ឯកឧត្តម សាយ សំអាល់ ៖ យុទ្ធសាស្រ្ត “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨” មានចក្ខុវិស័យផ្លាស់ប្តូរ យុវជនក្លាយជាសសរស្តម្ភ និងឆ្អឹងខ្នងដ៏រឹងមាំ នៃជាតិមាតុភូមិ

ភ្នំពេញ – លើក​ឡើង​ក្នុង​មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាលពីចុងសប្តាហ៍នេះ ឯកឧត្តម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក. និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨»  បញ្ជាក់ថា ផែនការយុទ្ធសាស្រ្តនេះ មានចក្ខុវិស័យ កសាងចលនាយុវជនគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ដោយមិនប្រកាន់ពូជសាសន៍ យេនឌ័រ ភាសា ជំនឿ សាសនា និងនិន្នាកានយោបាយ ដោយការប្រមូលផ្តុំ និងផ្លាស់ប្តូរកម្លាំងយុវជនឱ្យក្លាយជាសសរស្តម្ភ និងឆ្អឹងខ្នងដ៏រឹងមាំនៃជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ រួមគ្នាដើម្បីកសាងសង្គមទំនើប រស់នៅប្រកបដោយសុវត្ថិភាព បរិស្ថានរស់នៅកាន់តែប្រសើរ និងមានវឌ្ឍនភាពលើគ្រប់វិស័យ។

បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ គុណតម្លៃ នៃផែនការយុទ្ធសាស្រ្តនេះ គឺឆ្លុះបញ្ចាំងពី ការងារស្ម័គ្រចិត្ត មិនរើសអើង ឆន្ទៈតែមួយ សីលធម៌ សមត្ថភាព មនសិការ ស្នេហាជាតិ បូរណភាពខ្មែរ គណនេយ្យភាព ទំនាក់ទំនង មេត្តាធម៌ ការធ្វើការងារជាក្រុម ភាពច្នៃប្រឌិត និងសហគ្រិនភាព។

សូមបញ្ជាក់ថា ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» ជាឯកសារគោលសម្រាប់ ស.ស.យ.ក. ក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួន ស្របតាមគោលការណ៍គ្រឹះ ទស្សនវិស័យ និងលិខិតបទដ្ឋាននានារបស់ ស.ស.យ.ក.  ជាពិសេសដើម្បីត្រៀមបន្តពី ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០១៨-២០២៣» ដែលត្រូវបានអនុម័តដោយមហាសន្និបាតលើកទី៣ កាលពីឆ្នាំ២០១៨កន្លងទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...