ្ញាមានគន្លឹះចំនួន ៣ ដើម្បីអាចទទួលបានពិន្ទុល្អ ៖
ទី១. យល់ច្បាស់ប្រធានបទ ៖ ប្រធានបទប្រឡងមុខវិជ្ជាអក្សរសាស្រ្តខ្មែរ រួមមាន ប្រធានបទបែបពន្យល់ បែបពិភាក្សា និងបែបប្រៀបធៀប។ ដូចនេះ សិស្សានុសិស្សត្រូវដឹងថា ជារៀងរាល់ឆ្នាំវិញ្ញាសាប្រឡងបាក់ឌុបចេញប្រធានបទបែបណាច្រើនជាងគេ? តែកន្លងមកជាការមើលឃើញរបស់កញ្ញា គឺវិញ្ញាសាប្រឡងមុខវិជ្ជាភាសាខ្មែរច្រើនចេញប្រធានបែបពន្យល់ច្រើនជាងគេ ។

កញ្ញា សៀក ពេជ្ររចនា
“នៅមុនពេលប្រឡងបាក់ឌុប ខ្ញុំចូលចិត្តអានសៀវភៅច្រើន ដើម្បីដឹងថាអ្នកនិពន្ធចង់បង្ហាញអ្វី ? ក៏ដូចជាដឹងពីរបៀបសរសេរល្បះពីឃ្លាមួយទៅឃ្លាមួយទៀតឱ្យមានអត្ថន័យ។ លើសពីនេះ ខ្ញុំក៏ចូលចិត្តស្ដាប់មេរៀនត្រៀមប្រឡងបាក់ឌុបនៅក្នុងយូធូប ដើម្បីជំនួយជាគំនិតបន្ថែមនៅក្នុងការសរសេរសំណេរផងដែរ”
ទី២. នៅអំឡុងពេលដំណើរការសំណេរ ៖ សិស្សានុសិស្សត្រូវអានប្រធានបទឱ្យបានច្រើនដង តើប្រធានបទនោះចង់បង្ហាញពីអ្វី? តើប្រធានបទចង់សង្កត់ធ្ងន់ទៅលើន័យអ្វី? តើប្រធានចង់បង្ហាញតថភាពសង្គមចំណុចណា? ដូច្នេះ ចាំបាច់ត្រូវគិតបន្តិច មុននឹងសរសេរចូលក្រដាសប្រឡង ដោយអានប្រធានឱ្យយល់ច្បាស់ជាមុនសិន។ ម្យ៉ាងវិញទៀត ជៀងវាងទទួលបានវិញ្ញាសាប្រឡងភ្លាមសរសេរភ្លាមដោយមិនបានគិត និងមិនយល់ច្បាស់ពីប្រធានបទ។
ទី៣. យល់ច្បាស់ពីគ្រោងឆ្អឹងតែងសេចក្ដី ៖ ចំណុចសំខាន់ដែលសិស្សានុសិស្សត្រូវយល់ច្បាស់នៅក្នុងសំណេរតែងសេចក្ដី គឺផ្ដើមសេចក្ដី តួសេចក្ដី និងបញ្ចប់សេចក្ដី។ ត្រង់ចំណុចផ្ដើមសេចក្ដី រួមមាន លំនាំបញ្ហា ត្រូវបង្ហាញអ្វីដែលពាក់ព័ន្ធជាមួយប្រធានបទ ។ បន្ទាប់មក ចំណូលបញ្ហា គឺលើកយកប្រធានបទមកបង្ហាញតែម្ដង ដោយមិនឱ្យបាត់ពាក្យណាមួយរបស់ប្រធាន។ ចំពោះ ចំណោទបញ្ហា គឺលើកពាក្យមកចោទសួរឱ្យស្របទៅនឹងប្រធានបទបែបពន្យល់។
កញ្ញា សៀក ពេជ្ររចនា
“នៅក្នុងប្រធានបទតែងសេចក្ដី សិស្សានុសិស្សអាចលើកយកពាក្យគន្លឹះចំនួនពីរមកពន្យល់បានហើយ ដែលបង្ហាញអំពីហេតុ និងផល ឬគិតថា ជាពាក្យដែលសំខាន់ ព្រមទាំងបញ្ជាក់ពីប្រធានបទឱ្យបានច្បាស់ ដោយជៀសវាងការពន្យល់ពាក្យគន្លឹះច្រើនពេក”
តើធ្វើបែបណាដើម្បីសរសេរបកស្រាយប្រធានបានល្អ? ឆ្លើយនឹងសំណួរនេះ កញ្ញា សៀក ពេជ្ររចនា បន្ថែមថា ចំណុចបកស្រាយប្រធាន ជាចំណុចមួយដែលត្រូវសរសេរច្រើន ដូច្នេះ បេក្ខជនប្រឡងត្រូវបកស្រាយប្រធានធ្វើយ៉ាណាឱ្យបានទូលំទូលាយ មានលក្ខណៈបែបវិទ្យាសាស្រ្ត និងយុទ្ធសាស្រ្តដែលបង្ហាញពីតថភាពបច្ចុប្បន្ន ក៏ដូចជាប្រវត្តិសាស្រ្ត និងរួមបញ្ជូលនូវរឿងអក្សរសិល្ប៍ខ្មែរ។ លើសពីនេះ បង្ហាញគំនិតសំខាន់ៗដើម្បីគាំទ្រប្រធានបទ និងបង្ហាញពីគុណតម្លៃនៃប្រធានបទឱ្យបានកាន់តែល្អ និងកាន់តែមានអត្ថន័យ។

អតីតសិស្សនិទ្ទេស B លើមុខវិជ្ជាភាសាខ្មែររូបនេះ បន្តថា ការបញ្ចប់សេចក្ដី រួមមាន ការវាយតម្លៃប្រធានបទ និងមតិផ្ទាល់ខ្លួនចំពោះប្រធានបទ។ ដូចនេះ នៅពេលវាយតម្លៃប្រធានបទត្រូវលើកសរសើរពីប្រធានបទនោះ ដោយលើកអំពីគុណសម្បត្តិ លើកឡើងអំពីគុណតម្លៃនៃប្រធានបទថា តើប្រធានបទនេះចង់បង្ហាញយើងពីអ្វី? ចង់ឱ្យយើងរៀនសូត្រអំពីអ្វីខ្លះ ដើម្បីឱ្យយើងសិក្សា និងអនុវត្តក្នុងជីវិតបន្ថែមទៀត។
កញ្ញា សៀក ពេជ្ររចនា បានបញ្ជាក់ថា ទោះបីជាសិស្សានុសិស្សជក់សរសេរសំណេរក្នុងការប្រឡងយ៉ាងណាក៏ដោយ នៅពេលឮសូរសំឡេងជួង ១៥នាទីចុងក្រោយ ត្រូវចាប់ផ្ដើមសរុបសេចក្ដីភ្លាម ព្រោះបើមិនធ្វើបែបនេះ អាចនាំឱ្យសរុបសេចក្ដីមិនទាន់ ជាហេតុបាត់បង់ពិន្ទុលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរបាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២៤០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2023
វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...
វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2023
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាស្ថាននឹងជ្រើសរើសយុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..





























