គម្រោង​អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ផ្ដល់អាហារូបករណ៍ច្រើនជាង៥០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ភ្នំពេញ- ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាសថា ដោយ​យោង​ទៅ​លើ​អនុសាសន៍​របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុង​ពិធី​បិទ​មហាសន្និបាតវិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស របស់សហភាពសហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជំនាញ ជាពិសេស​លើ​ជំនាញ​បច្ចេកវិទ្យាឌីជីថល និង​ជាការ​ផ្តល់​ឱកាស​ដល់​សិស្ស​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ ក៏​ដូចជា​មន្រ្តីរាជការ បុគ្គលិក​ស្ថាប័ន​រដ្ឋ ឯកជន និង​សាធារណជន កម្មវិធី​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ-Techo Digital Talent Scholarship នឹង​ផ្តល់អាហារូបករណ៍ជាច្រើន​កន្លែង​នៅ​ឆ្នាំសិក្សា​២០២៣ លើជំនាញឌីជីថល។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងប្រៃសណីយ៍ អាហារូបករណ៍​ដែល​គ្រោ​ងនឹង​ផ្តល់ជូន គឺរួមមាន ៖ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួនពី៣០០ទៅ៥០០នាក់ ក្នុងគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេស, វគ្គបណ្ដុះបណ្ដាលអ្នកជំនាញឌីជីថលរយៈពេល ៣ខែ ទៅ១ឆ្នាំ

ចំនួន១ពាន់ ទៅ ២ពាន់នាក់ និងវគ្គបណ្ដុះបណ្ដាលមន្ត្រីរាជការលើជំនាញឌីជីថលសម្រាប់បង្កើនប្រសិទ្ធភាពការងារចំនួន២ពាន់ ទៅ៥ពាន់នាក់ ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការដាក់ពាក្យលម្អិត ខាងក្រសួងប្រៃសណីយ និងទូរគមនាគមន៍នឹងជូនដំណឹងបន្ថែមនៅពេលខាងមុខ។

សូម​បញ្ជាក់ថា កម្មវិធី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ-Techo Digital Talent Scholarship ” ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ដែលជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើការបណ្តុះបណ្តាលធនធានមនុស្ស ការលើកទឹកចិត្តដល់យុវជនឆ្នើមកម្ពុជាឱ្យសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាអ្នកដឹកនាំអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...