ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ ២០២២សប្តាហ៍ក្រោយនេះហើយ។ ការប្រឡងនេះ គឺជាពេលវេលាដ៏សំខាន់សម្រាប់សិស្សថ្នាក់ទី១២ ក្នុងការបញ្ចប់ថ្នាក់វិទ្យាល័យរបស់ពួកគេ មុននឹងឈានទៅចាប់យកអាជីព ឬបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។ ពេលវេលាកាន់តែខិតជិតមកដល់ហើយ តើសិស្សថ្នាក់ទី១២ បានត្រៀមខ្លួនយ៉ាងដូចម្តេចហើយ?
យុវសិស្ស ដែក រិត្យាវិរាជ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និយាយថា រូបគេ និងមិត្តរួមថ្នាក់បានខិតខំរៀនតាំងពីដើមឆ្នាំមកម៉្លេះ ហើយសង្ឃឹមថានឹងអាចប្រឡងជាប់ ។ រិត្យាវិរាជ បន្តថា អំឡុងពេលជិតប្រឡងបាក់ឌុប រូបគេក៏បានយកចិត្តទុកដាក់ចំពោះសុខភាព ប្រុងប្រយ័ត្នការបរិភោគអាហារ គេងឱ្យបានគ្រប់គ្រាន់ និងត្រៀមធ្វើតេស្តរកមេរោគកូវីដ-១៩មុនថ្ងៃប្រឡងផងដែរ។

យុវសិស្ស ដែក រិត្យាវិរាជ
“ខ្ញុំលើកទឹកចិត្តបេក្ខជនប្រឡងទី១២ទាំងអស់ រក្សាសុខភាពឱ្យល្អមុនថ្ងៃប្រឡង ព្រមទាំងត្រៀមសម្ភារៈសម្រាប់ការប្រឡងឱ្យបានរួចរាល់ជាមុន និងបន្តខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាពនៅក្នុងការប្រឡង”
សម្រាប់ យុវតី លឹម ពេជ្រពិសី សិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និយាយថា សម្រាប់ដំណើរការប្រឡងបាក់ឌុបខាងមុខ កញ្ញាបានត្រៀមខ្លួនរួចរាល់ ប៉ុន្តែមានអារម្មណ៍ភ័យខ្លះ ព្រោះបារម្ភខ្លាចធ្វើមិនបានល្អ ប៉ុន្តែនឹងតាំងចិត្តឱ្យមាំ ខិតខំប្រឹងប្រឡងឱ្យអស់ពីសមត្ថភាព ព្រោះនេះជាការបញ្ជាក់ពីការសិក្សារយៈ១២ឆ្នាំកន្លងមក។

យុវតី លឹម ពេជ្យពិសី
“ខ្ញុំរំពឹងទុកថានឹងប្រឡងយកនិទ្ទេសល្អ តែក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យបន្តិចបន្តួច ប៉ុន្តែខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាព ទោះជាលទ្ធផលប្រឡងបែបណាក៏ដោយក៏ទទួលយក”
យុវតី លឹម ពេជ្រពិសី បន្ថែមថា នៅថ្ងៃប្រឡងខាងមុខបានត្រៀមរួចរាល់ ដូចជា ទី១.ឯកសណ្ឋានសិស្សគឺអាវស សំពត់ខៀវ ទី២. សម្ភារប្រឡង រួមមាន កាតសិស្ស ប៊ិក ខ្មៅដៃ បន្ទាត់ ដែកឈាន ប៉ារ៉ាបូលជាដើម ។ លើសពីនេះ ការពារខ្លួនមិនឱ្យឆ្លងជំងឺកូវីដ-១៩ មុនថ្ងៃប្រឡង និងទៅមណ្ឌលប្រឡងឱ្យបានទាន់ពេលវេលា ។
យុវសិស្ស សន វីរបុត្រ សិស្សមកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានលើកឡើងថា សម្រាប់ការប្រឡងបាក់ឌុបខាងមុខ រូបគេបានត្រៀមខ្លួនរួចរាល់ប្រហែល ៨០% នៅក្នុងការប្រឡង ប៉ុន្តែនៅតែមានអារម្មណ៍ភ័យអរបន្តិចបន្តួច ។

យុវសិស្ស សន វីរបុត្រ
“ការប្រឡងបាក់ឌុបនេះ ជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំបន្តដំណើរជីវិតនៅថ្ងៃខាងមុខ ហើយខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យទទួលបានលទ្ធផលល្អមួយលើសពីការរំពឹងទុក”
ចំពោះដំណើរការប្រឡងបាក់ឌុបវិញ យុវសិស្ស សន វីរបុត្រ រំពឹងថា នៅថ្ងៃប្រឡងសិស្សទាំងអស់នឹងទៅមណ្ឌលប្រឡងទាន់ពេល និងត្រៀមខ្លួនឱ្យរួចរាល់ ហើយសង្ឃឹមថា សិស្សទាំងអស់នឹងប្រឹងប្រែងដោយមានភាពជឿជាក់ និងតាំងស្មារតីឱ្យល្អ កុំមានភាពភ័យខ្លាច ជាពិសេសខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបាននិទ្ទេសល្អទាំងអស់គ្នា។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ ក្រសួងអប់រំ បាន កំណត់ វិញ្ញាសាប្រឡងសម្រាប់ថ្នាក់វិទ្យាសាស្ត្រពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម ដោយ មាន៧មុខវិជ្ជា ។ ក្នុងនោះ ទម្រង់វិញ្ញាសាវិញ ត្រូវបានរៀបចំជាពីរ គឺទម្រងវិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...
រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/03/2023
វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2024
ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...
អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...
អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2025
អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។





























