ភ្នំពេញ- ដើម្បីអាចជួយសង្គមបាន យុវជនខ្លួនឯងត្រូវមានសមត្ថភាព និងមានគោលដៅអភិវឌ្ឍខ្លួនឯងឱ្យបានច្បាស់លាស់មុននឹងចេញមកជួយការងារសង្គមប្រកបដោយចីរភាព ។ នេះជាការលើកឡើងរបស់កញ្ញា វាសនា សុជាតា និស្សិតអាហារូបករណ៍រដ្ឋាភិបាលចិន ថ្នាក់បរិញ្ញាបត្រ នៃសាកលវិទ្យាល័យ Northeast Normal University ។
កញ្ញា វាសនា សុជាតា ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតខ្មែរ៨នាក់បានជាប់ឈ្មោះអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Northeast Normal University ជំនាញវិស្វកម្មព័ត៌មានអេឡិចត្រូនិច បានចែករំលែកបទពិសោធន៍ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅប្រទេសចិនដើម្បីបំពេញក្ដីស្រមៃការសិក្សាជំនាញដែលខ្លួនស្រលាញ់ ។ កញ្ញា សុជាតា បានលើកឡើងថា ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅប្រទេសចិននេះ កញ្ញាបានស្វែងរកព័ត៌មានអាហារូបករណ៍នេះតាមរយៈសមាគមសិស្ស និស្សិត អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។

កញ្ញា សុជាតា បានបន្តថា នៅក្នុងការដាក់ពាក្យ និងស្វែងរកអាហារូបករណ៍នេះ និស្សិតត្រូវតាមដានព័ត៌មានអាហារូបករណ៍ជាពិសេសអាចជួបពិភាក្សាជាមួយសិស្សច្បងដែលសិក្សានៅប្រទេសចិនផ្ទាល់តាមរយៈសមាគមន៍និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឬហៅកាត់ថា ACSC ដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់ពីសិស្សច្បង របៀបនៃជ្រើសរើសសាកលវិទ្យាល័យ របៀបដាក់ពាក្យស្នើរសុំអាហារូបករណ៍ និងការត្រៀមលក្ខណៈនានាដើម្បីឱ្យពាក្យស្នើរសុំកាន់តែមានទម្ងន់ និងឱកាសកាន់តែច្រើន ។
យុវតីមានស្រុកកំណើតខេត្តកំពង់ចាមរូបនេះបានបន្តថា មានពីរកត្តាដែលជម្រុញចិត្តឱ្យកញ្ញាសម្រេចចិត្តដាក់ពាក្យទៅសិក្សានៅប្រទេសចិន ដោយទី១ កញ្ញាមានទំនោរ និងនិស្ស័យផ្នែកអេឡិចត្រូនិច និងទី២ ការសង្កេតឃើញអំពីទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា-ចិនមានមិត្តភាពល្អដូចពាក្យថា មិត្តភាពដែកថែបកម្ពុជាចិន ដែលធ្វើឱ្យកញ្ញាមានភាពកក់ក្ដៅ នឹងផ្ញើទំនុកចិត្តក្នុងការរៀនសូត្រដែលអាចទទួលបានលទ្ធផលល្អប្រសើរនាថ្ងៃអនាគត ។
និស្សិតអាហារូបករណ៍រូបនេះបានលើកឡើងទៀតថា ក្រោយពេលបានទៅដល់ទឹកដីប្រទេសចិនកញ្ញា និងនិស្សិតឯទៀតមិនមានជួបបញ្ហាប្រឈមច្រើននោះទេដោយសារមានការណែនាំ និងសម្របសម្រួលពីលោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន(ACSC) និងបងៗក្រុមការងារ ACSCទាំងអស់ផងដែរ ។ លើសពីនេះ ការប្រើប្រាស់ភាសា ការទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន ជាមួយលោកគ្រូ អ្នកគ្រូ កំពុងដំណើរការយ៉ាងល្អសម្រាប់កញ្ញា និងនិស្សិតផ្សេងៗទៀត ។

កញ្ញា វាសនា សុជាតា បានបន្ថែមថា អាហារូបករណ៍នេះជាផ្នែកមួយដែលបានបំពេញក្ដីស្រមៃការសិក្សានៅក្រៅប្រទេសដល់កញ្ញា ជាពិសេសបានសិក្សាជំនាញដែលខ្លួនស្រលាញ់ និងចូលចិត្តថែមទៀតផង ។ កញ្ញាបន្ថែមបន្តថា ក្រោយឱកាសសិក្សានេះបានបញ្ចប់កញ្ញានឹងយកចំណេះ ជំនាញដែលបានសិក្សានៅក្រៅប្រទេសនេះទៅជួយអភិវឌ្ឍសង្គម ដោយត្រឡប់មកបម្រើមាតុភូមិ និងផ្សព្វផ្សាយចំណេះទៅដល់យុវជនជំនាន់ក្រោយឱ្យបានចេះដឹង ព្រោះថាអ្វីដែលកញ្ញាបានទៅសិក្សានៅប្រទេសចិននេះ ក៏ជាការផ្ដួចផ្ដើមនិងការជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
“ខិតខំអភិវឌ្ឍខ្លួនឯងកាន់តែរីកខ្លាំង ដើម្បីត្រឡប់ទៅប្រទេសកម្ពុជាវិញ បម្រើជាតិមាតុភូមិ និងផ្សព្វផ្សាយ ចំណេះដឹងទាំងអស់ដល់យុវជនជំនាន់ក្រោយឱ្យពួកគាត់ បានស្គាល់ខាងផ្នែកអេឡិតត្រូនិតមួយនេះឱ្យកាន់តែច្បាស់ថែមទៀត ដើម្បីជាកិច្ចអភិវឌ្ឍន៍ក្នុងប្រទេសយើង “
កញ្ញា វាសនា សុជាតា គួរបញ្ជាក់ដែរថា អាហារូបករណ៍ China scholarship council (CSC) ឬអាហារូបករណ៍រដ្ឋាភិបាលចិននេះ ជាការគាំទ្រពីរដ្ឋាភិបាលចិន និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បេក្ខជនដូចជា ការសិក្សាឥតគិតថ្លៃ កន្លែងស្នាក់នៅ និងប្រាក់ប្រចាំខែផងដែរ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...
អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...
កម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2023
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”
សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...






























