ភ្នំពេញ- ក្រោយប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ យុវជន ម៉ន ពិសិដ្ឋ បានសម្រេចចិត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ, នៅក្នុងឆ្នាំ២០២១ យុវជនមកពីខេត្តរតនគិរីរូបនេះ បានប្រឡងជាប់អាហារូបករណ៍ចំនួនបីសាកលវិទ្យាល័យ ប៉ុន្តែគេបែរជាបោះបង់ចោល ហើយទៅសិក្សាបង់ថ្លៃនៅវិទ្យាស្ថានគោលនយោបាយសាធារណៈ (IISPP) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញទំនាក់ទំនងអន្តរជាតិ ក្រោយពីរកឃើញថា នេះជាជំនាញដែលខ្លួនស្រឡាញ់។
ពិសិដ្ឋ បញ្ជាក់ថា បញ្ហាប្រឈមរបស់សិស្សនៅតាមខេត្តដូចជារូបគេផ្ទាល់តែងជួបប្រទះ គឺការទទួលព័ត៌មាន ឬឱកាសថ្មីៗដែលខាងសាលាផ្ដល់ឱ្យ ។ លើសពីនេះ ការប្រើប្រាស់ភាសាអង់គ្លេស កុំព្យូទ័រ ជាកត្តាមួយសំខាន់ ដោយសារសិស្សដែលនៅតាមទីជនបទ គឺពិបាកប្រើប្រាស់ភាសាអង់គ្លេស កុំព្យូទ័រ ព្រោះការបន្តការសិក្សានៅសាកលវិទ្យាល័យ គឺជាកត្តាចម្បងក្នុងការស្រាវជ្រាវឯកសារ ប្រើប្រាស់អ៊ីនធឺណិត។ ក្នុងនោះ កត្តាជីវភាព ឪពុកម្ដាយជាកសិករ ធ្វើស្រែចម្ការ ដែលមិនអាចមានលទ្ធភាពផ្គត់ផ្គង់កូនឱ្យមករៀនបានផងដែរ។

សម្រាប់ ពិសិដ្ឋ អំឡុងពេលសិក្សានៅទីក្រុងនេះ បើទោះបីជាខ្លួនរៀនជំនាញដែលបង់ប្រាក់ក្តី ប៉ុន្តែវាជាជំនាញដែលខ្លួនស្រឡាញ់ ហើយម្យ៉ាងនៅទីនេះ ខ្លួនមានឱកាសជាច្រើនដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ថ្លៃសិក្សា ក្រៅពីការជួយគាំទ្រពីក្រុមគ្រួសារដូចជា ការចូលរួមសកម្មភាពសង្គម ការចូលរួមការងារស្ម័គ្រចិត្ត ចូលរួមប្រកួតការតស៊ូមតិ ការនិយាយជាសាធារណៈ និងហាត់ការងារជាដើម។
យុវជន ម៉ន ពិសិដ្ឋ
“ខ្ញុំចង់លើកទឹកចិត្តសិស្សដែលមិនទទួលបានអាហារូបករណ៍លើជំនាញដែលខ្លួនចង់រៀន ត្រូវប្ដេជ្ញាចិត្តរៀនឱ្យបាន អាចរៀនបណ្ដើរ ធ្វើការបណ្ដើរ ឬមានការផ្ដល់កម្លាំងចិត្តពីគ្រួសារ នោះនឹងជំរុញឱ្យបញ្ចប់ការសិក្សាដោយរលូន”
យ៉ាងណាក៏ដោយ យុវជន ម៉ន ពិសិដ្ឋ បានប្តេជ្ញាថា នៅពេលដែលរូបគេរៀនចប់ គេនឹងផ្ដល់ជាឥទ្ធិពលវិជ្ជមានមួយចំនួនទៅដល់យុវជនជំនាន់ក្រោយ ជាពិសេសក្នុងខេត្តរតនៈគិរី អំពីសារៈសំខាន់នៃការអប់រំ ដើម្បីជួយឱ្យសហគមន៍មានភាពរីកចម្រើន។
លោក ម៉ន ពិសិដ្ឋ
“ខ្ញុំចង់ធ្វើជាគំរូល្អដល់យុវជនជំនាន់ក្រោយ យល់ច្បាស់អំពីតម្លៃនៃកាអប់រំ មានសមត្ថភាព ដើម្បីទទួលបានឱកាសច្រើនក្នុងការអភិវឌ្ឍខ្លួន និងមានអនាគតមួយដ៏ល្អ”
និស្សិតសិក្សាជំនាញទំនាក់ទំនងអន្តរជាតិរូបនេះ ក៏បានលើកទឹកចិត្តសិស្សានុសិស្សកុំអស់សង្ឃឹមក្នុងជីវិតដោយសារតែគ្រួសារមានជីវភាពលំបាក ព្រោះពេលបច្ចុប្បន្នមានការផ្ដល់អាហារូបករណ៍ច្រើនដើម្បីទទួលបានឱកាសសិក្សា។ លើសពីនេះ ប្រសិនបើគ្រួសារមិនគាំទ្រឱ្យរៀនជំនាញដែលខ្លួនចង់រៀន ក៏ត្រូវហ៊ានជំនះចំពោះមុខគោលដៅដែលយើងចង់ធ្វើ។ ពិសិទ្ធិ លើកឡើងថា យុវជនត្រូវព្យាយាមដើរទៅមុខរហូត កាលណាព្រះអាទិត្យនៅតែរះ យើងនៅតែមានក្ដីសង្ឃឹម។

គួរជម្រាបជូនថា នៅក្នុងឆ្នាំ២០២២នេះ យុវជន ម៉ន ពិសិដ្ឋ ធ្លាប់ទទួលបានជ័យលាភីលេខ១ក្នុងការតស៊ូមតិជាភាសាខ្មែរ នៅក្នុងកម្មវិធីទស្សនយុវជន, ពិសិដ្ឋ ក៏ធ្លាប់ជ្រើសរើសជា Delegate នៅក្នុងកម្មវិធី Model United Nations ដែលបង្កើតឡើងដោយសកលវិទ្យាល័យ AUPP, ធ្លាប់ធ្វើជាគណកម្មការវាយតម្លៃកម្មវិធីប្រកួតនិយាយជាសាធារណជាភាសាអង់គ្លេស នៅក្នុងកម្មវិធី CAMPSDA, និងត្រូវបានជ្រើសរើសជា Delegate ចូលរូមនៅក្នុងកម្មវិធី Model ASEAN Meeting Plus China ជាមួយយុវជនអាស៊ានដទៃទៀតនៅខែធ្នូខាងមុខនេះផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ និងសាលាទទួលផលជះ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2026
សម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សានៅក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ដល់ទៅ ១២០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2023
កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...





































































