កត្តាចម្បង ៣បណ្តាលឱ្យមនុស្សមានវិបត្តិសុខភាពផ្លូវចិត្តកើតឡើង

ភ្នំពេញ – លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យា និងជានាយកមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់ រ៉ាយ  មានប្រសាសន៍ថា បញ្ហាវិបត្តិផ្លូវចិត្ត ឬជំងឺថប់បារម្ភរបស់មនុស្សកើតឡើងដោយសារកត្តាចម្បងបី រួមមាន កត្តាចិត្តសាស្ត្រ កត្តាជីវសាស្ត្រ និងកត្តាសង្គមដែលបុគ្គលជួបប្រទះ ។ កត្តារួមផ្សំទាំងបីនេះ ងាយនឹងជំរុញឱ្យមនុស្សឈានទៅរកការគ្រប់គ្រងស្ថានភាពផ្លូវចិត្តខ្លួនឯងមិនបានល្អ ហើយឈានទៅប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងលេបថ្នាំផ្សេងៗ ដោយយល់ច្រឡំថា ជាមធ្យោបាយដោះស្រាយបញ្ហាផ្លូវចិត្ត ។

១. កត្តាចិត្តសាស្ត្រ ៖ រាល់ពេលជួបបញ្ហាអ្វីមួយក្នុងដំណើរជីវិត ឬរកដំណោះស្រាយបញ្ហាមិនបាន បុគ្គលដែលមានស្ថានភាពផ្លូវចិត្តទន់ខ្សោយតែងតែប៉ះទង្គិចសុខភាពផ្លូវចិត្តខ្លាំង ហើយជារឿងៗងាយនឹងកើតមានវិបត្តិសុខភាពផ្លូវចិត្ត ។ ទន្ទឹមគ្នានេះ បុគ្គលដែលមានអាការៈព្រួយបារម្ភ អន្ទះសារ ភ័យខ្លាច តានតឹងចិត្ត គិតច្រើន អស់កម្លាំង និងមានសុបិនអាក្រក់ ជាដើម ក៏អាចមានបញ្ហាវិបត្តិផ្លូវចិត្តកើតឡើងដែរ ។

២. កត្តាជីវសាស្ត្រ ៖ ចំណុចនេះផ្តោតសំខាន់លើការគ្រប់គ្រងរាងកាយមិនបានល្អ (ប្រើសារធាតុគីមី) ដូចជា ការប្រើប្រាស់គ្រឿងញៀន ការពិសារគ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំពេទ្យច្រើនជាដើម ។ លើសពីនេះ បញ្ហាសុខភាពផ្លូវកាយរបស់បុគ្គល រួមមាន អាការៈឈឺក្បាល ស្រវាំងភ្នែក បេះដូងដើរញាប់ ដង្ហើមខ្លីៗ ចុកឆ្អល់ក្រពះ តឹងទ្រូង និងមានអារម្មណ៍អស់កម្លាំងជាដើម ក៏សុទ្ធសឹងជាមូលហេតុចម្បងនាំឱ្យមានបញ្ហាវិបត្តិសុខភាពផ្លូវចិត្តកើតឡើង ។

៣. កត្តាសង្គម ឬបរិស្ថាន ៖ បរិយាកាសរស់នៅមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខុមាលភាពផ្លូវចិត្ត ។ បរិយាកាសរស់នៅអាចផ្តោតទៅលើកត្តាជីវភាព ទំនាក់ទំនងសង្គម គ្រួសារ បរិស្ថានការងារ រងអំពើហិង្សា បញ្ហាសង្គមនានា ព្រមទាំងមហិច្ឆិតាតម្រូវការផ្សេងៗបម្រើឱ្យការរស់នៅ​របស់មនុស្ស ។ បុគ្គលរងសម្ពាធផ្លូវចិត្តពីបរិស្ថានជុំវិញខ្លួន អាចជំរុញឱ្យស្ថានភាពផ្លូវចិត្តកាន់តែដុនដាបខ្លាំង ឈានទៅរកបញ្ហាថប់បារម្ភ (Anxiety Disorder) កើតឡើងដោយងាយ ។

គួរបញ្ជាក់ថា ប្រសិនបុគ្គលមានវិបត្តិផ្លូវចិត្តកើតឡើងហើយមិនព្រមព្យាបាល នោះវានឹងបម្លែងខ្លួនទៅជាជំងឺធ្លាក់ទឹកចិត្ត ហើយអាចក្លាយជាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងររហូតគ្រោះថ្នាក់ដល់អាយុជីវិត ។ អ្នកជំនាញសុខភាពផ្លូវចិត្តបានបញ្ជាក់បន្ថែមថា ការប៉ះទង្គិចផ្លូវចិត្តដោយសារកត្តាទាំងបីខាងលើអាចដោះស្រាយបាន ប្រសិនបើបុគ្គលព្យាយាមរកដំណោះស្រាយសមស្របតាមបញ្ហានីមួយៗ ។ ទន្ទឹមគ្នានេះ រាល់ពេលដឹងខ្លួនថា មានស្ថានភាពផ្លូវចិត្តខុសប្រក្រតី ឬអាការៈតានតឹងចិត្តកើតឡើង ការពិគ្រោះយោបល់ពីអ្នកឯកទេសផ្លូវចិត្ត ឬគ្រូពេទ្យជំនាញជាដំណោះស្រាយសមស្របបំផុត ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...